ខេត្តមណ្ឌលគីរី÷ចេញផ្សាយថ្ងៃទី១៩ខែ០៩ឆ្នាំ២០២៣ (ដោយថៃប៊ុនរិទ្ឋ) មានសេចក្ដីរាយការណ៍ពីប្រជាពលរដ្ឋនៅស្រុកពេជ្រាដាខេត្តមណ្ឌលគីរីបានឲ្យដឹងថាមេក្លោងរកស៊ីកាប់បំផ្លាញព្រៃឈើប្រចាំខេត្តមណ្ឌលគីរី ឈ្មោះរិទ្ឋ ជាខ្សែលោកអភិបាលខេត្តកំពុងមានឈ្មោះបោះសម្លេងក្នុងការដឹកជញ្ជូនឈើយ៉ាងគគ្រឹកគគ្រេង ឆ្លងដែនចូលទៅលក់ឲ្យឈ្មួញធំៗនៅស្រុកយួនបានយ៉ាងរលូន គ្មានខ្លាចអាជ្ញាធរ និងសមត្ថកិច្ចជំនាញពាក់ពន្ឋ័ណា ហ៊ានបង្ក្រាបឡើយ ពីព្រោះជាខ្សែលោកអភិបាលខេត្ត ។នៅថ្ងៃទៅ១៩ ខែកញ្ញា ឆ្នាំ២០២៣ ទោះបីសម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជាខិតខំប្រឹងប្រែងដាស់តឿនដល់អាជ្ញាធរនិងសមត្ថកិច្ចពាក់ពន្ឋ័ទាំងអស់ឲ្យទប់ស្កាត់រាល់បទល្មើសព្រៃឈើយ៉ាងណាក៏ដោយ បែរអាជ្ញាធរនិងសមត្ថកិច្ចមិនអនុវត្តតាមសោះឡើយ។ ជាក់ស្ដែង ឈ្មួញឈើបច្ចប្បន្នកំពុងឡើងមាន ហ៊ុង ស៊ុយ ខ្លាំងមេឈ្មួញឈើឈ្មោះ រិទ្ឋ ជាខ្សែលោកអភិបាលខេត្តកំពុងមានឈ្មោះបោះសម្លេងក្នុងការកាប់បំផ្លាញព្រៃឈើនិងដឹកជញ្ជូនឈើយ៉ាងគគ្រឹកគគ្រេងយ៉ាងសកម្ម ឆ្លងដែនចូលទៅលក់ឲ្យមេឈ្មួញធំៗនៅស្រុកយួនបានយ៉ាងរលូន គ្មានខ្លាចអាជ្ញាធរនិងសមត្ថកិច្ចជំនាញពាក់ពន្ឋ័ថ្នាក់ណានោះឡើយ។ ដោយដឹកតាមរថយន្ដដឹកចេញពីចំណុចពេជ្រាដា ខេត្តមណ្ឌលគីរី ដឹកជញ្ជូនទៅឆ្លងដែនទៅលក់នៅស្រុកយួន តាមច្រកទ្វេរភាគីព្រំដែនណាំលា និងច្រកដាក់ដាំយ៉ាងពេញបន្ទុក ។ សមត្ថកិច្ចជំនាញពាក់ពន្ឋ័ក្នុងខេត្តមណ្ឌលគីរីរក្សាភាពស្ងៀមស្ងាត់ ។សេចក្ដីរាយការណ៍ពីមន្ដ្រីតូចតាចម្នាក់ប្រចាំការនៅតាមដងផ្លូវសុំមិនបញ្ចេញឈ្មោះបានលូចខ្សឹបប្រាប់អ្នកសារព័ត៌មានយើងឲ្យដឹងថា មេឈ្មួញឈើឈ្មោះ រិទ្ឋ ជាខ្សែលោកអភិបាលខេត្តតែងតែកាប់បំផ្លាញព្រៃឈើនិងដឹកជញ្ជូនឈើទៅលក់នៅស្រុកយួនគឺដឹកបានដោយរលូនព្រោះថាមានអ្នករត់ការគ្រប់ច្រកល្ហកអស់ហើយ ដើម្បីឲ្យរក្សាភាពស្ងៀមស្ងាត់ ដើម្បីខ្លួនដឹកឈើបានដោយរលូននៅក្នុងខេត្តមណ្ឌលគីរី ឆ្លងដែនចេញទៅលក់នៅស្រុកយួន ។ សេចក្ដីរាយការណ៍បានបន្ដឲ្យដឹងទៀតថា មេឈ្មួញឈើដឹកជញ្ជូនឈើចេញទៅស្រុកយួន គឺដឹកពេលយប់ គេដឹកជញ្ជូនឈើចេញទៅតាមរថយន្ដទៅជាច្រើនគ្រឿង គឺដឹកបានយ៉ាងរលូនគ្មានមន្ដ្រីជំនាញណាម្នាក់ហ៊ានបង្ក្រាបនោះឡើយ ចំពោះឈ្នួញឈ្មោះរិទ្ឋរូបនេះ ។ជុំវិញករណីខាងលើនេះ អង្គភាពសារព័ត៌មានយើងមិនអាចសុំការបភ្លឺពីសាម៉ីភាគីក៏ដូចជាអជ្ញាធរនិងសមត្ថកិច្ចពាក់ពន្ឋ័នៅឡើយទេ ។ អង្គភាពសារព័ត៌មានយើងនឹងផ្សាយជាបន្ដបន្ឋាប់ ប្រសិនបើមានការពន្យល់ពីសាម៉ីភាគី ឬបកស្រាយពីអាជ្ញាធរពាក់ពន្ឋ័ណាមួយរៀងរាល់ម៉ោងធ្វើការ ៕
ព័ត៌មានគួរចាប់អារម្មណ៍
សារលិខិតសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ផ្ញើជូនជនរួមជាតិ ក្នុងឱកាសទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ធ្នូ ឆ្នាំ២០២១ ()
វីដែអូ