ថ្ងៃអង្គារ៍ ទី២៣ ខែកក្កដា ឆ្នាំ២០៥០
ចាងហ្វាងការផ្សាយ ៖ លោក លាង គីម / ការិយាល័យនិពន្ធ ៖ 090 90 53 33
អាវុធហត្ថ​រាជធានី​ភ្នំពេញ សម្តែង​នូវ​ការ​ថ្លែងអំណរគុណ​ចំពោះ លោក សេង គឹម​ស្រេង និង លោកស្រី សំ សៀវ​ហេង !
Sun,03 September 2023 (Time 08:33 PM)
ដោយ ៖ CTV Online (ចំនួនអ្នកអាន: 176នាក់)

នា​ព្រឹក ថ្ងៃទី​០១ ខែ​កញ្ញា ឆ្នាំ​២០២៣ នៅ​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​ចាត់​តំណាង​ទទួល​ភេសជ្ជៈ ទឹក​ត្រជៀកកាំ (Golden Nest) ចំនួន ៥០០​យួរ ពី លោក សេង គឹម​ស្រេង និង លោកស្រី សំ សៀវ​ហេង ម្ចាស់​សហគ្រាស អេស អេច មេ​ធ​ល រី​សាយ​ឃ្លីង ឯ​.​ក ប្រគល់ជូន​អាវុធហត្ថ​រាជធានី​ភ្នំពេញ សម្រាប់​ជា​ប្រយោជន៍ បន្ថែម​លើ​អាហារ​រូបត្ថ​ម្ភ របស់​សមាជិក ក៏ដូចជា​ប្រើប្រាស់​ជាក់ស្តែង ក្នុង​អង្គភាព​។​

​ក្នុងឱកាស​នោះ ក្រុមការងារ តំណាង​ឲ្យ​លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បាន​សម្តែង​នូវ​ការ​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ ចំពោះ លោក សេង គឹម​ស្រេង និង លោកស្រី សំ សៀវ​ហេង ដែល​បាន​ឧបត្ថម្ភ​ភេសជ្ជៈ ទឹក​ត្រជៀកកាំ ដល់​អាវុធហត្ថ​រាជធានី​ភ្នំពេញ នាពេលនេះ​៕​