ខេត្តកណ្ដាល ៖ ប្រភពព័ត៌មានពីប្រជាពលរដ្ឋនៅមហាជនបានដឹងថា មានទីតាំងផលិតបារីក្លែងក្លាយរបស់ជនជាតិចិនគ្មានច្បាប់អនុញ្ញាតដ៏ធំមួយកន្លែង ស្ថិតនៅឃុំស្វាយអំពារ ស្រុកមុខកំពូល ខេត្តកណ្ដាល អាចបើកដំណើរការយ៉ាងរលូន សង្ស័យថា ជាឆ្នាំងបាយរបស់អាជ្ញាធរ និងសមត្ថកិច្ចមូលដ្ឋានពាក់ព័ន្ធទើបមិនហ៊ានបង្ក្រាប។ប្រភពព័ត៌មានបានឲ្យដឹងទៀតថា:ទីតាំងផលិតបារីក្លែងក្លាយមួយកន្លែងនេះបើយើងមើលពីខាងក្រៅគឺគ្មានអ្នកណាចាប់អារម្មណ៍ឡើយចំពោះទីតាំងផលិតបារីក្លែងក្លាយនិងខុសច្បាប់មួយកន្លែងនេះគឺស្មានតែជារោងចក្រធម្មតាមើលទៅស្ងប់ស្ងាត់តែម្ដងគឺហាក់ដូចជាអំណោយផលដល់ឈ្មួញទុច្ចរិតសម្រាប់លាក់បាំងនៅការជួញដូរអំពើខុសច្បាប់ផ្សេងៗ ។ ជាក់ស្ដែងទីតាំងរោងចក្រមួយកន្លែងនេះបានកំពុងតែមានញឹកដោយផលិតនៅបារីខុសច្បាប់ហ្នឹងក្លែងក្លាយដែលមានថៅកែជាជនជាតិចិនឲ្យអ្នកគ្រប់គ្រងនិងបុគ្គលិកជាជនជាតិចិននិងជនជាតិខ្មែរ។ចំពោះទីតាំងខាងលើនេះគឺស្ថិតនៅឃុំស្វាយអំពារស្រុកមុខកំពូលខេត្តកណ្ដាលនេះ បើយោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋនិងមហាជនដែលរស់នៅក្នុងមូលដ្ឋាននេះសូមមិនបញ្ចេញឈ្មោះប្រាប់មកកាន់អង្គភាពសហព័ត៌មានយើង។ប្រភពព័ត៌មានបានឲ្យដឹងទៀតថា:ក្រុមឈ្មួញទាំងនោះមានចេតនាក្នុងបទល្មើសគេចពន្ធគយបំបាត់ចំណូលប៉ុនចូលរដ្ឋលួចបង្កើតទីតាំងផលិតបារីម៉ាកថ្លែងក្លាយបណ្ដើរឲ្យខូចគុណភាពនិងសុខភាពអ្នកប្រើប្រាស់ជាពិសេសក្រែងបន្លំផលិតផលក្រុមហ៊ុនបារីផ្សេងៗដែលគេបានបង់ពន្ធចូលរដ្ឋយ៉ាងត្រឹមត្រូវ។ជាការសំណូមពររបស់ប្រជាពលរដ្ឋនិងមហាជនស្នើដល់នាយឧត្តមសេនីយ៍មៀចសុផាន់ណាប្រធានគណៈកម្មការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ។និងលោកគង់សុភ័ណ្ឌអភិបាលនៃគណៈអភិបាលខេត្តកណ្ដាលលោកឈឿនសុចិត្តស្នងការនគរបាលខេត្តកណ្ដាលនិងលោកសមតុលាមេបញ្ជាការកងរាជអាវុធហត្ថខេត្តកណ្ដាលមេត្តាចិត្តមន្ត្រីជំនាញចុះទៅពិនិត្យនិងមានវិធានការតាមផ្លូវច្បាប់ចំពោះម្ចាស់ទីតាំងផលិតបារីខុសច្បាប់និងដុះស្លែដែលធ្វើឲ្យប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋយ៉ាងធ្ងន់ធ្ងរចំពោះអ្នកប្រើប្រាស់និងជាពិសេសប៉ះពាល់ដល់ម៉ាក់បារីផ្សេងៗដែលគេបានបង់ពន្ធជូនរដ្ឋយ៉ាងត្រឹមត្រូវ។
ព័ត៌មានគួរចាប់អារម្មណ៍
សារលិខិតសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ផ្ញើជូនជនរួមជាតិ ក្នុងឱកាសទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ធ្នូ ឆ្នាំ២០២១ ()
វីដែអូ