ខេត្តកែប ៖ ឯកឧត្ដម ថោង រដ្ឋសក្តិ អគ្គនាយកអភិវឌ្ឍន៍ទេសចរណ៍ និងសហប្រតិបត្តិការអន្តរជាតិ នៃក្រសួងទេសចរណ៍បានដឹកនាំកិច្ចប្រជុំក្រុមការងាររួមស្តីពីកិច្ចសហប្រតិបត្តិការទេសចរណ៍ទ្វេភាគីកម្ពុជា-វៀតណាម លើកទី២ កាលពីព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២១ នៅខេត្តកែប ដោយមានការចូលរួមផ្ទាល់ និងអនឡាញ (Hybrid) ពីក្រសួងស្ថាប័នពាក់ព័ន្ធ ជាមួយភាគីវៀតណាមដែលដឹកនាំដោយ លោក Ha Van Sieu អនុប្រធានរដ្ឋបាលទេសចរណ៍ជាតិវៀតណាម នៃក្រសួងវប្បធម៌ កីឡា និងទេសចរណ៍វៀតណាម ។ភាគីទាំងពីរបានចែករំលែកព័ត៌មាន និងបទពិសោធន៍ស្តីពីស្ថានភាពជំងឺកូវីដ ២៩ ការឆ្លើយតបនៃវិស័យទេសចរណ៍ទៅនឹងការរីករាលដាលនៃជំងឺកូវីដ-១៩ និង ផែនបើកវិស័យទេសចរណ៍អន្តរជាតិរៀងៗខ្លួន។ ភាគីទាំងពីរក៏បានពិនិត្យឡើងវិញលើផែនការសកម្មភាពជំរុញទេសចរណ៍ទៅវិញទៅមក ក៏ដូចជាវាយតម្លៃលទ្ធផលការងារនៃកិច្ចសហប្រតិបត្តិការទ្វេភាគីកន្លងមក។ភាគីវៀតណាមបានកោតសរសើរអំពីការដឹកនាំប្រកបដោយភាពឆ្លៀតវៃរបស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយកដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានគ្រប់គ្រងការរីករាលដាលនៃជំងឺកូវីដ-១៩ បានយ៉ាងមានប្រសិទ្ធភាព និងបានអនុវត្តយុទ្ធនាការចាក់វ៉ាក់សាំងបានជោគជ័យយ៉ាងប្រសើរឈានមុខ ជាពិសេសបានបើកប្រទេសទទួលឡើងវិញនូវអ្នកដំណើរនិងទេសចរអន្តរជាតិដែលបានចាក់វ៉ាក់សាំងពេញលេញ។នាកិច្ចប្រជុំថ្នាក់ឧត្ដមន្រ្តីទេសចរណ៍នេះ ប្រទេសទាំងពីរបានឯកភាពគ្នាជំរុញទេសចរណ៍វ៉ាក់សាំង ទៅវិញទៅមកប្រកបដោយសុវត្ថិភាពដោយផ្តោតលើ៖១. ជំរុញឲ្យមានការធ្វើដំណើរទេសចរណ៍ឡើងវិញរវាងប្រទេសទាំងពីរ តាមគ្រប់មធ្យោបាយធ្វើដំណើរ (ផ្លូវគោក ផ្លូវទឹក ផ្លូវអាកាស) ក្នុងនោះជំរុញ ហោះ ហើររបស់ VN Airlines និង Cambodia Angkor Air ឡើងវិញ។ បន្តជំរុញទេសចរណ៍បើកបរដោយខ្លួនឯងដោយមានការសម្របសម្រួលការធ្វើដំណើររប្រកបដោយសុវត្ថិភាព។ រៀបចំត្រៀមលក្ខណះសម្បត្តិ ការតភ្ជាប់ការធ្វើដំណើរទៅមក តាមកំពង់ផែ ទេសចរណ៍ នែប្រទេស ទាំងពីរ ដោយ ជំរុញឲ្យផ្នែកឯកជននៃប្រទេសទាំងពីរសិក្សា លើការតភ្ជាប់ អោយបានឆាប់រហ័ស និង មានប្រសិទ្ធភាពខ្ពស់។២- ធ្វើការផ្សព្វផ្សាយ និងសិក្សាទីផ្សាររួមគ្នាក្រោមមូលបទ “ប្រទេសពីរ គោលដៅមួយ“ នៅព្រឹត្តិការណ៍អន្តរជាតិនានា៣-ពិចារណាផ្សព្វផ្សាយទេសចរណ៍បីប្រទេសរួមគ្នា៖កម្ពុជា ឡាវ វៀតណាម នៅព្រឹត្តិការណ៍ World Travel Market 2022 នៅទីក្រុងឡុងដ៍ និង ព្រឹត្តិការណ៍ Dubai Expo 2022 នៅទីក្រុងឌូបៃ ក្តោមកិច្ចសហប្រតិបត្តិការ កម្ពុជា ឡាវ វៀតណាម (CLV)៤-វៀតណាមនឹងនឹងបន្តជំរុញផ្សព្វផ្សាយក៏ដូចជាជំរុញដល់ផ្នែកសាធារណៈ និងឯកជនរបស់ខ្លួនឲ្យចូលរួមក្នុងព្រឹត្តិការណ៍វេទិកាទេសចរណ៍អាស៊ានឆ្នាំ២០២២ (ATF 2022) ដែលនឹងប្រព្រឹត្តឡើងនៅខែមករា ឆ្នាំ២០២២ នៅក្នុងខេត្តព្រះសីហនុ នៃប្រទេសកម្ពុជា៥-ជំរុញលើកទឹកចិត្តក្នុងការរៀបចំព្រឹត្តិការណ៍ផ្សព្វផ្សាយទេសចរណ៍នានាក្នុងឆ្នាំ២០២២ ដើម្បីអបអរសាទរខួបលើកទី៥៥នៃទំនាក់ទំនងការទូតរវាងកម្ពុជា និងវៀតណាម៦-សហការ និងផ្លាស់ប្តូរបទពិសោធន៍សម្រាប់ការផ្សព្វផ្សាយទេសចរណ៍នៅក្នុងព្រឹត្តិការណ៍ SEA Games លើកទី៣១ ដែលវៀតណាមជាម្ចាស់ផ្ទះនៅឆ្នាំ២០២២ និងកម្ពុជាជាម្ចាស់ផ្ទះនៅឆ្នាំ SEA Games លើកទី៣២ នៅឆ្នាំ២០២៣។ជាមួយគ្នានេះដែរ ភាគីវៀតណាមបានបង្ហាញពីការប្តេជ្ញាក្នុងការចូលរួមព្រឹត្តិការណ៍វេទិកាទេសចរណ៍អាស៊ានឆ្នាំ២០២២ នៅខេត្តព្រះសីហនុដោយផ្ទាល់ឲ្យខាងតែបាន និងបញ្ជាក់ពីការជំរុញធ្វើយ៉ាងណាឲ្យផែនការសកម្មរួមដែលបានព្រមព្រៀងគ្នានាកិច្ចប្រជុំនេះ បានអនុវត្តចេញជាលទ្ធផលផ្លែផ្កាពិតប្រាកដ៕
ព័ត៌មានគួរចាប់អារម្មណ៍
សារលិខិតសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ផ្ញើជូនជនរួមជាតិ ក្នុងឱកាសទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ធ្នូ ឆ្នាំ២០២១ ()
វីដែអូ