ថ្ងៃអង្គារ៍ ទី០៥ ខែវិច្ឆិការ ឆ្នាំ២០៥០
ចាងហ្វាងការផ្សាយ ៖ លោក លាង គីម / ការិយាល័យនិពន្ធ ៖ 090 90 53 33
តើ​រដ្ឋាភិបាល​អាណត្តិ​ទី​7​អាច​បង្ក្រាប​បន​ល្បែងស៊ីសង​ភ្នាល់​ទឹកភ្លៀង​ខុសច្បាប់​តា​សួរ​ជនជាតិ​ខ្មែរ​សញ្ជាតិ​អាមេរិក​នៅ​កណ្ដាល​រាជធានី​ភ្នំពេញ​បានទេ​.!
Wed,15 May 2024 (Time 04:24 PM)
ដោយ ៖ CTV Online ដោយ ថៃ សក្តិសារៈ / ទូរស័ព្ទទំនាក់ទំនង ​៖ ០១១ ៣៩ ១៩ ៤៥ (ចំនួនអ្នកអាន: 274នាក់)

ចេញផ្សាយ​ថ្ងៃ​ទី​11 ​ខែ​ឧសភា ​ឆ្នាំ​2024 (​ថៃ​ប៊ុនរិ​ទ្ឋ​)
​រាជធានី​ភ្នំពេញ ៖ មាន​ការកែទម្រង់​គោលនយោបាយ ក្នុង​អាណត្តិ​រាជរដ្ឋាភិបាល បន្ដវេន​ដែល​បាន ចាប់ផ្ដេីម​ក្នុង​អាណត្តិ​ទី​7​ជា​លទ្ឋិ​ផល​មជ្ឈដ្ឋាន មហាជន​បាន​សម្ដែង​នូវ ការ​កោត​សរសេី​រលេី ចំណាត់ការ​អនុវត្ត បង្ក្រាប​គ្រឿងញៀន និង​ល្បែងស៊ីសង​ខុសច្បាប់​គ្រប់​ប្រភេទ​! ជាក់ស្ដែង​ក្នុង​អាណត្តិ​រដ្ឋាភិបាល បន្ដ​វេន មិន​ថា​មន្ត្រី​ដែល មាន​តួនាទី​ជា ឯកឧត្តម​ផ្កាយ​1​ផ្កាយ​2 ផ្កាយ​រហូត​អ្នកមាន បណ្ដាល​ស័ក្តិ​ជាច្រើន ត្រូវ​បាន​បណ្ដេញចេញ ពី​ក្របខណ្ឌ​ថែមទៀត​ផង​!

​បច្ចុប្បន្ន មិន​ថា នៅតាម​បណ្ដាល​ខេត្ត​ឫ​ទីក្រុង​គណ​:​បញ្ជាការ​ឯកភាព ខេត្ត​តែង​ប្រើ​តួនាទី ជំរុញ​ឲ្យ​អាជ្ញាធរ និង​សមត្ថកិច្ច ចុះបង្ក្រាប​បន​ល្បែងស៊ីសង​ខុសច្បាប់​គ្រប់​ប្រភេទ ដេ​ី​ម្បីស​ម្រេច​គោនយោបាយ ភូមិ​ឃុំ​សង្កាត់ សុវត្ថិភាព​របស់​ប្រមុខ​រាជរដ្ឋាភិបាល តាំង​ពី​អាណត្តិ​មុនៗ​មក​! មានការ​ចោទសួរ​ថា ល្បែងស៊ីសង​ភ្នាល់​ទឹកភ្លៀង​របស់​តា​សួរ​ជនជាតិខ្មែរ ស​ញ​ញាតិ​អាមេរិក​នៅ​លើដំបូល​អគា​រ ជាប់​នឹង​ផ្លូវ​139 ក្នុង​សង្កាត់​អូរឫស្សី ខណ្ឌ​7​មករា​ខាងត្បូង អតីត​សណ្ឋាគារ​ទឹក​រាំ​ផ្កា​រាំ បាន​នឹង​កំពុងបើក លេង​ស្របពេល មាន​ភ្លៀង​ធ្លាក់​!

​បន​ល្បែងស៊ីសង​ភ្នាល​ទឹកភ្លៀង នៅ​សង្កាត់​អូរឫស្សី​ខណ្ឌ​7​មករា​ខុសច្បាប់​បើក​ដំណើរការ ក្នុង​រដូវ​ភ្លៀង​ធ្លាក់​ជិត​30​ឆ្នាំ​ទៅ​ហើយ បើទោះបី​មាន​ការបង្ក្រាប​បទល្មើស​ល្បែងស៊ីសង​ខុសច្បាប់​ជា​ទ្រង់ទ្រាយ​ធំ ក្នុង​រាជធានី​ភ្នំពេញ ប៉ុន្ដែ​ល្បែងភ្នាល់​ទឹកភ្លៀង ដែល​មាន​មេក្លោង ឈ្មោះ​តា​សួរ​នៅ​អាច​ដំណើរការ ដោយ​រលូន ដោយ​គ្មាន​ការបង្ក្រាប​! តើ​អាណត្តិ​រាជរដ្ឋាភិបាល បាន​បន្ដវេន​ដឹកនាំ​ដោយ​សម្ដេច​បរ​រ​ធិបតី ហ៊ុន​ម៉ា​ណែ​ត ដែល​មាន​ឯកឧត្តម​អភិ​សន្ដិ​បណ្ឌិត​ស សុខា​ឧបនាយករដ្ឋមន្ដ្រី​និង​រដ្ឋមន្ដ្រី ក្រសួង មហាផ្ទៃ​ជា​សេនាធិការ អាច​បង្ក្រាប​បន​ល្បែងស៊ីសង​របស់​តា​សួរ​ជន​ញ្ញាតិ​ខ្មែ​រសញ្ញ​តិ​អាមេរិក នៅ​សង្កាត់​អូរឫស្សី​ខណ្ឌ​7​មករា​បាន​ដែរ​ឫ​ទេ​!

​ប្រជាពលរដ្ឋ​និង​មហាជន ក្នុង​រាជធានី​ភ្នំពេញ រង់ចាំ​មើល ចំណាត់ការ​ឯកឧត្តម​នាយ​ឧត្តមសេនីយ៍ស ថេត​អគ្គ​ស្នង​នគរបាលជាតិ ឯកឧត្តម​ឧត្តមសេនី​យ៍​ឯក ជួន ណា​រិន្ទ អគ្គ​ស្នង​រង​នគ​បាល​ជាតិ​និង​ជា​ស្នងការ​នគ​បាល​រាជធានី​ភ្នំពេញ និង​ឯកឧត្តម ឃួ​ង ស្រេង អភិបាល​នៃ​គណ​:​ភិបាល​រាជធានី​ភ្នំពេញ តើ​អាច​បំបែក​សំណុំរឿង​បទល្មើស​បន​ល្បែងស៊ីសង ភ្នាល់​ទឹកភ្លៀង ខុស​ច្បាប់​នៅ​កណ្ដាល​រាជធានី​ភ្នំពេញ​បាន​ដែរ​ឫ​ទេ​! ហើយ​បើ​នៅតែ​បន្ដ​ឲ្យ​បន​ល្បែងស៊ីសង​ខុសច្បាប់ របស់​តា​សួ​ជន​ញ​ញាតិ​ខ្មែរ​ស​ញ​ញាតិ​អាមេរិក បើក​លេង​នៅ​កណ្ដាល​ក្រុង​បែប​ហ្នឹង​បាន គឺជា​គំរូ​ដល់​អ្នក​បើក​បន​ល្បែងស៊ីសង​ផ្សេងែ​តទៅទៀត ដែល​ផ្ទុយទៅនឹង​គោលនយោបាយ ៕