ថ្ងៃសៅរ៍ ទី២៤ ខែកុម្ភៈ ឆ្នាំ២០៥០
ចាងហ្វាងការផ្សាយ ៖ លោក លាង គីម / ការិយាល័យនិពន្ធ ៖ 090 90 53 33
ទីតាំង​បន​ល្បែងស៊ីសង​ជល់​មាន់​ឆ្នោត​ឡូតូ និង​បៀរ​ហ្គា​រ៉ាត់​ខុសច្បាប់ បើក​តាម​ប្រព័ន្ធ​អន​ឡាញ​មួយកន្លែង​ស្ថិតនៅក្នុង​ភូមិ​ព្រែក​សំរោង ២ ​សង្កាត់​តាខ្មៅ​ ក្រុង​តាខ្មៅ ​ខេត្តកណ្ដាល​កំពុងបើក​ដំណើរការ​បើក​លេង​ជាធម្មតា​!
Tue,06 February 2024 (Time 08:59 PM)
ដោយ ៖ CTV Online ដោយ ថៃ សក្តិសារៈ / ទូរស័ព្ទទំនាក់ទំនង ​៖ ០១១ ៣៩ ១៩ ៤៥ (ចំនួនអ្នកអាន: 62នាក់)

​ខេត្ត​កណ្ដាល ៖ ប្រភព​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​និង​មហាជន​បានឲ្យដឹងថា មាន​ទីតាំង​បន​ល្បែង​ជល់​មាន់​ឆ្នោត​ឡូតូ និង​បៀ​រកា​រ៉ាត់​ខុសច្បាប់​បើក​លេង​តាម​ប្រព័ន្ធ​អន​ឡាញ​មួយកន្លែង​ស្ថិតនៅក្នុង​ទីតាំង​ភូមិ​ព្រែក​សំរោង 2 សង្កាត់​តាខ្មៅ ក្រុង​តាខ្មៅ ខេត្ត​កណ្ដាល កំពុង​ពង្វក់ ស្មារតី​អ្នកញៀន​ល្បែង​ឲ្យចូល​លេង​យ៉ាង​គគ្រឹកគគ្រេង​ក្នុងនោះ អាជ្ញាធរ និង​សមត្ថកិច្ច​ក្នុង​មូលដ្ឋាន​ពាក់ព័ន្ធ​បាន​រក្សា​ភាព​ស្ងៀមស្ងាត់ មិន​មាន​ឆន្ទៈ​ក្នុង​ការទប់ស្កាត់​និង​បង្ក្រាប​ឡើយ​!​សង្ស័យ​ជា​ឆ្នាំងបាយ​របស់​អស់លោក​អាជ្ញាធរ​និង​សមត្ថកិច្ច​មូលដ្ឋាន​ផង​ក៏​មិនដឹង​!

​សូម​បញ្ជាក់​ឲ្យដឹង​ទៀតថា ទីតាំង​បន​ល្បែង​ជល់​មាន់​ឆ្នោត​ឡូតូ​និង​បៀរ​ហ្គា​រ៉ាត់​ខុសច្បាប់​លេង​តាម​ប្រព័ន្ធ​អន​ឡាញ​មួយកន្លែង​ស្ថិតនៅក្នុង​ភូមិ​ព្រែក​សំរោង 2​សង្កាត់​តាខ្មៅ​ក្រុង​តាខ្មៅ​ខេត្ត​កណ្ដាល កំពុងបើក​ដំណើរការ​បើក​លេង​ជាធម្មតា ប៉ុន្តែ​អាជ្ញាធរ​និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ក្នុង​មូលដ្ឋាន​អាច​ឃុបឃិត​គ្នា​លក្ខណៈ​ជា​ប្រព័ន្ធ​ជាមួយ​ម្ចាស់​បង​ល្បែង​ខាងលើនេះ ទើប​ដើរ​បញ្ច្រាសទិស​ពី​គោលនយោបាយ​ភូមិ​ឃុំ​សង្កាត់​មាន​សមត្ថភាព​ទាំង 7 ចំណុច​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ដែល​បាន​ដាក់ចេញ​ដោយ​ក្រសួងមហាផ្ទៃ​។​

​ករណី​បទល្មើស​ល្បែងស៊ីសង​ជល់​មាន់​ឆ្នោត​ឡូតូ​និង​បៀរ​ហ្គា​រ៉ាត់​តាម​ប្រព័ន្ធ​អន​ឡាញ​ស្ថិតនៅក្នុង​ភូមិ​ព្រែក​សំរោង 2 សង្កាត់​តាខ្មៅ​ក្រុង​តាខ្មៅ​ខេត្ត​កណ្ដាល ឃើញ​អ្នក​ញៀន​ល្បែង​ចេញ​ចូល​លេង​យ៉ាង​អនាធិបតេយ្យ​បែបនេះ ពលរដ្ឋ​លើកឡើងថា ជា​បញ្ហា​មួយ​ដែល​ធ្វើឲ្យ​ពួកគាត់​មាន​ការព្រួយបារម្ភ​ជា​ខ្លាំងខ្លាច​កើត​មាន​អសន្តិសុខ​កើត​នៅ​អំពើចោរកម្ម​និង​បទល្មើស​ផ្សេងៗ ដូច​ជា​ចោរលួច​ចោរឆក់​ចោរប្លន់​ចោ​គាស់​ផ្ទះ និង​អំពើ​ហិង្សា​ជាដើម ។​ល​។​

​សូម​រំលឹក​ថា​:​នៅ​ថ្ងៃ​ទី 17 ខែ​កញ្ញា​ឆ្នាំ 2022 បាន​កន្លងផុតទៅ សម្ដេច​តេជោ ហ៊ុន សែន អតីត​នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​ដាក់​បទបញ្ជា​ឲ្យ​គណៈ​អភិបាល​រាជធានី​ទាំង 25 ខេត្ត​ក្រុង​ដែល​តម្រូវ​ឲ្យ​បង្ក្រាប ! ទីតាំង​បន​ល្បែងស៊ីសង​ខុសច្បាប់​គ្រប់​ប្រភេទ នៅ​ទូទាំង​ប្រទេស​ដោយ​គ្មាន​ការលើកលែង​។​

​សម្ដេច​តេជោ ហ៊ុន សែន អតីត​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​បញ្ជាក់​យ៉ាង​ដាច់​ណាត់​ទៀតថា បើ​អាជ្ញាធរ និង​សមត្ថកិច្ច​ក្នុង​មូលដ្ឋាន​ស្រុក​ក្រុង​ខេត្ត​ណា​មិន​ហ៊ាន​ក្នុង​ការទប់ស្កាត់ និង​បង្ក្រាប​ទីតាំង​បន​ល្បែងស៊ីសង​ខុសច្បាប់​នៅក្នុង​មូលដ្ឋាន​របស់​ខ្លួន​ទេ អាជ្ញាធរ​និង​សមត្ថកិច្ច​ទាំងនោះ​និង​មាន​បញ្ហា​ប្រឈម​និង​បាត់បង់​ពី​តំណែង​ទៀត​ផង​។​

​អាស្រ័យហេតុនេះ ប្រជាពលរដ្ឋ​និង​មហាជន​សូម​ស្នើ​យ៉ាង​ទទូច​ដល់​លោក គង់ សោភ័ណ្ឌ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កណ្ដាល​លោក ឈឿន សុ​ចិត្ត ស្នងការ​នគរបាល​ខេត្ត​កណ្ដាល និង​លោក សម តុលា មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តកណ្ដាល​សូម​ចាត់​ប្រធាន​ការទប់ស្កាត់​និង​បង្ក្រាប​ទីតាំង​បន​ល្បែង​ជល់​មាន់​ឆ្នោត​ឡូតូ និង​បៀរ​ហ្គា​រ៉ាត់​ខុស​ច្បាប់​តាម​ប្រព័ន្ធ​អន​ឡាញ​មួយកន្លែង​នេះ​ផង​ទាន ។​

​អង្គភាព​សារព័ត៌មាន​យើងខ្ញុំ​ធ្វើការ​ផ្សព្វផ្សាយ​តាម​វិជ្ជាជីវៈ របប​សារព័ត៌មាន ក្នុងន័យ​ស្ថាបនា​ភូមិ​ឃុំ​សង្កាត់​មាន​សមត្ថភាព​ទាំង 7 ចំណុច​របស់​រាជរដ្ឋាភិបាល​ដែល​ដាក់​ចេញ​ដោយ​ក្រសួង​មហាផ្ទៃ​ពុំ​មាន​ការ​ញុះញង់​ទៅ​លើ​ស្ថាប័ន​មួយណា​ឡើយ ។ សូម​អរគុណ ៕