ថ្ងៃព្រហស្បតិ៍ ទី០៣ ខែតុលា ឆ្នាំ២០៥០
ចាងហ្វាងការផ្សាយ ៖ លោក លាង គីម / ការិយាល័យនិពន្ធ ៖ 090 90 53 33
មេ​គយ​ការិយាល័យ​ខេត្តតាកែវ អង្គុយចាំ​រាប់ ក្បាល​ឡាន​យក​លុយ​ពី​ក្រុម​ឈ្មួញ​ដឹក​ទំនិញ​គេច​ពន្ធ​បង់ពន្ធ​មិន​គ្រប់ ចេញ​ព្រំដែន​ផ្សេងៗ ក្នុង​ខេត្ត​តាកែវ​តាម​អំពើ​ចិត្ត​
Sat,28 September 2024 (Time 03:38 PM)
ដោយ ៖ CTV Online ដោយ ថៃ សក្តិសារៈ / ទូរស័ព្ទទំនាក់ទំនង ​៖ ០១១ ៣៩ ១៩ ៤៥ (ចំនួនអ្នកអាន: 47នាក់)

​ប្រភព​ពី​អាជីវករ​ក៍​ដូចជា ឈ្មួញ​តូចតាច ដឹកជញ្ជូន​ទំនិញ​គេច​ពន្ធ​បង់ពន្ធ​មិន​គ្រប់ និង​បន្លែ​ផ្លែឈើ​គ្រប់មុខ​ចេញ​ពី​ច្រកទ្វារ​ព្រំដែន​អន្តរជាតិ​គី​រី​វង្ស ព្រមទាំង​ច្រកព្រំដែន​នានា មកដល់​ចំណុច​គយ​ខេត្តតាកែវ​ជិត​រង្វង់​មូល​អូរ​ចំ​បក់ ឃើញ​ជន​ស៊ីវិល​អង្គុយចាំ​រាប់​ក្បាល​ឡាន មិនដឹង​ថា​ទំនិញ​ហ្នឹង​ហួស​គុណភាព ឬ​ខុសច្បាប់ មិន​បាន​ត្រួតពិនិត្យ​ត្រឹមត្រូវ​ឡើយ បង់​តែ​លុយ​ឲ្យទៅ​រំភើប​។​

​ក្រុម​ឈ្មួញ​អ្នករកស៊ី​ដឹក​ទំនិញ​បន្តិច​បន្ទួ​ច បាន​ត្អូញត្អែរថា​ពួកគាត់​រក​សុីសព្វ​ថ្ងៃ​ដឹក​បន្លែ ផ្លែឈើ និង​ទំនិញ​ផ្សេងៗ​ចេញ​ពី​ច្រកទ្វារ​ព្រំដែន​អន្តរជាតិ​គី​រី​វង្ស មកដល់​ចំណុច​ការិយាល័យ​គយ​ខេត្តតាកែវ នៅ​ជិត​រង្វង់​មូល​អូរ​ចំ​បក់ ចៃ​គយ​កំណាត់​យក​លុយ​ជា​កំហិត មិន​អាច​រំលង​បាន​នោះទេ ហើយ​ពួក​គាត់​បន្ត​ទៀត​ថា​ទំ​ម្រាម ទៅ​ដល់​ភ្នំពេញ បង់​តាម​ផ្លូវ​អស់​ចាប់ពី​២០​ម៉ឺន​រៀល ទៅ​៣០​ម៉ឺន​រៀល អញ្ចឹង​ពួកគាត់​សល់​កម្រៃ​តិចតួច​បំផុត​។​

​បញ្ហា​នេះ​ហើយ​ទើប​ធ្វើឲ្យ​ពួក​ឈ្មួញ​និង​អាជីវករ​ទទូច​អំពាវនាវ​ដល់ លោក គុណ ញឹម មេ​គយ​ទូទាំងប្រទេស មេត្តា​ត្រួតពិនិត្យ​ឲ្យបាន​ត្រឹមត្រូ​វ នៅ​ទង្វើ មេ​គយ​ការិយាល័យ​ខេត្តតាកែវ ជិត​រង្វង់​មូល​អូរ​ចំបក់ ប្រើ​មន្ត្រីក្រោមឱវាទ​របស់ខ្លួន ក៍​ដូចជា​ជន​ស៊ីវិល​ចាំ​អង្គុយ​រាប់​ក្បាល​ឡាន​យកលុយ​យ៉ាង​សប្បាយ​ចិត្ត មិន​ខ្វល់​ពី​ការរិះគន់​អ្វី​ទាំងអស់​៕