ខេត្តកណ្ដាល:ប្រភពព័ត៌មានពីប្រជាពលរដ្ឋនិងមហាជនបានឲ្យដឹងថា:មានទីតាំងបនល្បែងស៊ីសងជល់មាន់ ឆ្នោតឡូតូ និងបៀរហ្គារ៉ាត់បើកលេងតាមប្រពន្ឋ័អនឡាញខុសច្បាប់មួយកន្លែងស្ថិតនៅក្នុងភូមិទួលក្រសាំងសង្កាត់រកាខ្ពស់ក្រុងតាខ្មៅខេត្តកណ្ដាល។កំពុងវង់វក់ស្មារតីអ្នកញៀនល្បែងឲ្យចូលលេងយ៉ាងគគ្រឹកគគ្រេងក្នុងនោះ អាជ្ញាធរ និងសមត្ថកិច្ចមូលដ្ឋានពាក់ព័ន្ធខ័នបានរក្សាភាពស្ងៀមស្ងាត់ មិនមានឆន្ទះ ក្នុងការទប់ស្កាត់ និងបង្ក្រាបឡេីយ!សង្ស័យជាឆ្នាំងបាយរបស់អស់លោក អាជ្ញាធរ និងសមត្ថកិច្ចមូលដ្ឋានផងក៏មិនដឹង!។បញ្ជាក់ឲ្យដឹងថា ទីតាំងបនល្បែងស៊ីសងជល់មាន់ ឆ្នោតឡូតូ និងបៀរហ្ការ៉ាត់បើកលេងតាមប្រពន្ឋ័អនឡាញខុសច្បាប់មួយកនលែងស្ថិតនៅក្នុងភូមិទួលក្រសាំងសង្កាត់រកាខ្ពស់ក្រុងតាខ្មៅខេត្តកណ្ដាល កំពុងបើកដំណើរការបើកលេងជាធម្មតា ប៉ុន្តែអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធខ័នក្នុងមូលដ្ឋាន មិនទាន់ធ្វើការបង្ក្រាប !សង្ស័យថាអាជ្ញាធរនិងសមត្ថកិច្ចក្នុងមូលដ្ឋាន អាចឃុបឃិតគ្នាលក្ខណ:ជាប្រពន្ធខ័នជាមួយម្ចាស់បនល្បែងខាងលើនេះ ទើដើរបញ្ជាសទិសពីគោលនយោបាយភូមិ ឃុំ សង្កាត់ឲ្យមានសុវត្ថិភាព ទាំង៧ចំណុចរបស់រាជរដ្ឋាភិបាល ដែលបានដាក់ចេញដោយក្រសួងមហាផ្ទៃ។ ករណីបទល្មើសបនល្បែងស៊ីសងជល់មាន់ ឆ្នោតឡូតូ និងបៀរហ្ការ៉ាត់បើកលេងតាមប្រពន្ឋ័អនឡាញខុសច្បាប់ស្ថិតនៅភូមិទួលក្រសាំងសង្កាត់រកាខ្ពស់ក្រុងតាខ្មៅខេត្តកណ្ដាល ។ ឃើញអ្នកញៀនល្បែងចេញចូលលេងយ៉ាងអនាធិបតេយ្យបែបនេះ ប្រជាពលរដ្ឋលើកឡើងថា ជាបញ្ហាមួយដែលធ្វើពួកគាត់មានការព្រួយបារម្ភជាខ្លាំង ខ្លាចកើតមានអសន្ដិសុខ កើតនូវអំពើចោរកម្ម និងបទល្មើសផ្សេងៗ ដូចជា ចោរលួច ចោរឆក់ ចោរប្លន់និងអំពើហិង្សា ជាដើម ។ល។ សូមរំលឹកថា: នៅថ្ងៃទី១៧ ខែកញ្ញាឆ្នាំ២០២២ បានកន្លងផុតទៅ សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ដ្រីនៃព្រ:រាជាណាចក្រកម្ពុជាបានដាក់បទបញ្ជាឲ្យគណ:អភិបាលរាជធានីទាំង២៥ ខេត្ត ក្រុងដែលតម្រូវឲ្យបង្ក្រាប! ទីតាំងបនល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ នៅទូទាំងប្រទេស ដោយគ្មានការលើកលែង។ សម្ដេចតេជោហ៊ុនសែនបានបញ្ជាក់យ៉ាងដាច់ណាត់ទៀតថា បើអាជ្ញាធរនិងសមត្ថកិច្ចក្នុងមូលដ្ឋាន ស្រុក ក្រុង ខេត្តណាមិនហ៊ានក្នុងការទប់ស្កាត់និងបង្ក្រាប !ទីតាំងបនល្បែងស៊ីសងខុសច្បាប់ នៅក្នុងមូលដ្ឋានរបស់ខ្លួនទេ !អាជ្ញាធរនិងសមត្ថកិច្ចទាំងនោះនិងមានបញ្ហាប្រឈមនិងបាត់បង់ពីតំណែងទៀតផង !។អាស្រ័យហេតុនេះ ប្រជាពលរដ្ឋ សូមស្នើយ៉ាងទទូចដល់ លោក គង់ សោភ័ណ្ឌ អភិបាលនៃគណ:អភិបាលខេត្តកណ្ដាល លោក ឈឿន សុចិត្ត ស្នងការនគបាលខេត្តកណ្ដាល និងលោក សម តុលា មេបញ្ជាការកងរាជអាវុធហត្ថខេត្តកណ្ដាល សូមមេត្តាចាត់វិធានការទប់ស្កាត់ និងបង្ក្រាប !ទីតាំងបនល្បែងស៊ីសងជល់មាន់ ឆ្នោតឡូតូ និងបៀរហ្ការ៉ាត់បើកលេងតាមប្រពន្ឋ័អនឡាញខុសច្បាប់មួយកន្លែងនេះផងទាន។ អង្គភាពសាព័ត៌មានយើងខ្ញុំធ្វើការផ្សព្វផ្សាយតាមវិជ្ជាជីវ: របបសារព័ត៌មាន ក្នុងន័យស្ថាបនាភូមិ ឃុំ សង្កាត់ឲ្យមានសុវត្ថិភាពទាំង ៧ ចំណុចរបស់រាជរដ្ឋាភិបាលកម្ពុជាដសក់ចេញដោយក្រសួងមហាផ្ទៃ ។ អង្គភាពសាព័ត៌មានយើងពុំមានការញុះញង់ទៅលើស្ថាបន័មួយណាឡើយ ។ សូមអរគុណ។
ព័ត៌មានគួរចាប់អារម្មណ៍
សារលិខិតសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ផ្ញើជូនជនរួមជាតិ ក្នុងឱកាសទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ធ្នូ ឆ្នាំ២០២១ ()
វីដែអូ