ថ្ងៃច័ន្ទ ទី០២ ខែធ្នូ ឆ្នាំ២០៥០
ចាងហ្វាងការផ្សាយ ៖ លោក លាង គីម / ការិយាល័យនិពន្ធ ៖ 090 90 53 33
បន​ល្បែងស៊ីសង​ភ្នាល់​ទឹកភ្លៀង​ល្មើស​ច្បាប់​បើក​លេង​ដោយ​សេរី​នៅ​កណ្ដាល​រាជធានី​ភ្នំពេញ អាជ្ញាធរ​និង​សមត្ថកិច្ច​ពាក់​ព​ន្ឋ័​មិន​ហ៊ាន​ធ្វើការ​បង្ក្រាប តើ​ជា​ការ​អោនលំទោន​ដាក់​មេ​ល្បែង​ល្អ​ជាង​គោរព​អនុវត្ត​បទបញ្ជារ​នាយ​ក​រដ្ឋមន្ដ្រី​?
Thu,16 May 2024 (Time 04:01 PM)
ដោយ ៖ CTV Online ដោយ ថៃ សក្តិសារៈ / ទូរស័ព្ទទំនាក់ទំនង ​៖ ០១១ ៣៩ ១៩ ៤៥ (ចំនួនអ្នកអាន: 228នាក់)

ចុះ​ផ្សាយ​ថ្ងៃ​ទី​15 ខែ​ឧសភា ឆ្នាំ 2024
​ភ្នំពេញ​:​ប្រភព​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​បានឲ្យដឹងថា​:​ទីតាំង​បន​ល្បែងស៊ីសង​ភ្នាល់​ទឹកភ្លៀង​ល្មើស​ច្បាប់​ទំនើប (​លេង​ដោយ​ម៉ាស៊ីន​តំកល់​លុយ​ក្នុង​ធនាគារ​ឫ​ហៅ​ថា​ដាក់​លុយ​ក្នុង​ម៉ាស៊ីន​) ទើប​ទិញ​+​លក់​បាន​ដូច​ល្បែង​ហ្គេម​ក្នុង​កាស៊ីណូ​! បើក​លេង​បាន​ដោយ​សេរី ក្រៅច្បាប់​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ​! ហើយ​នៅ​តែ​បើក​លេង​ខាងជើង​ស្ដុប​អូរឫស្សី​ក្នុង​សង្កាត់​អូរឫស្សី​ទី 2 ខណ្ឌ​7​មករា ចំ​កណ្ដាល​រាជធានី​ភ្នំពេញ ដូច​ឆ្នាំ​មុនៗ​ដដែល ។ ទោះបី​នាយក​រដ្ឋ​មន្រី​ថ្មី​ឡើងកាន់ដំណែង​ភ្លាមៗ​បាន​ចេញ​បទបញ្ជារ​ឲ្យ​ភ្លែ​កក្ដៅគគុក​ឲ្យ​បង្ក្រាប​ឲ្យ​អស់​ក៏​ត្រូវ​ត្រជាក់​ល្ហឹម​ដូច​ក្តិត​លោក​នេន​ដែរ​! បទបញ្ជា​ក្លាយជា​ឥតន័យ​?

​នៅ​ឆ្នាំ 2024 នេះ អ្នកលេង​ល្បែង​ភ្នាល់​ទឹកភ្លៀង អ្នកលេង​ធំៗ​ត្រៀម​ប្រយុទ្ឋ​លេង​ល្បែង​ភ្នាល់​ទឹក​ភ្លៀង តាំងពី​ពាក់កណ្ដាល​ខែ​មិនា​រួចរាល់​ហើយ ពួកគេ​បាន​តម្កល់​លុយ​ក្នុង​ធនាគារ​ម្នាក់ៗ​យ៉ាង​សម្បើម​! បើ​តាម​ប្រភព​អះអាង​ថា​អ្នក​អន្ទ្រីស​ធំៗ​ខ្លះ​តម្កល់​លុយ​មាន​ចំនួន​ដល់​ទៅ​រាប់លាន​ដុល្លារ​និង​បាន​ចាប់ផ្ដេី​មលេង​តាំងពី​ពាក់កណ្ដា​ល​ខែ​03​ឆ្នាំ​2024​ម្លេះ ប៉ុន្ដែ​នៅ អំឡុង​ខែ​03​គ្មាន​ភ្លៀង គ្មាន​ហាងឆេង​លេង ទើបតែ​ចាប់ផ្តើម​សកម្ម​ខ្លាំង​ក្នុង​ខែ​ឧសភា​ឆ្នាំ​2024​នេះ​បន្ទាប់ពី​ភ្លៀង​មួយ​មេ​មក​!

​ចាប់ពី​ដើម​ខែ​ឧសភា​ឆ្នាំ​2024​មក គេ​ឃើញ​អ្នកលេង​ខ្លះទៅ​សម្លឹង​មើល​មេឃ មើល​ពពក​នៅលើ​ស្ដាត​អូឡាំពិច និង​នៅ​ចំណុច​តំបន់​អភិវឌ្ឃន៍​បឹងកក់ តាំងតែ​ពី​ពេល​ព្រលឹម​ស្រា​ងៗ តាម​ទម្លាប់​ចាស់ ឯ​អ្នកខ្លះ​បើកឡាន​ទៅ​មើល​ពពក ដល់​ទី​ឆ្ងាយៗ​! ខ្លះ​ទិញ (​ទឹកភ្លៀង​) ខ្លះ​លក់​គឺ​ទិញ​យក​(​ផ្គរ​អត់​ភ្លៀង​)! ការលេង​គេ​គិត​លុយ​ជា​ខាំ ជា​គីឡូ ជា​កៅស៊ូ ជា​ដុំ​ថ្លៃ​ថោក​ទៅតាម​ហាងឆេង​ឡើង​ចុះ​ភ្លាមៗ ជាការ​ផ្សងសំណាង តាមរយៈ​សង្ឃឹម​លើ​មេឃ​និង​ពពក​ដែល​គេ​មើលឃើញ​! ល្បែងភ្នាល់​ទឹកភ្លៀង​នេះ​ជា​ល្បែង​ល្មើសច្បាប់ ស៊ីសង​ធំ​ណាស់ មិន​ចាញ់​កាស​ស៊ីណូ​ណាហ្គា​វើល​នោះទេ​!

​ប្រភព​បញ្ជាក់ថា មាន​អ្នកលេង​ខ្លះ​ទិញ​+​លក់​ម្ដងៗ​អស់​ដល់​ទៅ​រាប់​លាន​ដុល្លារ​ក្នុង​មួយ​ថ្ងៃៗ​ទិញ​+​លក់​ជា​ច្រើន​ដង​គិត​តម្លៃ​ជា​ដុំៗ​ឯ​លក់​ក៏​ដូច្នោះ​ដែរ​ដោយឡែក​ម្ចាស់​ម​ឡា​ស៊ីន​ដែល​ហៅថា :​មេ​នោះ​អង្គុយ​ស៊ី​ឡាក់​លក់​+​ទិញ​មួយថ្ងៃៗ​កាត់​យក​លុយ​12%​ក្នុង​មួយ​កៅស៊ូ​=​ទិញ​ឫ​លក់​10000$(​មួយ​ម៉ឺន​ដុល្លារ​) រាល់ពេល​ទិញ​+​លក់​បាន​លុយ​ដល់​ទៅ​រាប់សឹប​ម៉ឺន​ដុល្លារ​ក្នុង​មួយ​ថ្ងៃៗ​ដោយ​មិន​ពិបាក​អ្វី​គ្រាន​តែ​អង្គុយ​តុង​! ប៉ុន្ដែ​ល្បែង​ដ៏​ធំ​នេះ​នៅ​តែ​បើក​លេង​បាន​យ៉ាង​រលូន​ចំ​កណ្ដាល​រាជធានី​ភ្នំពេញ ពុំ​ដែល​ធ្វើ​ឲ្យ​រំខាន​ដល់​លោក​អភិបាលខណ្ឌ​7​មករា មិន​រំខាន​ដល់​លោក​អធិការ​នគ​បាល​ខណ្ឌ​7​មករា​មិន​រំខាន​ដល់ ឯកឧត្តម ឃួ​ង ស្រេង អភិបាល​នៃ​គណ​:​អភិបាល​រាជធានី​ភ្នំពេញ​មិន​រំខាន​ដល់​ឯកឧត្តម​ឧត្តមសេនី​យ៍​ឯកជួន ណា​រិន្ទ​អគ្គស្នងការ​រង​នគ​បាល​ជាតិ​និង​ជា​ស្នងការ​នគ​បាល​រាជធានី​ភ្នំពេញ មិន​រំខាន​ដល់​ឯកឧត្តម​នាយ​ឧត្តមសេនីយ៍ស ថេត​អគ្គស្នងការ​នគ​បាល​ជាតិ មិន​រំខាន​ដល់​ឯកឧត្តម​ឧត្តមសេនី​យ៍​ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​និង​ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ក្នុង​ការចុះ​បង្ក្រាប​ម្ដងណា​ឡើយ ដែល​គេ​សង្ស័យ​ថា​កន្ទេល​ធំ​បន្លំ​ដេក​!

​ករណី​មិន​ដែល​ឃើញ​អាជ្ញាធរ​និង​សមត្ថកិច្ច​ពាក់​ព​ន្ឋ័ណា​ចុះបង្ក្រាប​បន​ល្បែង​ភ្នាល់​ទឹកភ្លៀង​នៅ​កណ្ដាល​រាជធានី​ភ្នំពេញ​ម្ដងណា​សោះឡើយ បែប​នេះ​ធ្វើឲ្យ​ប្រជាពលរដ្ឋ​និង​មហាជន សង្ស័យថា​ដោយសារ​ឯកឧត្តម​គណ​:​បញ្ជាការ​ឯកភាព​រាជ​ធានី​ភ្នំពេញ​ទាំងមូល​ឯកភាព​ឲ្យ​បើកបន​ល្បែងភ្នាល់​ទឹកភ្លៀង​ចាក់​លុយ​រាប់​លាន​ដុល្លារ​ក្នុង​មួយ​ថ្ងៃៗ​ទេីប​បើកបាន​? បេ​ី​ទោះបីជា​កន្លងមក​អភិបាល​នៃ​គណ​:​អភិបាល​រាជធានី​ភ្នំពេញ​ធ្លាប​ប្រាប់​វុទ្យុ​មួយ​ថា​អជ្ញាធ​ររាជធានី​ភ្នំពេញ​មិន​ស៊ុំគ្រលំ​ក្នុង​ការបើក​បន​ល្បែងស៊ីសង​ភ្នាល់​ទឹកភ្លៀង​ខុស​ច្បាស់​ទាំងអស់​ក្នុង​រាជធានី​ភ្នំពេញ​ក៏ដោយ​! គួរបញ្ជាក់​ថា ផ្អែក​តាម​សំដី​អ្នកលេង ដែល​រលាយ​ហិនហោច​លក់​ផ្ទះ​អស់​រាប់​ជង់​ម្នាក់​បែកបាក់​គ្រួសារ​កូនចៅ​លែង​ខាន​បាន​រៀនសូត្រ​អោយដឹងថា​:​ឥឡូវ​ការលេង​ល្បែងភ្នាល់​ទឹកភ្លៀង​កាន់តែ​ទំនើប​ការប្រើ​វិធី​កើប​លុយ​របស់​មេ​បន​ល្បែង​កាន់តែ​សាហាវ​គេ​អង្គុយ​ស៊ី​ទឹក​12%​គឹ​ត​ជា​កៅស៊ូ​រាល់ពេល​(​ទិញ​និង​លក់​គឺ​កោ​ក្បាល​អ្នកលេង​មិន​ដាក់​ទឹក​)! ពួក​កំពុ​វលេង​គេ​លេង​បាន​ដូច​ឆ្នាំ​មុន​ដដែល ។ បើទោះបី​សម្ដេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ដ្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​ចេញ​បទបញ្ជា​អោយ​បង្ក្រាប​បន​ល្បែងស៊ីសង​ភ្នាល់​ទឹកភ្លៀង​ល្មើស​ច្បាប់​ឲ្យអស់​ពី​តាម​គ្រប់​មូលដ្ឋាន​ក៏ដោយ​ក៏​ល្បែងភ្នាល់​ទឹកភ្លៀង​នេះ​គ្មាន​ការបង្ក្រាប​ឡើយ នៅ​រាជធានី​ភ្នំពេញ លើកលែង​តែ​នៅ​ឯ​ខេត្ត​បាត់ដំបង គេ​បង្ក្រាបបាន​ទាំងស្រុង​!

​ការណី​នេះ គេ​មិនដឹងថា តើ​អស់លោក​ជា​ស្ដេចត្រាញ់​ទីក្រុង​មិន​ដឹង​? ឫ​ដឹង​ដែរ​តែ​ធ្វើ​មិនដឹង​? ឫ​ធ្វើ​មុខ​ក្រាស់​ដូច​ស្បែក​ក្របី​ហ៊ាន​ផ្គេ​ី​ន​បទបញ្ជា​សម្ដេច​បវរ​ធិបតី​ហ៊ុន​ម៉ា​ណែ​ត​ដែល​ជា​នាយករដ្ឋមន្ដ្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ថ្មី​នោះ​ព្រោះ​ហេតុ​អ្វី​ទេ​? បន​ល្បែង​មួយ​នេះ​គ្មាន​ច្បាប់​អនុញ្ញាត អាជ្ញាធរ​និង​សមត្ថកិច្ច​នៃ​ស្ថាប័ន​ណា​អាច​បង្ក្រាប​បាន​ឡើយ​! ។​

​ម៉ូតូឌុប​និង​រត់​ផា​ស់អាប់​ខ្លះ​ដែល​និយម​ផឹក​កាហ្វេ​រាល់​ព្រឹក​នៅ​ក្រោយ​សណ្ឋាគា​រស​លើកឡើងថា ពួកគាត់​ចង់​ឃើញ​ឯកឧត្តម ឃួ​ង ស្រេង អភិបាល​នៃ​គណ​:​អភិបាល​រាជធានី​ភ្នំពេញ និង​ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណា​រិន្ទ អគ្គស្នងការ​រង​នគ​បាល​ជាតិ និង​ជា​ស្នងការ​នគ​បាល​រាជធានី​ភ្នំពេញ និង​ឯកឧត្តម​ឧត្តមសេនី​យ៍​ឯក រ័ត្ន ស្រ៊ាង មេ​បញ្ជា​រង​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​បញ្ជារ​កងកម្លាំង​សមត្ថកិច្ច​នៅ​រាជធានី​ភ្នំពេញ​អញ្ជើញ​ទៅ​សុំ​រៀនសូត្រ​អំពី​ការបង្ក្រាប​បន​ល្បែងស៊ីសង​ភ្នាល់​ទឹកភ្លៀង​ពី​ឯកឧត្ត សុខ លូ អភិបាល​នៃ​គណ​:​អភិបាលខេត្ត​បាត់ដំបង ព្រោះ​នៅ​បាត់ដំបង​គេ​លេង​តាំងពី​អាណានិគមនិយម​បារាំង​មក តែ​ពេល​នេះ​ត្រូវ​ឯកឧត្តម​សុខ លូ​អភិបាល​នៃ​គណ​:​អ​ភ​បាល​ខេត្ត​បាត់ដំបង​បិទ​ឈឹង​ទាំងស្រុង​!

​អ្នកខ្លះ​និយាយថា ពួក​គេ​ចង់​ឃើញ​ឯកឧត្តម​ឃួង ស្រេង អភិបាល​នៃ​គណ​:​អភិបាល​រាជធានី​ភ្នំពេញ​អនុវត្ត​(​គោលនយោបាយ​ភូមិ​ឃុំ សង្កាត់ មាន​សុវត្ថិភាព​) ត្បិត​វា​មិនមែន​ជា​ធម៌​សម្រាប់​សូត្រ​រំដោះគ្រោះ​នោះទេ​!
​បុរស​ចំណាស់​ម្នាក់​ទំនង​ជា​មន្ដ្រី​ចូលនិវត្តន៍​បាន​លើកឡើង​ជា​ទស្សន​:​ថា បន​ល្បែងស៊ីសង​ភ្នាល់​ទឹកភ្លៀង​ដ៏​ធំ​មួយ​នេះ​មាន​ការលក់​+​ទិញ​តែ​ជា​ប្រភេទ​ល្បែងស៊ីសង​ទ្រង់ទ្រាយ​ធំ​មិន​ចាញ់​កាស៊ីណូ​មាន​ច្បាប់​នោះ​ទេ ហើយ​បើក​ចំ​កណ្ដាល​រាជធានី​ភ្នំពេញ​បែបនេះ (​គួរតែ​មាន​ច្បាប់​គ្រប់គ្រង​ត្រឹមត្រូវ មិន​ត្រូវ​ទុក​អោយ​នៅ​ក្រៅច្បាប់​បែបនេះ​ទេ ទី​1​ដើម្បី​ប្រមូល​លុយ​ចូលជាតិ​វិញ​! គាត់​បន្ដ​ទៀត​ថា​:​បើ​នៅ​តែ​បែបនេះ គេ​អាច​មើលស្រាល​ថ្នាក់ដឹកនាំ ដោយ​ថា វា​ជា​ការគ្រប់គ្រង​ហិរ​វត្ថុតាម​បែប​កញ្ជើធ្លុះ​!៕