ខេត្តកណ្ដាល ៖ ប្រភពព័ត៌មានពីប្រជាពលរដ្ឋនៅមហាជនបានដឹងថា មានទីតាំងផលិតបារីក្លែងក្លាយរបស់ជនជាតិចិន គ្មានច្បាប់អនុញ្ញាតដ៏ធំមួយកន្លែង ស្ថិតនៅឃុំស្វាយអំពារស្រុកមុខកំពូល ខេត្តកណ្ដាល អាចបើកដំណើរការយ៉ាងរលូន សង្ស័យថា ជាឆ្នាំងបាយរបស់អាជ្ញាធរ និងសមត្ថកិច្ចមូលដ្ឋានពាក់ព័ន្ធ ទើបមិនហ៊ានបង្ក្រាប ។ប្រភពព័ត៌មានបានឲ្យដឹងទៀតថា ទីតាំងផលិតបារីក្លែងក្លាយមួយកន្លែងនេះ បើយើងមើលពីខាងក្រៅ គឺគ្មានអ្នកណាចាប់អារម្មណ៍ឡើយ ចំពោះទីតាំងផលិតបារីក្លែងក្លាយ និងខុសច្បាប់មួយកន្លែងនេះ គឺស្មានតែជារោងចក្រធម្មតា មើលទៅស្ងប់ស្ងាត់តែម្ដង គឺហាក់ដូចជាអំណោយផលដល់ឈ្មួញទុច្ចរិតសម្រាប់លាក់បាំងនៅការជួញដូរអំពើខុសច្បាប់ផ្សេងៗ ។ ជាក់ស្ដែងទីតាំងរោងចក្រមួយកន្លែងនេះ បានកំពុងតែមានញឹកដោយផលិតនៅបារីខុសច្បាប់ហ្នឹងក្លែងក្លាយដែលមានថៅកែជាជនជាតិចិនឲ្យអ្នកគ្រប់គ្រងនិងបុគ្គលិកជាជនជាតិចិននិងជនជាតិខ្មែរ ។ ចំពោះទីតាំងខាងលើនេះ គឺស្ថិតនៅឃុំស្វាយអំពារ ស្រុកមុខកំពូល ខេត្តកណ្ដាលនេះ ។ បើយោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋនិងមហាជនដែលរស់នៅក្នុងមូលដ្ឋាននេះសូមមិនបញ្ចេញឈ្មោះប្រាប់មកកាន់អង្គភាពសហព័ត៌មានយើង ។ ប្រភពព័ត៌មានបានឲ្យដឹងទៀតថា ក្រុមឈ្មួញទាំងនោះ មានចេតនាក្នុងបទល្មើសគេចពន្ធគយបំបាត់ចំណូលពន្ធ ចូលរដ្ឋ លួចបង្កើតទីតាំងផលិតបារីម៉ាកក្លែងក្លាយ បណ្ដាលឲ្យខូចគុណភាព និងសុខភាព អ្នកប្រើប្រាស់ជាពិសេស ក្លែងបន្លំផលិតផលក្រុមហ៊ុនបារីផ្សេងៗ ដែលគេបានបង់ពន្ធចូលរដ្ឋយ៉ាងត្រឹមត្រូវ ។ ជាការសំណូមពររបស់ប្រជាពលរដ្ឋ និងមហាជនស្នើដល់នាយឧត្តមសេនីយ៍ មៀច សុផាន់ណា ប្រធានគណៈកម្មការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ និង លោក គង់ សុភ័ណ្ឌ អភិបាលនៃគណៈអភិបាលខេត្តកណ្ដាលលោក ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្ដាល និងលោក សម តុលា មេបញ្ជាការកងរាជអាវុធហត្ថខេត្តកណ្ដាលមេត្តាចាត់មន្ត្រីជំនាញចុះទៅពិនិត្យនិងមានវិធានការតាមផ្លូវច្បាប់ចំពោះម្ចាស់ទីតាំងផលិតបារីខុសច្បាប់ និងដុះស្លែ ដែលធ្វើឲ្យប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋយ៉ាងធ្ងន់ធ្ងរ ចំពោះអ្នកប្រើប្រាស់ និងជាពិសេសប៉ះពាល់ដល់ម៉ាក់បារីផ្សេងៗដែលគេបានបង់ពន្ធជូនរដ្ឋយ៉ាងត្រឹមត្រូវ ៕
ព័ត៌មានគួរចាប់អារម្មណ៍
សារលិខិតសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ផ្ញើជូនជនរួមជាតិ ក្នុងឱកាសទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ធ្នូ ឆ្នាំ២០២១ ()
វីដែអូ