កម្លាំង គ អន្តរាគមន៍ អាវុធហត្ថ​រាជធានី​ភ្នំពេញ ចុះ​ល្បាត​និង​ការពារ​សន្តិសុខ​ក្នុង​ទិវា​បុណ្យ​ឯករាជ្យ​ជាតិ​!

ក្នុង​ថ្ងៃ​ទិវា​ខួប​អនុស្សាវរីយ៍​លើក​ទី​៦៧ នៃ​ទិវា​បុណ្យ​ឯករាជ្យ​ជាតិ ៩ វិច្ឆិកា ឆ្នាំ​2020 នេះ កម្លាំង គ អន្តរាគមន៍​អាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​ចេញ​ល្បាត​ការពារ​សន្តិសុខ​ជូន​ប្រជាពលរដ្ឋ តាម​គោលដៅ​សំខាន់ៗ ទាំង​យប់​ទាំង​ថ្ងៃ និង​ចូលរួម​ការពារ​សន្តិសុខ​សណ្តាប់ធ្នាប់ ក្នុងការ​ប្រារព្ធ​ព្រះរាជ​ពិធី​បុណ្យ​ឯករាជ្យ​ជាតិ នៅ​សួនច្បារ​វិមានឯករាជ្យ បញ្ចប់​ទៅ​ដោយ​រលូន​ផងដែរ​។​

​អ្វី​ដែល​គួរអោយ​ចាប់អារម្មណ៍ នៅ​គ្រប់​ពេល​ដែល​ចេញ​ប្រតិបត្តិការ​ម្តងៗ កម្លាំង​អាវុធហត្ថ​រាជធានី​ភ្នំពេញ​តែងតែ បាន​ចូលរួម​ធ្វើ​ការសម្អាត​អនាម័យ​បរិស្ថាន នៅតាម​ទីសាធារណៈ តាម​គោលដៅ​ដែល​បាន​ឈរជើង ជាពិសេស អនុវត្ត​តាម​ការណែនាំ​របស់​រាជរដ្ឋាភិបាល និង​ក្រសួង​សុខាភិបាល ដោយ​យកចិត្តទុកដាក់​រក្សា​អនាម័យ​ទាំង​ក្នុង និង​ក្រៅ​អង្គភាព​, លាង​សម្អាត​ដៃ​នឹង​សាប៊ូ​ជា​ញឹកញាប់​បាញ់​អាល់កុល និង​បាញ់ថ្នាំ​សម្លាប់​មេរោគ​លើ សម្ភារៈប្រើប្រាស់ ក៏​ដូច​ជា​មធ្យោបាយ​ធ្វើដំណើរ គ្រប់ពេលវេលា​ទាំង​ពេលចេញ និង​ចូល​ក្នុង​អង្គភាព ដើម្បី​បង្ការ នូវ​ការរីក​រាលដាល​នៃ​ការឆ្លង​មេ​រោគកូ​វីដ​19៕