ថ្ងៃច័ន្ទ ទី១៧ ខែមិថុនា ឆ្នាំ២០៥០
ចាងហ្វាងការផ្សាយ ៖ លោក លាង គីម / ការិយាល័យនិពន្ធ ៖ 090 90 53 33
ទីតាំង​បន​ល្បែងស៊ីសង​ជល់​មាន់ ឆ្នោត​ឡូតូ​និង​បៀ​រកា​រ៉ា​ត​បើក​លេង​តាម​ប្រពន្ឋ័​អន​ឡាញ online ខុស​ច្បាប់​ជា​ច្រើន​កន្លែង​ស្ថិតនៅ​សង្កាត់​ព្រែក​ហូរ ក្រុង​តាខ្មៅ អាជ្ញាធរ និង​សមត្ថកិច្ច​មូលដ្ឋាន​ពាក់​ព​ន្ឋ័​មិន​ហ៊ាន​បង្ក្រាប !
Fri,02 February 2024 (Time 12:26 PM)
ដោយ ៖ CTV Online ដោយ ថៃ សក្តិសារៈ / ទូរស័ព្ទទំនាក់ទំនង ​៖ ០១១ ៣៩ ១៩ ៤៥ (ចំនួនអ្នកអាន: 174នាក់)

​ខេត្ត​កណ្ដាល ៖ ទីតាំង​បន​ល្បែងស៊ីសង​ជល់​មាន់ ឆ្នោត​ឡូតូ​និង​បៀ​រកា​រ៉ាត់​បើក​លេង​តាម​ប្រពន្ឋ័​អន​ឡាញ​ជាច្រើន​កន្លែង នៅ​ខាងក្រោយ​វត្ត​ព្រែក​ហូរ​លិច​ជាច្រើន​កន្លែង​ទៀត កំពុងបើក​លេង​យ៉ាង​អាណាធិបតេយ្យ ។ គ្មាន​ញញើត​អាជ្ញាធរ​និង​សមត្ថកិច្ច​មូលដ្ឋាន​ឡើយ​។​

​ប្រភព​ពី​ប្រជាពលរដ្ឋ​បានឲ្យដឹងថា​:​នៅ​ចំណុច​ក្នុង​ផ្សារ​ព្រែក​ហូរ នៅ​ពីក្រោយ​សង្កាត់​ព្រែក​ហូរ ច្រកចូល​ឆៀង​ខាងត្បូង កំពុងបើក​លេង​កន្ទុយ​លេខឆ្នោត​យួន បើក​លេង​តាម​ប្រពន្ឋ័​អន​ឡាញ (online) ខុសច្បាប់​ជាក់ស្ដែង​សារព័ត៌មាន​យើង​បាន​ចុះ​ដល់​ទីតាំង ក៏​ឃើញ​ដូច​អ្វី​ដែល​មាន​សេចក្ដីរាយការណ៍​ពិតប្រាកដ​មែន ! ចំណែក​លោក យី វណ្ណដា អធិការ​នគ​បាល​ក្រុង​តាខ្មៅ ទោះបី​បាន​ទទួល​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ ឬ​អ្នកសារព័ត៌មាន​យ៉ាងណាក្ដី ប៉ុន្ដែ​លោក​ហាក់​ធ្វើ​ព្រងើយ មិន​រវល់​អើពើ​ក្នុង​ការទប់ស្កាត់​និង​បង្ក្រាប​ឡើយ ! ដោយ​ទង្វើ​បែបនេះ គឺ​ផ្ទុយ​នឹង​បទបញ្ជា​សម្ដេច​ក្រឡាហោម ស ខេង អតីតឧ​នាយករដ្ឋមន្ដ្រី និង​រដ្ឋមន្ដ្រី​ក្រសួង​មហាផ្ទៃ គោលនយោបាយ​ភូមិ​ឃុំ​សង្កាត់ មាន​សុវត្ថិភាព ។ រាល់​បទល្មើស​ទាំងអស់​នេះ​សបញ្ជាក់​ឲ្យឃើញ​ថា ប្រហែលជា​មាន​ការឃុបឃិត​គ្នា​ជា​លក្ខណ​:​ប្រពន្ឋ័ បើកភ្លើង​ខៀវ​ពី​អាជ្ញាធរ​និង​សមត្ថកិច្ច​ឬ​ស្ថាប័ន​ពាក់​ព​ន្ឋ័ ទើប​មាន​ការបើក​លេង​ល្បែងស៊ីសង​បាន​យ៉ាង​រលូន គឺ​ដើម្បី​តែ​លាភ​ស​ក្ការ​:​រៀងៗ​ខ្លួន​ហើយ​មើលទៅ !​។​

​គួរបញ្ជាក់​ថា កន្លងមក​សម្ដេច​ក្រឡា​ហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី​និង​រដ្ឋមន្ដ្រី​ក្រសួង​មហាផ្ទៃ​ធ្លាប់​ដាក់​បទបញ្ជា​ឲ្យ​មន្ដ្រី​នគ​បាល​មូលដ្ឋាន​និង​ស្ថាប័ន​ពាក់​ព​ន្ឋ័​ទូទាំង​ប្រទេស​ត្រូវតែ​បង្ក្រាប​រាល់​ល្បែងស៊ីសង​ខុសច្បាប់​គ្រប់​ប្រភេទ​ដោយ​គ្មាន​ការយោគយល់​ឡើយ ដើម្បី​ធានាបាន​នៅ​សុខ​សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ​ឲ្យស្រប​តាម​គោលនយោបាយ​ភូមិ​ឃុំ​សង្កាត់​មាន​សុវត្ថិភាព​ទាំង​៧​ចំណុច​របស់​រាជរដ្ឋាភិបាល​ដែល​បាន​ដាក់ចេញ​ដោយ​ក្រសួង​មហាផ្ទៃ ។ លើសពីនេះទៅទៀត សម្ដេច​ក្រឡាហោម ស ខេង អតីត​ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួង​មហាផ្ទៃ​បាន​ចេញ​លិខិត​បង្គាប់​សារ​មួយ​បញ្ជាក់ឲ្យ​ឯកឧត្តម​នាយ​ឧត្តមសេនីយ៍សន្ដិ​បណ្ដិ​ត សុខ ផល រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ ដឹកនាំ​ក្រុមការងារ​សហការ​បង្ក្រាប​ល្បែងស៊ីសង​ខុសច្បាប់​គ្រប់​ប្រភេទ​ទូទាំងប្រទេស ប៉ុន្ដែ​អាជ្ញាធរ​និង​សមត្ថកិច្ច​នៅក្នុង​មូលដ្ឋាន​ពាក់​ព​ន្ឋ័​បែរ​ជា​ហ៊ាន​ផ្គើន​ទៅ​បទបញ្ជា​សម្ដេច ស ខេង ទៅវិញ ។

​ហេតុដូចនេះ ប្រជាពលរដ្ឋ​សូម​សំណូមពរ​ដល់ លោក គង់ សោភ័ណ្ឌ អភិបាលខេត្ត​កណ្ដាល ក៏ដូចជា​លោក ឈឿន សុ​ចិត្ត ស្នងការ​នគ​បាល​ខេត្ត​កណ្ដាល និង​លោក សម តុលា មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​កណ្ដាល សូមមេត្តា​ជួយ​ចាត់​មន្ដ្រី​ក្រោម​ឱវាទ​ពិនិត្យ និង​ទប់ស្កាត់​បង្ក្រាប​ទៅ​លើ​ទីតាំង​បន​ល្បែងស៊ីសង​ខាងលើនេះ​ផង ដែល​ហ៊ាន​បើក​លេង​ល្បែងស៊ីសង​ជល់​មាន់​ឆ្នោត​ឡូតូ​បៀ​រកា​រ៉ាត់ និង​កន្ទុយលេខ (​ហៅ​ឆ្នោត​យួន​) បើក​លេង​តាម​ប្រពន្ឋ័​អន​ឡាញ​(online) ខុសច្បាប់​ដើម្បី​ឲ្យស្រប​តាម​គោលន​យោបា​យ​ភូមិ​ឃុំ​សង្ក្រា​ត់​មាន​សុវត្ថិភាព​ទាំង​៧​ចំណុច​របស់​រាជរដ្ឋាភិបាល​ដោយ​ក្រសួង​មហាផ្ទៃ ។​