ថ្ងៃព្រហស្បតិ៍ ទី០៣ ខែតុលា ឆ្នាំ២០៥០
ចាងហ្វាងការផ្សាយ ៖ លោក លាង គីម / ការិយាល័យនិពន្ធ ៖ 090 90 53 33
ក្រុម​អ្នក​ញៀន​ល្បែងស៊ីសង​គ្រប់​ប្រភេទ​បើក​លេង​តាម​ប្រពន្ឋ័​អន​ឡាញ​(online)​ខុស​ច្បាប់​របស់​លោកសិ​ទ្ឋ​កំពុងតែ​ប្រមូលផ្ដុំ​គ្នា​លេង​យ៉ាង​គគ្រឹ្គ​គ្រេង អនាធិបតេយ្យ​ក្នុង​ភូមិ​កំពង់​សំណាញ់​សង្កាត់​កំពង់​សំណាញ់​ក្រុង​តាខ្មៅ​ខេត្ត​កណ្ដាល អាជ្ញាធរ​និង​សមត្ថកិច្ច​ពាក់​ពន្ធ័​ក្នុង​មូលដ្ឋាន​មិន​ហ៊ាន​បង្ក្រាប !
Wed,20 March 2024 (Time 07:20 PM)
ដោយ ៖ CTV Online ដោយ ថៃ សក្តិសារៈ / ទូរស័ព្ទទំនាក់ទំនង ​៖ ០១១ ៣៩ ១៩ ៤៥ (ចំនួនអ្នកអាន: 195នាក់)

ខេត្ត​កណ្ដាល ៖ ប្រភព​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​បានឲ្យដឹងថា មាន​ក្រុម​អ្នកញៀន​ល្បែងស៊ីសង​គ្រប់​ប្រភេទ​បាននិង​កំពុងបេីក​លេង​តាម​ប្រពន្ឋ័​អន​ឡាញ​(online)​ខុស​ច្បាប់​របស់​លោកសិ​ទ្ឋ​កំពុងតែ​ប្រមូលផ្ដុំ​គ្នា​លេង​យ៉ាង​គគ្រឹកគគ្រេង អនាធិបតេយ្យ​ស្ថិត​នៅក្នុង​ភូមិសាស្ដ្រ​ភូមិ​កំពង់​សំណាញ់​សង្កាត់​កំពង់​សំណាញ់​ក្រុង​តាខ្មៅ​ខេត្ត​កណ្ដា​ក ។

​ចំណែក​លោក​មេ​ប៉ុស្ដិ៍​កំពង់​សំណាញ់ លោក យី វណ្ណដា អធិការ​នគ​បាល​ក្រុង​តាខ្មៅ លោក ឈឿន សុ​ចិត្ត ស្នងការ​នគ​បាល​ខេត្ត​កណ្ដាល លោក សម តុលា មេ​បញ្ជារ​ការ​កងរាជអាវុធហត្ថ​ខេត្ត​កណ្ដាល និង​លោក គង់ សោ​ភ​ណ្ឌ័ អភិបាល​នៃ​គណ​:​អភិបាលខេត្ត​កណ្ដាល​លោក​អភិបាល​នៃ​គណ​:​អភិបាលក្រុ​ងតាខ្មៅ​ហាក់ដូចជា​បណ្ដែតបណ្ដោ​យ​ខ្លាំង​មែនទែន ចំពោះ​ទីតាំង​បន​ល្បែងស៊ីសង​ខុស​ច្បាប់​ដែរ​កំពុងតែ​ដំណើរការ​យ៉ាង​រលូន​ក្នុង​មូលដ្ឋាន​របស់​ខ្លួន​។​

​ជាក់ស្ដែង​បន​ល្បែងស៊ីសង​ដែល​កំពុងតែ​ប្រមូលផ្ដុំ​គ្នា​លេង​នេះ​ស្ថិតនៅ​ក្នុង​ភូមិសាស្ដ្រ​ភូមិ​កំពុង​សំណាញ់​សង្កាត់​កំពង់​សំណាញ់​ក្រុង​តាខ្មៅ​ខេត្ត​កណ្ដាល​ដោយ​ក្រុម​អ្នក​ញៀន​ល្បែង​ទាំងនោះ​ប្រផ្ដុំ​គ្នា​លេង​ល្បែងស៊ីសង​ខុសច្បាប់​គ្រប់​ប្រភេទ​តាម​ប្រពន្ឋ័​អន​ឡាញ​យ៉ាង​គគ្រឹកគគ្រេង​អនាធិ​បតេ​យ្យ​ដោយ​គ្មាន​ការបង្ក្រាប​បន្ដិច​សោះឡើយ​ពី​សំណាក់​លោក​អជ្ញាធរ​និង​សមត្ថកិច្ច​ពាក់​ព​ន្ឋ័ក្នុង​មូលដ្ឋាន​។

​ប្រភព​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​និង​មហាជន​បាន​បន្ដទៀតថា ទីតាំង​បន​ល្បែងស៊ីសង​ខាងលើ​នេះ​ប្រមូលផ្ដុំ​គ្នា​លេង​ជា​ហូរហែ​មិន​ថា​សៅរ អាទិត្យ​ពោលគឺ​៧​ថ្ងៃ​ក្នុង​១​សប្ដាហ៍​ចាប់ផ្ដើម​ពី​ម៉ោង​៧​ព្រឹក​រហូត​ភ្លឺ​ដោយ​រលូន ។

​ប្រជាពលរដ្ឋ​និង​មហាជន​ក៏​សម្ដែង​នូវ​ការព្រួយបារម្ភ​យ៉ាងខ្លាំង​ចំពោះ​ការប្រមូលផ្ដុំ​គ្នា​លេង​ល្បែង​ភ្នាល់​ដាក់​លុយ​តាម​ប្រពន្ឋ័​អន​ឡាញ​ខាងលើ ព្រោះ​ជា​ហេតុ​នាំឲ្យ​កើតមាន​បទល្មើស​កើតឡើង​ជាមិ​ន​ខាន ដោយសារ​តែ​ចាញ់ល្បែង​អស់​ទ្រព្យសម្បត្តិ ។​

​ករណី​បន​ល្បែងស៊ីសង​ខាងលើ​នេះ​ដែរ ប្រជាពលរដ្ឋ​និង​មហាជន​ស្នើសុំ​សម្ដេច​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ដ្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ឯកឧត្តម​សន្ដិ​បណ្ឌិត​ស សុខា​ឧបនាយក​រដ្ឋ និង​រដ្ឋមន្ដ្រី​ក្រសួង​មហាផ្ទៃ ឯកឧត្តម នាយ​ឧត្តមសេនីយ៍ ស ថេត អគ្គស្នងការ​នគរបាល​ជាតិ​មេត្តាជួយ​ចាត់វិធានការ​ទប់ស្កាត់​និង​បង្ក្រាប​ទៅ​លើ​ទីតាំង​បន​ល្បែងស៊ីសង​តាម​ប្រព័ន្ឋ​ន័យអន​ឡាញ​ខាងលើ​នេះ​ផង ដើម្បី​ស្របតាម​គោលនយោបាយ​ភូមិ ឃុំ សង្កាត់​មាន​សុវត្ថិភាព​ទាំង​៧​ចំណុច​របស់​រាជរដ្ឋាភិបាល​ដាក់ចេញ​ដោយ​ក្រសួងមហាផ្ទៃ ៕