ថ្ងៃច័ន្ទ ទី០២ ខែធ្នូ ឆ្នាំ២០៥០
ចាងហ្វាងការផ្សាយ ៖ លោក លាង គីម / ការិយាល័យនិពន្ធ ៖ 090 90 53 33
​អាវុធហត្ថ​រាជធានី​ភ្នំពេញ ប្រជុំ​ផ្សព្វផ្សាយ​ផែនការ​ចុងក្រោយ ត្រៀម​បំពេញបេសកកម្ម ការពារ​សន្តិសុខ សុវត្ថិភាព រក្សា​សណ្តាប់ធ្នាប់ ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ប្រពៃណី​ជាតិខ្មែរ​!
Fri,12 April 2024 (Time 01:51 PM)
ដោយ ៖ CTV Online ដោយ ថៃ សក្តិសារៈ / ទូរស័ព្ទទំនាក់ទំនង ​៖ ០១១ ៣៩ ១៩ ៤៥ (ចំនួនអ្នកអាន: 212នាក់)

(​ភ្នំពេញ​)៖ ដោយ​អនុវត្ត​តាម​ការណែនាំរ​បស់ លោកនាយ​ឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការ​រង នៃ​កង​យោពល​ខេមរភូមិន្ទ មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស នៅ​ថ្ងៃ​ទី​១០ ខែ​មេសា ឆ្នាំ​២០២៤ នៅ​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​អញ្ជើញ​បើក​កិច្ចប្រជុំ​ប្រជុំ​ផ្សព្វផ្សាយ​ផែនការ​ចុងក្រោយ ត្រៀម​បំពេញបេសកកម្ម ការពារ​សន្តិសុខ សុវត្ថិភាព រក្សា​សណ្តាប់ធ្នាប់ ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ប្រពៃណី​ជាតិខ្មែរ ដែល​នឹង​ខិត​ជិត​មក​ដល់​នាពេលខាងមុខ​។

​កិច្ចប្រជុំ​នេះ​មាន​ការចូលរួម​ពី លោក​មេបញ្ជាការរង នាយ​-​នាយសេនាធិការ​រង ប្រធាន​មន្ទីរ នាយ​ការិយាល័យ​ជំនាញ លោក​មេបញ្ជាការ មូលដ្ឋាន​អាវុធហត្ថ​ខណ្ឌ​ទាំង​១៤ និង​លោក​មេបញ្ជាការ​វរ​សេនា​តូច ព្រមទាំង នាយ​អាវុធហត្ថ​ពាក់ព័ន្ធ​ជាច្រើន​រូប​ទៀត​ផង​ដែរ​។​

​ថ្លែង​ក្នុង​កិច្ចប្រជុំ​នា​ឱកាស​នោះ លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បាន​មានប្រសាសន៍​ណែនាំ​ដល់ លោក​មេបញ្ជាការរង ទទួល​ជំនាញ លោក​មេបញ្ជាការ តាម​បណ្ដា​ខណ្ឌ​ទាំង​១៤ និង ប្រធាន​អង្គភាព​ចំណុះ​អាវុធហត្ថ​រាជធានី​ភ្នំពេញ​ទាំងអស់ ត្រូវតែ​ធានា​ឲ្យបាន​ដាច់ខាត ទាំង​មធ្យោបាយ សម្ភារ​គ្រឿង​បំពាក់ និង កម្លាំង​ប្រតិបត្តិការ ដើម្បី​សម្រេចបាន​នូវ​កាតព្វកិច្ច​ចូលរួម ការពារ​សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ ជូន​ដល់ ថ្នាក់ដឹកនាំ​ជាតិ​-​អន្តរជាតិ ក៏ដូចជា​ប្រជាពលរដ្ឋ និង​ភ្ញៀវ​ទេសចរណ៍ ដែល​នឹង​ចូលរួម​ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ប្រពៃណី​ជាតិខ្មែរ នាពេល​ខាង​មុខ​ឲ្យ​ដំណើរការ​ទៅ​បាន​ដោយ​រលូន​៕