ថ្ងៃព្រហស្បតិ៍ ទី០៣ ខែតុលា ឆ្នាំ២០៥០
ចាងហ្វាងការផ្សាយ ៖ លោក លាង គីម / ការិយាល័យនិពន្ធ ៖ 090 90 53 33
រដ្ឋាភិបាល​អាណត្តិ​ទី​៧ គូរ​ដាក់​មន្ត្រី​ជំនាញ​អង្គភាព​ប្រឆាំង​អំពេីពុករលួយ ចុះ​ស្រាវជ្រាវ​ធ្វេី​ការវះកាត់ លោក មួង ដា​រ៉ា ប្រធានការិយាល័យ​គយ​ខេត្តព្រៃវែង ប្រព្រឹត្ត​អំពើ​ពុករលួយ កាន់តែខ្លាំង គាបសង្កត់​ពី​ក្រុម​ឈ្មួញ​ដឹក​ទំនិញ​តូច ធំ តាមរបៀប ជិះសេះ​លែងដៃ​?
Mon,15 April 2024 (Time 09:54 PM)
ដោយ ៖ CTV Online ដោយ ថៃ សក្តិសារៈ / ទូរស័ព្ទទំនាក់ទំនង ​៖ ០១១ ៣៩ ១៩ ៤៥ (ចំនួនអ្នកអាន: 229នាក់)

​ខេត្ត​ព្រៃវែង ៖ ​ប្រភព​ពី​មន្ត្រី​គយ​នៅ​ខេត្ត​ព្រៃវែង បានឲ្យដឹងថា ក្រោយពេល​ដែល​ទទួល​តំណែង​ជា​ប្រធាន​សាខាគយ​ខេត្តព្រៃវែង កាលពី​រសៀល​ថ្ងៃ​ទី​06 ខែកក្កដា ឆ្នាំ​2020 រហូតមកដល់​បច្ចុប្បន្ន​នេះ គឺ​លោក មួង ដា​រ៉ា ប្រើ​តួនាទី និង​អំណាច​ប្រមូល​លុយ​តាមរបៀប​ពុករលួយ ច្រើន​រូបភាព​ដោយ​គ្មាន​ញញើត អង្គភាព​ប្រឆាំង​អំពេីពុករលួយ​ឡេ​ី​យ​។​

​រឿងអាស្រូវ​ពុករលួយ​របស់លោក មួង ដា​រ៉ា ប្រធាន​សាខាគយ​ខេត្ត​ព្រៃវែង ត្រូវបាន​លាតត្រដាង​ជា​បន្តបន្ទាប់ ក៏​លោក គុណ ញឹម អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា សម្ងំ​ស្ងាត់ឈឹង​តែម្ដង​។​

​បច្ចុប្បន្ន​នេះ​លោក មួង ដា​រ៉ា បើកដៃ​ឲ្យ​មេៗ​គយ​តាម​ច្រក​ព្រំដែន​ក្នុង​ភូមិសាស្ត្រ​ខេត្ត​ព្រៃវែង ប្រមូល​លុយ​តាមរបៀប​ពុករលួយ យ៉ាង​ពេញបន្ទុក ដោយសារ​តែ​អាង​មាន​ខ្នងបង្អែក​រឹងមាំ​នៅ​ពីក្រោយ ចាំ​ជួយ​បិទបាំង​។​

​ទន្ទឹម​នឹង​នេះ​ករណី​លោក ហង្ស វណ្ណ ប្រធានការិយាល័យ​គយ​ច្រកទ្វារ​ព្រំដែន​បន្ទាយ​ចក្រី ស្រុក​ព្រះស្ដេច បើកដៃ​ឲ្យ​ឈ្មួញ​នាំ​ចូល​ទំនិញ​គេច​ពន្ធ ទំនិញ​បង់ពន្ធ​មិន​គ្រប់ និង​ទំនិញ​ខុស​ច្បាប់​យ៉ាង​ពេញបន្ទុក ក៏​មាន​ការឃុបឃិត​ពី​សំណាក់​លោក មួង ដា​រ៉ា មេ​គយ​ខេត្តព្រៃវែង ទេីប​ក្រុម​ឈ្មួញ​ហ៊ាន​ធ្វេី​អ្វីៗ​ស្រេច​តែ​ចិត្ត​។​

​ក្រុម​ឈ្មួញ​និង​អាជីវករ ដឹកជញ្ជូន​ទំនិញ ចេញពី​ស្រុក​យួន តាម​ច្រកទ្វារ​ភាគី​ព្រំដែន​បុស​មន ឆ្លងកាត់​មុខ​ស្នាក់ការ​សាខាគយ​ខេត្តព្រៃវែង បណ្តោយ​ផ្លូវជាតិ​លេខ​១ ភូមិ​ព្រៃខ្លា ឃុំ​កំពង់​សឹង្ហ ស្រុក​ព្រះស្ដេច ខេត្ត​ព្រៃវែង បាន​បញ្ជាក់​ឲ្យដឹងថា ទោះ​បី​ពួក​គាត់​ដឹកជញ្ជូន​ទំនិញ បង់ពន្ធ​នាំចូល​គ្រប់​ចំនួន ក៏​ចៀស​មិន​ផុត ពី​បង់លុយ​ក្រោម​តុ លេ​ី​តុ តាម​ការកំណត់​របស់ លោក មួង ដា​រ៉ា ផងដែរ​។​

​មេ​ឈ្មួញ​តូចធំ ដែល​ដឹក​ជញ្ជូន​ទំនិញ​គេច​ពន្ធ ទំនិញ​បង់ពន្ធ​មិន​គ្រប់ ឆ្លងកាត់​ខេត្ត​ព្រៃវែង​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​១ ចូល​ទៅ​រាជធានី​ភ្នំពេញ គឺជា​ប្រភព​ចំណូល​ដ៏​ធំ របស់លោក មួង ដា​រ៉ា មេ​គយ​ខេត្តព្រៃវែង ដែល​កំពុង​ល្បីល្បាញ​ខ្លាំង​ខាង​ពុករលួយ យ៉ាង​ពេញទំហឹង​។​

​ហេតុនេះ លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ មិន​គួរ​មើលរំលង​តទៅទៀត​នោះ​ទេ ព្រោះ​អំពើពុករលួយ​របស់​លោក មួង ដា​រ៉ា មេ​គយ​ខេត្តព្រៃវែង និង​មន្ត្រីក្រោមឱវាទ សម្ងំ​ស្ងាត់ឈឹង ចែក​គ្នា​ធ្វើ​មាន​ធ្វើ​បាន ដាក់​លុយ​ក្នុង​ហោប៉ៅ មិន​ខ្វល់​ពី​ការរិះគន់​អ្វី​ទាំងអស់​៕