ថ្ងៃអង្គារ៍ ទី០៥ ខែវិច្ឆិការ ឆ្នាំ២០៥០
ចាងហ្វាងការផ្សាយ ៖ លោក លាង គីម / ការិយាល័យនិពន្ធ ៖ 090 90 53 33
ឯកឧត្តម ឧត្តមសេនីយ៍ឯក ឆាយ គឹម​ខឿន ដឹកនាំ​វេន​ប្រចាំការ​ក្រុមទី​៣ នៃ​ពិធី​បុណ្យ​ភ្ជុំ​បិណ្ឌ ប្រពៃណី​ជាតិខ្មែរ
Thu,03 October 2024 (Time 05:01 PM)
ដោយ ៖ CTV Online ដោយ ថៃ សក្តិសារៈ / ទូរស័ព្ទទំនាក់ទំនង ​៖ ០១១ ៣៩ ១៩ ៤៥ (ចំនួនអ្នកអាន: 36នាក់)

​រាជធានី​ភ្នំពេញ ៖ ដើម្បី​ធានា​ដល់​ការបញ្ជា​ដឹកនាំ​កិច្ចប្រតិបត្តិការ​រក្សា​សន្តិសុខ សណ្តាប់ធ្នាប់​សាធារណៈ ក្នុង​ឱកាស​ពិធី​បុណ្យ​ភ្ជុំ​បិណ្ឌ ឆ្នាំ​រោង ឆ​ស័ក ព​.​ស ២៥៦៨ ចាប់ពី​ថ្ងៃ​ទី​០១ ដល់​ថ្ងៃ​ទី​០៣ ខែតុលា ឆ្នាំ​២០២៤ អគ្គស្នងការដ្ឋាន​នគ​របាល​ជាតិ បាន​ចាត់តាំង​វេន​ប្រចាំការ ២៤/២៤​ម៉ោង នៅ​នាយកដ្ឋានអង្គរក្ស​។​

*​វេន​ប្រចាំការ​ក្រុមទី​០៣ នៅ​ថ្ងៃ​ទី​០៣ ខែតុលា ឆ្នាំ​២០២៤​នេះ ដឹកនាំ​ដោយ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឆាយ គឹម​ខឿន អគ្គស្នងការ​រង​នគរបាលជាតិ ប្រធាន​វេន​ប្រចាំការ​ក្រុមទី​០៣ តំណាង​ដ៏​ខ្ពង់ខ្ពស់ ឯកឧត្តម នាយ​ឧត្តមសេនីយ៍ ស ថេត អគ្គស្នងការ​នគរបាល​ជាតិ អមដោយ ឯកឧត្តម ឧត្តមសេនីយ៍ឯក មួង សុធា អគ្គស្នងការ​រង​នគរបាលជាតិ អនុប្រធាន​វេន​, ឯកឧត្តម ឧត្តមសេនីយ៍ឯក លន់ សុផាត អគ្គស្នងការ​រង​នគរបាលជាតិ អនុប្រធាន​វេន​, ឯកឧត្តម ឧត្តមសេនីយ៍ឯក ប៊ុន​ប៉ា ម៉ា​រី​លុច អគ្គស្នងការ​រង​នគរបាលជាតិ អនុប្រធាន​វេន​, លោក​ឧត្តមសេនីយ៍ ប្រធាន អនុប្រធាន​នាយកដ្ឋាន​កណ្តាល ប្រធាន អនុប្រធាននាយកដ្ឋាន​-​អង្គភាព​-​មន្ទីរ ជា​សមាជិក​។​

*​វេន​ប្រចាំការ​ក្រុមទី​០៣ មាន​ភារកិច្ច​ប្រមូលផ្តុំ​នូវ​សភាពការណ៍​តាម​បណ្តា​រាជធានី​-​ខេត្ត សហការ​ទទួល​ព័ត៌មាន​ទាន់​ហេតុការណ៍​នានា ដែល​កើតមានឡើង​ជា​យថាហេតុ ក្នុង​ឱកាស​ពិធី​បុណ្យ​ភ្ជុំ​បិណ្ឌ ព្រមទាំង​បូក​សរុប​របាយការណ៍​ប្រចាំ​ថ្ងៃ​ជូន​ថ្នាក់ដឹកនាំ ដើម្បី​ជ្រាប និង​ចង្អុល​ដឹកនាំ​៕