ប្រជាពលរដ្ឋ​ដែល​កាន់​ដីធ្លី​ជិត​៣០​ឆ្នាំ​បាន​ប៉ះទង្គិច​គ្នា​ជា​ថ្មី​ជាមួយ​អាជ្ញា​ធរមាន​សមត្ថកិច្ច​ខណ្ឌ​ឫស្សីកែវ​

ដោយ ៖ ថៃ ប៊ុន​រិទ្ធ​
​ភ្នុំពេញ ៖ ខណៈ​អាជ្ញាធរ​បាន​ការពា​រគ្រឿង​ចក្រ​អោយ​ភាគី​ម្ចាស់​ដី​ថ្មី​នៅ​តំបន់​វឌ្ឍន៍​ឫស្សីកែវ ហើយក៏​មាន​ការចាប់​ប្រជាពលរដ្ឋ​ម្នាក់​ផងដែរ នៅ​ព្រឹក ថ្ងៃទី ៣០ ខែ​ធ្នូ ឆ្នាំ​២០១៩ ចំណុច​ដី​អភិវឌ្ឍន៍​ឫស្សីកែវ ស្ថិតនៅ​ផ្លូវ​៥៩៨ ក្រុម ទី​៥ ភូមិ​ទួល​ពពែរ សង្កាត់ ទួល​សង្កែ ទី​២ ខណ្ឌ​ឫស្សីកែវ រាជធានី​ភ្នំពេញ ប្រជាពលរដ្ឋ​ចំនួន ៨ គ្រួសារ និង​អ្នកគាំទ្រ​បាន​ផ្ទុះ​កា​តវ៉ា​ដោយ​ប៉ះ​ទង្គិះ​គ្នា​១​ប្រាវ ។

​តាម​ព័ត៌មាន នៅ​ព្រឹក​នោះ​គណបញ្ជាការ​ឯកភាព​ខ​ណ្ទ​ឬ​ស្សី​កែវ​បាន​ចុះ​អនុវត្តន៍ និង​ហ៊ុព័​ន្ធ​ដី​ទំនាស់​ចំនួន​០៨​គ្រួសារ ដើម្បី​អោយ​ម្ចាស់​ដី​ថ្មី​ធ្វើ​របង​។

​កិច្ច​ប្រតិបត្តិការ​នេះ​ប្រើ​កម្លាំង​សរុប​២០៨​ក្នុងនោះ កម្លាំង​ប្រជា​ការពារ​សាលា​ខ​ណ្ទ​ចំនួន​១៣០​នាក់ កម្លាំង​ប៉ូលីស​ខ​ណ្ទ​ឬ​ស្សី​កែវ​៦៥​នាក់​កម្លាំង​ប៉េអឹម​ខ​ណ្ទ​ឬ​ស្សី​កែវ​១៣​នាក់​ដឹកនាំ​ដោយ​លោក ជា ពិសី អភិបាល​ខ​ណ្ទ​ឬ​ស្សី​កែវ​និង​ជា​ប្រធាន​គ​ណះ​បញ្ជា​ឯកភាព ។​

​ចំពោះមុខ ម្ចាស់​ដី​ទាំង​០៨​ឡូត៍​កំពង់​ធ្វើ​របង​ហ៊ុព័​ន្ធ​រៀងៗ​ខ្លួន​។​ដោយឡែក​ប្រពន្ធ​លោក គង់ ទី បាន​ចេញ​មក​តវ៉ា​ទាមទារ សុំ​អោយ​ផ្អាក និង​សូម​អោយ​សម្តេច​តេជោជួយ​អន្តរា​គ​មន៍​។​

​បច្ចុប្បន្ន ខាង​ម្ចាស់​ដី​ថ្មី​កំពុង​ធ្វើ​របង រីឯ​ភាគី​ខាង​លោក​ស្រី សេក សុភ​ក្រ សឿ​មូនា ដែលជា​ក្មួយ​របស់​លោក គង់ ទី កំពុង​នៅ​ខាងកើត​ថ្នល់ ធ្វើការ​តវ៉ា​និង​មាន​ការចាប់​ប្រជាពលរដ្ឋ​ម្នាក់​ខណៈ​ពួកគាត់​ដុត​កង់ឡាន ។​
​ប្រជាពលរដ្ឋ​ដែល​គេ​ចាប់ខ្លួន​ឈ្មោះ​ឡេង​សុភក្រ័​ភេទ​ប្រុស​អាយុ​២៦​ឆ្នាំ​រស់នៅ​កន្លែងកើតហេតុ​ខាងលើ​។

​សូម​រម្លឹកថា កាលពី​ថ្ងៃ​ទី​២៦ ដល់​ថ្ងៃ​ទី​២៩ ខែ​ធ្នូ ឆ្នាំ​២០១៩ អាជ្ញាធរ​ខណ្ឌ​ឬ​ស្សី​កែវ លោក ជា ពិសី អភិបាល នៃ​គណ​អភិបាល​ខណ្ឌ​ឬ​ស្សី​កែវ និង​អាជ្ញាធរ​រាជធានី​ភ្នំពេញ លោក ឃួ​ង ស្រេង អភិបាល នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ បាន​ដឹកនាំ​កម្លាំងចម្រុះ​មក​រុះរើ​ផ្ទះ​ប្រជា​ពលរដ្ឌ​ចំនួន​០៨​គ្រួសារ​ស្ថិត នៅ​ភូមិ​ពពែ​២ សង្កាត់​ទួល​សង្កែ ខណ្ឌ​ឬ​ស្សី​កែវ រា​ធានី​ភ្នំពេញ ហើយ​ជនរងគ្រោះ ទី​១-​គង់​ទី ២-​លោកស្រី ខៃ ណារិន ៣-​លោក កែម មង្គល ៥-​ព្រំ បូរ ៦-​លោក សុខ អៀង ៧-​អ៊ឹង ព្រូ ៨-​ឆាយ ដាវី ៩-​លោក រត្ន័ ស៊ា ។​

​បើ​តាម​ការអះអាង​របស់​ប្រជាពលរដ្ឋ​៨​គ្រួសារ​បញ្ជាក់ថា ដី​នេះ​ស្ថិតនៅ​តំបន់​អភិវឌ្ឍន៍​ខណ្ឌ​ឬ​ស្សី​កែវ បាន​លក់​ឲ្យ​ពួកគាត់​ប្រជាពលរដ្ឋ​តាំងពី​ឆ្នាំ​១៩៩០ មកដល់​ឆ្នាំ​២០១៩ តែ​មកដល់​ពេលនេះ ត្រូវ​អាជ្ញាធរ​ខណ្ឌ​ឬ​ស្សី​កែវ និង​អាជ្ញាធរ​រាជធានី​ភ្នំពេញ បាន​ដឹកនាំ​កម្លាំងចំរុះ​ចុះ​មក​កំទេច​ផ្ទះ និង​ដំណាំ​ដែល​គាត់​បាន​ដាំ​ឲ្យ​ខ្ទិចខ្ទី​អស់ ចាប់តាំងពី​ថ្ងៃ​ទី ២៧ ដល​ថ្ងៃ​ទី ៣០ តែ​នៅ​បន្ត​​វាយ​ទៀត ៕