ថ្ងៃសៅរ៍ ទី២៧ ខែមេសា ឆ្នាំ២០៥០
ចាងហ្វាងការផ្សាយ ៖ លោក លាង គីម / ការិយាល័យនិពន្ធ ៖ 090 90 53 33
លោក​ទុំ ណូ មេ​គយ​ខេត្តកោះកុង​កាន់តំណែង​ដុះ​ស្លែ​និង​បក្ខពួក ប្រព្រឹត្ត​អំពើ​ពុករលួយ បើកដៃ​ឲ្យ​ក្រុម​ឈ្មួញ​នាំ​ទំនិញ គេច​ពន្ធ​គ្រប់​ប្រភេទ​ពី​ប្រទេស​ថៃ​ចូល​កម្ពុជា​ដោយ​សេរី​មិន​ញញើត​អង្គភាព​ប្រឆាំង​អំពើពុករលួយ​
Sat,03 February 2024 (Time 05:48 PM)
ដោយ ៖ CTV Online ដោយ ថៃ សក្តិសារៈ / ទូរស័ព្ទទំនាក់ទំនង ​៖ ០១១ ៣៩ ១៩ ៤៥ (ចំនួនអ្នកអាន: 178នាក់)

សេចក្តីរាយការណ៍​បានឲ្យដឹង​ថា​ក្រុម​ឈ្មួញ​ធំៗ​បាន​សម្រុក​នាំ​ទំនិញ​គេច​ពន្ធ សាំង​គេចពន្ធ និង​ទំនិញ​បង់ពន្ធ​ស្ទើរ​មិន​គ្រប់​និង​ទំនិញ​ខុសច្បាប់​ចេញពី​ប្រទេស​ថៃ តាម​ច្រក​កំពង់ផែ​(​ផ្លូវទឹក​) និង​ផ្លូវគោក យ៉ាង​ពេញបន្ទុក យ៉ាង​រលូន​ក្នុង​ទឹកដី​ខេត្ត​កោះកុង យ៉ាងគំហុក ដោយ​គ្មាន​អាជ្ញាធរ សមត្ថកិច្ច​ពាក់ព័ន្ធ​ណាមួយ​ធ្វើ​ការបង្ក្រាប​ឬ​ទប់ស្កាត់​ឡើយ​។​

​តាម​សេចក្តីរាយការណ៍​ដដែល​បាន​បន្តថា ការនាំ​ទំនិញគេចពន្ធ ចេញមក​ពី​ប្រទេស​ថៃ ឆ្លង​ចូល​មក​ទឹកដី​កម្ពុជា​បាន​យ៉ាង​រលូន​បែប​នេះ​មក​ពី​មាន​ការបើក​ដៃ​និង​ឃុបឃិត​គ្នា​ពី​សំណាក់​លោក​ទុំ ណូ​ជាមេ​សាខាគយ​ខេត្ត​កោះកុង​ដែល​ផ្លាស់​មក​ពី​ខេត្ត​ព្រះសីហនុ ទើប​ក្រុម​ឈ្មួញ និង​អាជីវករ​រកស៊ី​ដឹកជញ្ជូន​ទំនិញ​ចូល​ពី​ប្រទេស​ថៃ ឆ្លងកាត់​ខេត្ត​កោះកុង​បាន បើ​មិន​ដូច្នោះ​ទេ​ក៏​សង្ឃឹម​ថា​បាន​នាំ​ទំនិញ​បង់ពន្ធ និង​គេចពន្ធ​ចូល​មក​បាន​នោះ​ទេ​។​បើ​គ្មាន​ការ​អនុញ្ញាត​និង​បើកភ្លើង​ខៀវ​ពី​លោក​ទុំ ណូ មេ​គយ​មានការ​ត្រូវរ៉ូវ​គ្នា​និង​សមត្ថកិច្ច​ជំនាញ​ដែល​ពាក់ព័ន្ធ​តាម​ច្រកព្រំដែន​ផ្លូវទឹក និង​ផ្លូវគោក​ទេនោះ​។​ហើយ​នៅ​មាន​ក្រុម​អាជីវករ​ដែល​ដឹក​ទំនិញ​តាម​ច្រក​ផ្សេងៗ​ជាច្រើន​ឆ្លងកាត់​ខេត្ត​កោះកុង ត្រូវបាន​កូនចៅ​លោក​ទុំ ណូ​ដាក់​កុងត្រូល​ស្ទាក់​ចាប់​ជម្រិត​យកលុយ​តាមតែ​ទំនើងចិត្ត​នៅ​ចំណុច​ឃុំ​អណ្តូងទឹក ផ្លូវជាតិ​លេខ​៤៨ ស្រុក​ស្រែអំបិល ដាក់​ហោប៉ៅ​ចែក​គ្នា​យ៉ាង​ស្ងៀមស្ងាត់​ទៀតផង​។​

​បើ​ទោះបីជា​យ៉ាងណា​ក្រុម​ឈ្មួញ​និង​អាជីវករ​រកស៊ី​ដឹក​ទំនិញ​ពី​ប្រទេស​ថៃ​នាំ​គ្នា​រិះគន់​ចំៗ​ថា​លោក​ទុំ ណូក្នុង​តួនាទី​ជា​មេ​សាខាគយ​ខេ​ត្ខេ​ត្ត​កោះកុង មានអំណាច​គ្រប់គ្រង​ទៅ​លើ​ការិយាល័យ​គយ​ជា​ច្រើន​កន្លែង​នៅក្នុង​ដែន​សមត្ថកិច្ច​ប្រមូល​ពន្ធគយ ដូចជា ច្រក​ចាំ​យាម កំពង់ផែ​ស្រែអំបិល កំពង់ផែ​កែវផុស និង​ច្រក​លួចលាក់​តូចៗ​ជាច្រើន​ទៀត​ដែល​ងាយស្រួល​ក្នុង​ការប្រព្រឹត្ត​អំពើ​ពុករលួយ​ជា​មួយ​ឈ្មួញ​ដែល​រកស៊ី​នាំ​ទំនិញ​ចូល​ពី​ប្រទេស​ថៃ​ឲ្យ​កូនចៅ​ធ្វើ​អ្វី​ស្រេច​តែ​អំពើ​ចិត្ត លួច​បើក​ឲ្យ​ទំនិញ​គេច​ពន្ធ និង​ទំនិញ​បង់ពន្ធ​ស្ទើរ​មិន​គ្រប់ ចំណីអាហារ​ខូច​គុណភាព​ឲ្យ​ក្រុម​ឈ្មួញ​នាំ​ចូល​ពី​ប្រទេស​សៀម​យ៉ាង​រលូន​ដោយ​គ្មាន​ការឆែកឆេរ និង​រឹតបន្តឹង​ពី​មន្ត្រី​គយ ដោយសារ​គេ​បង់​សេវា​ឲ្យ ដោយ​មិន​ចេញ​វិក័យប័ត្រ​ក៏មាន ប្រមូល​លុយ​ដាក់​ហោប៉ៅ​ចែកគ្នា យ៉ាង​ងាយ ធ្វើឲ្យ​បាត់បង់​ចំណូល​ចូល​រដ្ឋ ក្នុង​១​ខែៗ​រាប់​សិប​លាន​ថែម​ទៀត​?​។​

​បើ​តាម​ការអះអាង​ពី​មន្ត្រី​ពាក់ព័ន្ធ​មួយចំនួន​ដែល​បម្រើកា​ងារ​តាម​ច្រក​ប្រមូល​ពន្ធគយ​បាន​លួច​បង្ហើប​ឲ្យដឹងថា ទំនិញ​គេច​ពន្ធ និង​ទំនិញ​បង់ពន្ធ​ស្ទើរ​មិន​គ្រប់ ឬ​មិន​គ្រប់​ដែល​នាំចូល​ពី​ប្រទេស​ថៃ មានដូចជា ស្រា​បៀរ​ជាច្រើន​ប្រភេទ ភេសជ្ជៈ​កំប៉ុង ឬ​ដប គ្រឿង​សំណង់ ទំនិញ​ចាប់ហួយ និង​គ្រឿង​សំអាងការ​ជាដើម​។​

​បើ​តាម​ការបង្កា​ប់បញ្ជា​យានយន្ត​ដឹកទំនិញ​ឆ្លងកាត់​តាម​ផ្លូវជាតិ​លេខ​៤៨​ត្រូវ​បង់ លុយ​ចាប់ពី​១០​ម៉ឺន​រៀល ឡើងទៅ​, រថយន្ត​ធំ​ដឹក​ទំនិញ​ត្រូវ​បង់លុយ​ពី​២០​ម៉ឺន​រៀល ឡើងទៅ បើ​មាន​ទំនិញ​សំពីងសំពោង​ច្រើន​ត្រូវ​បង់លុយ​ពី​២៥​ម៉ឺន​រៀល​ឡើងទៅ​តាម​សភាព​ដឹក​ជាក់ស្តែង ។​

​តែ​យ៉ាងណាក៏ដោយ​ក្រុម​ឈ្មួញ​និង​អាជីវករ​តូចតាច​ដែល​មិន​អាច​ទ្រាំ​នឹង​ទង្វើ​គាបសង្កត់​ជម្រិត​ទារ​លុយ​លើ​តុ​ក្រោម​តុ​ពី​មន្ត្រី​និង​ភ្នាក់ងារ​គយ​ក្រោម​ការគ្រប់គ្រង​លោក​ទុំ ណូ បាន​ធ្វើ​ការអំពាវនាវ​ឲ្យ​ថ្នាក់ដឹកនាំ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​, លោក ទេស​រដ្ឋមន្ត្រី​ឱម យ៉ិនទៀង​និង​មន្ត្រី​ក្រសួង ស្ថាប័ន ពាក់ព័ន្ធ ដែលជា​ថ្នាក់លើ​របស់​លោក​ទុំ​ណូ ត្រូវ​ចាត់​ក្រុម​មន្ត្រី​អធិការកិច្ច​ចុះ​មក​អង្កេត ស្រាវជ្រាវ​មួយ​ឲ្យបាន​ស៊ីជម្រៅ​ទៅលើក​បុគ្គល​ទុំ ណូ មេ​គយ​ខេត្តកោះកុង​និង​កូនចៅ​មួយចំនួន​ដែល​ជាប់​ពាក់ព័ន្ធ​តាម​តែ​អាច​ធ្វើទៅបាន​ដើម្បី​ទប់ស្កាត់ និង​កាត់បន្ថយ​អំពើពុករលួយ​និង​ការ​ជម្រិត​ទារប្រាក់​លើ​តុ ក្រោម​តុ​ទៅលើ​ក្រុម​ឈ្មួញ និង​អាជីវករ​តូចតាច​ដែល​រកស៊ី​ដឹក​ទំនិញ​ឆ្លងកាត់​ខេត្ត​កោះកុង តទៅទៀត​ដើម្បី​បញ្ចៀស​ការបាត់បង់​ចំណូល​ចូល​រដ្ឋ​កាន់តែ​ច្រើនឡើងៗ​ដោយសារ​តែ​បុគ្គល​រូប​នេះ​និង​គ្នីគ្នា ប្រមូល​លុយ​ដាក់​ហោប៉ៅ យក​ទៅ​ចែក​គ្នា​ធ្វើ​មាន​ធ្វើបាន ស្រេច​តែ​អំពើ​ចិត្ត ដែល​ធ្វើ​
​ប៉ះពាល់​ដល់​កេរ្តិ៍ឈ្មោះ​ដល់​មន្ត្រី​ដែល​ស្អាតស្អំ​ផងដែរ ។​បឋម​៕​