ថ្ងៃច័ន្ទ ទី០២ ខែធ្នូ ឆ្នាំ២០៥០
ចាងហ្វាងការផ្សាយ ៖ លោក លាង គីម / ការិយាល័យនិពន្ធ ៖ 090 90 53 33
មេ​បន​ល្បែង​ឈ្មោះ​សួគ៌​បក​ល្បែងស៊ីសង​ភ្នាល់​ទឹកភ្លៀង​ខុសច្បាប់ ក្នុង​ទីក្រុង​ភ្នំពេញ​សមត្ថកិច្ច ពាក់ព័ន្ធ រក្សា​ភាព​ស្ងៀមស្ងាត់
Sun,19 May 2024 (Time 04:26 PM)
ដោយ ៖ CTV Online ដោយ ថៃ សក្តិសារៈ / ទូរស័ព្ទទំនាក់ទំនង ​៖ ០១១ ៣៩ ១៩ ៤៥ (ចំនួនអ្នកអាន: 195នាក់)

​ភ្នំពេញ​÷ ល្បែង​ភ្នាល់​ចាក់​ទឹកភ្លៀង ដែល​គេ​ដាក់​ការសង្ស័យថា​ចិញ្ចឹម​អធិការនគរបាល​ខណ្ឌ​៧​មករា ល្បែង​ទឹកភ្លៀង​ល្មើស​ច្បាប់​មាន​ទីតាំង​១-​នៅ​ចំណុច​ខាងជើង​ស្តុប​អូរឬស្សី សង្កាត់​អូរឫស្សី​ទី​២ ខណ្ឌ​៧​មករា​,​។ ទី​២-​នៅ​ចំណុច​លើ​ស្តា​ត​អូឡាំពិក​,​និង ទី​៣-​នៅ​ចំណុច​តំបន់​អភិ​វឌ្ឈន៍​បឹងកក់​។​

​នរណា​ក៏​បាន​ឃើញ​យ៉ាង​ច្បាស់ក្រឡែត​ដែរ​នូវ​សកម្មភាព​បើក​លេង​យ៉ាង​គឃ្លើន​នោះ​។​មួយថ្ងៃៗ​មាន​ការទិញ​លក់​តាម​ទូរ​សព្ទ័​ដៃ នៅតាម​តុ​កាហ្វេ នៅលើ​ស្តា​ត​អូឡាំពិក និង​នៅលើ ដំបូល​សណ្ឋាគារ ឬ​ខុន​ដូ ពាសពេញ​ទីក្រុង​ភ្នំពេញ ។​

​ក្នុង​សភាព​ដែល​ល្បែងស៊ីសង​ហុតឈាម​បែប នេះ​អាច​បើក​លេង​ដោយ​រលូន គ្មាន​ភិត ភ័យ ត្រូវ​គេ​មើលឃើញ​ថា​«​គោលនយោបាយ ភូមិ ឃុំ សង្កាត់ មាន​សុវត្ថិភាព​ដែល​ដាក់ ចេញ ដោយ​ក្រសួង មហាផ្ទៃ​នោះ​ហាក់​ត្រូវគេ​លែង​ខ្វល់​ហើយ​ជាន់ ឈ្លី​ដោយ​គ្មាន​កោត ញញើត​បន្តិច​សោះ​។​

​ល្បែង​ទឹកភ្លៀង​ល្មើស​
​ច្បាប់​បើក​លេង​បាន​ដោយ​សេរី​គ្មាន​ការបង្ក្រាប បាន​ធ្វើឲ្យ​មេ បន​ល្បែង​ទឹកភ្លៀង​ល្មើសច្បាប់​ដែលជា​ជន​សង្គម​ងងឹត​រកស៊ី​របរ​ទុច្ចរិត កំពុងបើក​លេង​យ៉ាង​សប្បាយ​ក្រោម​បញ្ជា​ពី​មេ​ល្បែង​ឈ្មោះ​សួរ ហៅ​(​ភ្នំ​មាស​)​ពី សហរដ្ឋអាមេរិក​និង​ឈ្មោះ​ធី​(menu)​លេង​កាន់តែ​បានចិត្ត​។​

​ឆ្នាំ​នេះ​មេ​ទឹកភ្លៀង​បាន​បើក​លេង​តាំងពី​ថ្ងៃ​ទី ១៥ ខែ​មីនា​២០២៣ ប្រើ​«​ច្បាប់​ក្រោម​តុ​ឬ​ច្បាប់​ខ្យល់​»​។ គេ​លេង​ជាមួយនឹង​ម៉ាស៊ីន បើ​ឥត​ញាត់​លុយ​ក្នុង​ម៉ាស៊ីន​ទោះជា​ស្តេច​ក៏​ម៉ាស៊ីន​វា​មិន​ឲ្យ​លេងដែរ​។​

​ប្រភព​ព័ត៌មាន​និយាយ​ថា ឆ្នាំ​នេះ​មាន​អ្នក​ដាក់ លុយ​ចូល​ម៉ាស៊ីន​លេង​ទឹកភ្លៀង​ច្រើន​ក្រាស់ ក្រែល​រហូត​ជាង ៣០ លាន​ដុល្លារ​អាមេរិក​។​មាន​ពី​ចិន​ក្នុង​ស្រុក​ខ្មែរ​នៅ​ស្រុក​ចិន​,​ពី​យួន​នៅ​ស្រុក​យួន​និង​អ្នក​ទេស ច​រ ល្បែង​ចិន​យួន​និង​ខ្មែរ​ពី​តាម​ខេត្ត​នាៗ​ព្រម ទាំង​មាន​ជាពិសេស​គឺ​សំបូរ​ឧកញ៉ា និង​មន្ត្រី​ពាក់​ផ្កាយ​គ្រា​ក់ៗ​ទិញ​ទឹកភ្លៀង​ម្តង​ក្នុង​ទឹកប្រាក់​រាប់​លាន​ដុល្លារ ហើយក៏​មាន អ្នក​មាន​ល្ហ​ម​នៅ​ភ្នំពេញ​ខ្លះ​ដែរ ចំណែក​អ្នក​បាត់ដំបង​វិញ​ម្នាក់​បើ​គ្មាន​លុយ​តាម​ខ្លួន​កក់​ម៉ាស៊ីន​៣០ ០០០$ និង​លុយ​សា​គួរ​៣០០០០$​ថែម​ទៀត​ទេ​មិន​អាច​មក​លេង​នៅ​ភ្នំពេញ​បាន​ឡើយ​។​

​មាន​មនុស្ស​តិច​បំផុត​ដែល បាន​ដាក់​លុយ​កក់​ចូល​ម៉ាស៊ីន​សម្រាប់​លេង កក់​៥០០០$​។​ភាគច្រើន​កក់​ចាប់ ពី ១០០០០$​ឡើង​។​ខ្លះ​កក់​ចូល​ម៉ាស៊ីន​ដើម្បី​រក​ចំណេញ​បាន​ដែរ​ដើម្បី​មាន​សិទ្ធិ​រកស៊ី​ទិញ​លក់​បន​ហាងឆេង​យក ចំណេញ​ក្បាលកាក់​ពីលើ​ហាងឆេង​សេវា​ម៉ាស៊ីន​ផងដែរ​។​

​ប្រភព​ព័ត៌មាន​ពី​អ្នកលេង​ធំៗ​ផ្ទាល់​ថា​៖​ម្នាក់ៗ​ទិញ​លក់ៗ​យ៉ាងតិច​ពី​១០​ទៅ​២០​លើក​ក្នុង​មួយ​ថ្ងៃ​សម្រាប់​លេង ១២​ម៉ោង (​យប់​ក៏​លេង​ដែរ​)​។​ទាំង​អ្នកលេង​តូចក្តី លេង​ធំក្តី មួយថ្ងៃៗ​អាច​មាន​មនុស្ស​ដល់​រាប់ពាន់នាក់ ធ្វើ​ការទិញ​និង​លក់​ចេញ​។​សម្រាប់​មនុស្ស​ម្នាក់ៗ​បើ​ទិញ​១០​ដង​អាច​លក់​វិញ​យ៉ាង​ហោច​ក៏ ១០ លើក​ដែរ​។​

​ឯ​ម៉ាស៊ីន​ចាំ​កាត់​យក​សេវា​រហូត គិត​តាម​ឯក​តា​ជា​កៅស៊ូ​ឧទាហរណ៍​ទិញ​ក្នុង​មួយ​កៅស៊ូ​ម៉ាស៊ីន​កាត់ ១២$ លក់​វិញ​១​កៅស៊ូ​កាត់​យក​១២$​ដែរ​។​

​មនុស្ស​លេង​ចំនួន​ដល់​រាប់ពាន់​នាក់​មួយថ្ងៃៗ ម្នាក់ៗ​អាច​ទិញ​យ៉ាងហោច​ម្នាក់​ក៏​១០​លើក​ដែរ​។​អញ្ចឹង​សរុប​ទិញ​លក់​កើន​ដល់​រាប់ម៉ឺន ដង​ឯណោះ​។​តើ​មាន​ការទិញ​លក់​នោះ​មាន​ប៉ុន្មាន​ពាន់​កៅស៊ូ​ដល់​ប៉ុន្មាន​ពាន់​ដុំ​ក្នុង​មួយថ្ងៃៗ​?​មនុស្ស​ភាគ​តិច​បំផុត​ដែល​ហាមាត់​ឡើង​ទិញ​មួយ​កៅស៊ូ ។​

​ប៉ុន្តែ​ភាគច្រើន​ទិញ​ដល់​១​ដុំ​=១០​កៅស៊ូ​ឬ​ទិំញ​ដល់​ទៅ​១០០ ដុំ​= ១០០០​កៅស៊ូ​ហើយ​ទិញ​លក់ៗ​ញាប់​ដូច​ឆ្កែ​អេះ​ក្នុង​មួយថ្ងៃ​។ បើ​១ កៅស៊ូ​ត្រូវតែ​ទិញ​ហើយ​លក់​វិញ​បង់​សេវា​២៤$ តើ ចុះ​បើ​ទិញ​លក់​រាប់ ពាន់​ដុំ​ឬ​ដល់​រាប់ម៉ឺន​កៅស៊ូ​មួយថ្ងៃ តើ​លោក​សួរ ស៊ី​ក្បាលកាក់​ឬ​សេវា​ប៉ុន្មាន​ម៉ឺន​ដុល្លារ​ក្នុង​មួយ​ថ្ងៃ​តាម​ម៉ាស៊ីន​កាត់​ឲ្យ​។​

​ក្រុម​បុគ្គល ឈ្មោះ តា​សួគ៌ ដោយ​ស្វ័យប្រវត្តិ បើ​ទិញ​និង​លក់​ក្នុង​មួយ​កៅស៊ូ​=១០០០$​ម៉ាស៊ីន​កាត់​២៤$​។​បើ​ទិញ​លក់​១​ដុំ​=១០០០០$​ម៉ាស៊ីន​កាត់​ឲ្យ​២៤០$ ឬ​អ្នក​ខ្លះ​ទិញ​លក់​ដល់ ១០០​ដុំ​=១​លាន​ដុល្លារ​ម៉ាស៊ីន​កាត់លុយ ២៤០០$ មាន​ខ្លះ​ហ៊ាន​ទិញ​លក់​ដល់​៣០០​ដុំ​ឯណោះ​ចូរ​គណនា​ទៅ ២៤០០x៣($)=៧២០០$​ចុះបើ​ម្នាក់​នោះ​ដដែល​ទិញ​២​ដង​មួយ ថ្ងៃ​គឺ​ត្រូវ​លក់​២​ដង ដែរ ដូច្នេះ​សួគ៌​(​ភ្នំ​មាស​)​និង​ធី​(menu)​អាច​ស៊ី​បាន ១៤៤០០$​បាត់ទៅហើយ​។​ដល់​ចប់​រដូវ​ទឹកភ្លៀង​៦​ខែ តា​សួគ៌​វេច​លុយ​$​ទៅ​អាមេរិក​បាត់​ឈឹង អ្នក​ដែល​រង​ទុក្ខ​គឺ​លោក​ឧកញ៉ា និង​លោក​ពាក់​ផ្កាយ​យើង និង ប្រជាពលរដ្ឋ​ខ្មែរ​ដែល​ងប់ងុល​ល្បែង​នេះ​។​តើ​នឹង​មាន​អ្វី​កើត ឡើង​ចំពោះ​សង្គមជាតិ​ដែល​សម្តេច​តេជោ​ហ៊ុន សែន កំពុង​ខិតខំ​ដឹកនាំ​នេះ​ទៅ​បើសិនជា​លោក​ឧកញ៉ាៗ​និង​លោក​ផ្កាយៗ​គាត់​ចាញ់​បោស​គូថ​ខោ​ម្ង៉ៃៗ​វាល់​លាន​ដុល្លារ​?​តើ​ពួកគាត់​នឹង​រក​លុយ​មក​លេង​ទៀត​តាម​វិធី​ណា​?​តើ​ប្រជាពលរដ្ឋ​សង្ឃឹម​លើ​អ្វី​បើ​មាន ពាល​ពាក់​ប្រឡៅ​មន្ត្រី អត់​ខ្វល់​រឿង​សុវត្ថិភាព​និង​ជីវភាព​សង្គម​រាស្ត្រ​តូចតាច ដែល​រង​កម្ម​ផល​អំពី​ឥទ្ធិពល​ល្បែង​ពាលា​នោះ​៕