ខេត្តកំពត ÷ ចេញផ្សាយថ្ងៃទី២៤ ខែ០៩ ឆ្នាំ២០២៣ កន្លែងល្បែងស៊ីសងបញ្ជល់មាន់បៀរអាប៉ោងដ៏ធំមួយបានបើកដំណើរការវិញហើយ ក្រោយពីមានការផ្អាក់មួយរយៈ ។ ទីតាំងល្បែងស៊ីសងនេះ ស្ថិតនៅភូមិវត្តអង្គធំ ឃុំព្រែកឃ្មុំ ស្រុកទឹកឈូ ខេត្តកំពត ។ប្រជាពលរដ្ឋនិងមហាជនបានកំពុងដាក់ការសង្ស័យថា ÷ ទីតាំងបើកបនល្បែងស៊ីសងបញ្ជល់មាន់បៀរ និងអាប៉ោងដ៏ធំចំម្បងមួយកន្លែងនេះ បានបិទមួយរយៈហើយ ។ ហេតុអ្វីពេលនេះ បើកដំណើរការឡើងវិញ !។ប្រហែលជារត់ការក្នុងមូលដ្ឋានបានហើយមើលទៅបានជាបើកដំណើរការវិញយ៉ាងរលូន ហោើយបែរជាអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានគ្មានចាតវិធានការទប់ស្កាត់និងធ្វេើការចុះបង្ក្រាប។ក្រោយទទួលព័ត៌ាមានពីប្រជាពលរដ្ឋថាមានការបើកលេងល្បែងស៊ីសង ។ ភ្លាមៗនោះ ក្រុមសារព័ត៌មានយើងបានចុះទៅដល់ទីតាំងពិតប្រាកដមែន។ ប្រជាពលរដ្ឋនៅម្ដុំទីតាំងបនល្បែងស៊ីសងបញ្ជល់មាន់បៀរអាប៉ោងខាងលើនេះបានសំណូមពរដល់អ្នកសារព័ត៌មានយើងធ្វើការចុះផ្សាយផង ព្រោះថា រាល់ថ្ងៃនេះ ពួកគាត់មានការព្រួយបារម្មរណ៍ចំពោះសុវត្ថិភាពរបស់ពួកគាត់ ព្រោះកន្លែងណាមានបើកកន្លែងល្បែងស៊ីសង ទីកន្លែងនោះមិនយូរទេ នឹងកើតមានអំពើចោរកម្ម ។ ដូចជាចោរលួចចោរឆក់ចោរប្លន់ និងចោរគាស់ផ្ទះកើតឡើងជាក់ជាមិនខាន ដោយសារចាញ់លុយអស់ ព្រោះតែលេងល្បែង មិនដឹងរកមុខរបរអីមានតែលួចឆក់ប្លន់តែប៉ុណ្ណោះ ដើម្បីយកលុយមកលេងបន្ដទៀតក្រែងមនសំណាង។ ប្រជពលរដ្ឋស្នើសុំឯកឧត្តមអភិបាលនៃគណអភិបាលខេត្តកំពតគួរតែចាត់វិធនការចុះបង្ក្រាបទីតាំងបនល្បែងស៊ីសងបញ្ជល់មាន់បៀរអាប៉ោងដ៏ធំមួយកន្លែងខាងលើនេះផងដើម្បីចូលរួមចំណែកទប់ស្កាត់រាល់បទល្មើសល្បែងស៊ីសងនិងចោរកម្មផ្សេងៗនៅក្នុងមូលដ្ឋានដែនរបស់ខ្លួន។ជៀសវាងប្រជាពលរដ្ឋដាក់ការសង្ស័យនិងរិះគន់ចំៗទៅអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានមានការឃុបឃិតបើកភ្លើងខៀវជាប្រពន្ឋ័បង្កើតបទល្មើសក្នុងមូលដ្ឋានដើម្បីទទួលលាភសក្ដារះ ! គួរគប្បីមនវិធានការចុះបង្ក្រាបទាន !។ ប្រជាពលរដ្ឋសំណូមពរឯកឧត្តមនាយឧត្តមសេនីយ៍សថេតអគ្គស្នងការនគបាលជាតិ សូមមេត្តាចាត់កម្លាំងជំនាញចុះត្រួតពិនិត្យនិងបង្ក្រាបទីតាំងបនល្បែងស៊ីសងខាងលើនេះ ដើម្បីរក្សាបាននូវសន្ដិសុខសុវត្ថិភាពនឹងឲ្យស្របតាមគោលនយោបាយភូមិឃុំមានសុវត្ថិភាព៧ចំណុចរបស់ក្រសួងមហាផ្ទៃ ។ប្រជាពលរដ្ឋស្នើសុំសម្ដេចមហាបវរបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា គួរតែចាត់មន្ដ្រីជំនាញគណបញ្ជាការឯកភាពខេត្ត ស្រុកចុះពិនិត្យមើលទីតាំងមួយកន្លែងនេះ និងធ្វើការបង្ក្រាប ដើម្បីចូលរួមការពារភូមិឃុំមានសុវត្ថិភាពជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ៕
ព័ត៌មានគួរចាប់អារម្មណ៍
សារលិខិតសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ផ្ញើជូនជនរួមជាតិ ក្នុងឱកាសទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ធ្នូ ឆ្នាំ២០២១ ()
វីដែអូ