រាជធានីភ្នំពេញ ៖ ទីតាំងល្បែងស៊ីសងប្រភេទហ្គេមបាញ់ត្រីឆ្នោតឡូតូពីកន្លែង។ឋិតនៅក្នុងហ្វាទំនើបស៊ីធីម៉លជាន់ទី 2 និងជាន់ទី 3 សង្កាត់វាលវង់ខណ្ឌ 7 មករាជធានីភ្នំពេញកំពុងតែដំណើរការយ៉ាងរលូនពេញបន្ទុកលើទឹកដីរបស់លោកអភិបាលខណ្ឌ 7 មករានិងលោកអធិការនគរបាលខណ្ឌ 7 មករាដោយលោកទាំងពីរមិនធ្វើការបង្ក្រាបសោះ ។ ទើបធ្វើឱ្យឈ្មួញទុច្ចរិតប្រកបមុខរបរខុសច្បាប់បានដោយរលូននិងគ្មានខ្លាចញញឹតសមត្ថកិច្ចក្នុងមូលដ្ឋានបន្តិចឡើយ។បើតាមប្រភពព័ត៌មានដែលនិយាយតៗគ្នាបានឲ្យដឹងថាទីតាំងផ្សារទំនើបធីស៊ីម៉លនេះបង្កប់ទៅដោយល្បែងសងគ្រប់ប្រភេទដែលជាប្រភេទតាមប្រព័ន្ធអនឡាញដោយប្រើសេវាកម្មទិញលក់រស់ដូរយកលុយ។ជាប្រភេទ ViP ហើយទីតាំងនេះបើកលេងជារៀងរាល់ថ្ងៃ ។ ដោយទទួលភ្ញៀវពីគ្រប់មជ្ឈដ្ឋាន ។ ជាពិសេសគឺសម្បូរទៅដោយសិស្សនុស្សប្រុសស្រីកំពុងតែវក់វង្វេងជាមួយនឹងល្បែងស៊ីសងទាំងនេះដោយលែងខ្វល់ពីការសិក្សា។ប្រជាពលរដ្ឋជាច្រើន សូមធ្វើការអំពាវនាវទៅដល់ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និង ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួនណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ ឯកឧត្តម ឧត្តមសេនីយ៍ឯក រត្ន័ ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ សូមមានវិធានការចាត់កម្លាំងជំនាញចុះត្រួតពិនិត្យទីតាំងពីកន្លែងនេះផង ព្រោះពួកគាត់មានការភ័យខ្លាចខ្លាំងចំពោះជនញៀនល្បែងស៊ីសងទាំង (ដោយហេតុផល) កាលណាល្បែងស៊ីសងនៅតែមានភាពអសន្តិសុខ ។ ក្នុងមូលដ្ឋានប្រាកដជាកើតឡើងជាបន្តបន្ទាប់ជាមិនខាន (ពោល) ឈ្នះមុខខ្លាញ់ចាញ់មុខសេះ ទាល់តម្រិះបើមិនរួចក៏ឆក់ប្លន់ដែរ។ហើយពាក់ព័ន្ធទៅនឹងករណីខាងលើនេះ សារព័ត៌មានបានខលទៅលោកអធិការនគរបាលខណ្ឌ 7 មករាដែរ ប៉ុន្តែគាត់បាននិយាយថា មិនទាន់ដឹងទេ ទាំងនេះ ប្រជាពលរដ្ឋរួមទាំងអ្នកសារព័ត៌មានបានធ្វើការផ្សព្វផ្សាយនិងរាយការណ៍ជូនដំណឹងដល់លោកក៏ដោយ ។ ចំណែកឯលោកអភិបាលខណ្ឌ 7 មករាខាងសារព័ត៌មានខ្ញុំទាក់ទងអត់បានទេ ដោយសារមិនស្គាល់លេខទូរសព្ទ ៕
ព័ត៌មានគួរចាប់អារម្មណ៍
សារលិខិតសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ផ្ញើជូនជនរួមជាតិ ក្នុងឱកាសទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ធ្នូ ឆ្នាំ២០២១ ()
វីដែអូ