ថ្ងៃអង្គារ៍ ទី០៥ ខែវិច្ឆិការ ឆ្នាំ២០៥០
ចាងហ្វាងការផ្សាយ ៖ លោក លាង គីម / ការិយាល័យនិពន្ធ ៖ 090 90 53 33
​សម្តេច​តេជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត អញ្ជើញ​ចូលរួម​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​នៅ វត្ត​មុនី​សុវណ្ណ​(​ហៅ​វត្ត​ចំពុះក្អែក​)
Thu,03 October 2024 (Time 09:20 PM)
ដោយ ៖ CTV Online ដោយ ថៃ សក្តិសារៈ / ទូរស័ព្ទទំនាក់ទំនង ​៖ ០១១ ៣៩ ១៩ ៤៥ (ចំនួនអ្នកអាន: 73នាក់)

​នៅ​ព្រឹក​ថ្ងៃ​ពុធ ១៥ រោច ខែ​ភទ្របទ ឆ្នាំ​រោង ឆ​ស័ក ពុទ្ធ​សករាជ ២៥៦៨ ត្រូវ​នឹង​ថ្ងៃទី​២ ខែតុលា ឆ្នាំ​២០២៤​នេះ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុនរ៉ានី ហ៊ុន សែន ព្រមទាំង​ក្រុមគ្រួសារ​សាច់ញាតិ និង​មន្ត្រី​ព្រឹទ្ធសភា ព្រមទាំង​ប្រជាពលរដ្ឋ​ពុទ្ធបរិស័ទ​ជិត​ឆ្ងាយ​យ៉ាងច្រេីន​កុះក​របាន អញ្ជើញ ចូលរួម បុណ្យ​ភ្ជុំបិណ្ឌ​នៅ វត្ត​មុនី​សុវណ្ណ​(​ហៅ​វត្ត​ចំពុះក្អែក​)​មាន​ទីតាំង​ស្ថិតនៅ​ភូមិ​ចំពុះក្អែក សង្កាត់​ព្រែក​ថ្មី ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ ។​

​ថ្ងៃ​ភ្ជុំបិណ្ឌ​នៅ​វត្ត​មុនី​សុវណ្ណ​(​ហៅ​វត្ត​ចំពុះក្អែក​) ព្រឹក​នេះ សម្តេច​តេជោ និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ព្រមទាំង​ក្រុមគ្រួសារ និង​មន្ត្រីរាជការ​ព្រឹទ្ធសភា បាន​នាំយក​នូវ​គ្រឿង​សក្ការៈបូជា មាន​ទៀន ធូប ផ្កា​ភ្ញី សម្រាប់​បូជា​ចំពោះ ព្រះ​រតនត្រ័យ មាន​ព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ និង​បាន នាំយក​នូវ បច្ច័យ ទេយ្យទាន គ្រឿង ឧបភោគ បរិភោគ ប្រគេន​ចំពោះ​ព្រះសង្ឃ ចំនួន​២៥០​អង្គ ព្រមទាំង​រាប់បាត្រ បង្សុកូល វេរ​ប្រគេន​ព្រះសង្ឃ ដើម្បី​ឧទ្ទិស​មហា​កុសលផល​បុណ្យ ជូន​ចំពោះ បុព្វការី​ជន​មាន មាតា បិតា ជីដូន ជីតា ញាតិ​កា​ទាំង​៧​សន្តាន ដែល បាន​ធ្វើ​មរណកាល​ទៅហើយ ជាពិសេស សូម​ឧទ្ទិស​មហាកុសល​ជូន​ដួង​វិញ្ញាណក្ខ័ន្ធ ៖
-​មហា​ឧបាសក លីន គ្រី និង​អ្នក​ឧ​កញ្ញ៉ា​ព្រឹទ្ធមហា​ឧបាសិកា​ធម្ម​ញ្ញាណ​វិ​វឌ្ឍនា ប៊ុន ស៊ា​ង​លី (​ត្រូវ​ជា​មាតាបិតា​បង្កើត សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​)
-​លោកជំទាវ មហា​សទ្ធា​ភិរក្ខ​ធម្ម​សិរីរតន៍ អគ្គ​មហា​ឧបាសិកា​ពុទ្ធ​សាស​នូវ​ប​ត្ថ​ម្ភ​ក៍ ប៊ុន សុថា
-​អ្នក​ឧ​កញ្ញ៉ា​មហា​ភក្តី​សប្បុរិសភោ​គា​ធិបតី ហ៊ុន នាង និង​មហា​ឧបាសិកា ឌី ប៉ុក (​ត្រូវជា មាតាបិតា​បង្កើត សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន​)
-​កូនប្រុស ហ៊ុន កំសត់
-​ជីដូន ជីតា និង​ញាតិ​ការ​ទាំង​ប្រាំពីរ​សន្តាន ដែល​បាន​ចែក​ឋាន​ទៅកាន់​បរលោក​

​បន្ទាប់ពី​បាន​អញ្ជើញ​រាប់បាត្រ បង្សុកូល វេរ​ប្រគេន​ចំពោះ​ព្រះសង្ឃ នូវ​បច្ច័យ ទេយ្យទាន សម្ភារៈ គ្រឿង ឧបភោគ បរិភោគ ជាច្រើន​មុខ​រួច សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន និង សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ក្រុមគ្រួសារ បាន​អញ្ជើញ​ព្រលែង​សត្វ​ចាប និង​បាន​បួងសួង​សុំ​ឱ្យ​កម្ពុជា​ទាំងមូល​ជួប​តែ​សុខសន្តិភាព​សុខក្សេមក្សាន្ត​ជានិច្ច​និរន្ត​៕​