ថ្ងៃអង្គារ៍ ទី២៣ ខែកក្កដា ឆ្នាំ២០៥០
ចាងហ្វាងការផ្សាយ ៖ លោក លាង គីម / ការិយាល័យនិពន្ធ ៖ 090 90 53 33
ឯកឧត្តម រ័ត្ន ស្រ៊ាង សូម​អបអរសាទរ​ជូន​ឯកឧត្តម​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត ដែល​ត្រូវបាន​ព្រះមហាក្សត្រ​ផ្តល់​គោរម​ងារ កិត្តិយស​ពិសេស​ដ៏​ឧត្តុង្គឧត្តម​បំផុត ជា «​កិត្តិ​ទេសាភិបាល​បណ្ឌិត​»
Wed,09 August 2023 (Time 10:16 AM)
ដោយ ៖ CTV Online (ចំនួនអ្នកអាន: 189នាក់)

ឯកឧត្តម រ័ត្ន ស្រ៊ាង មេបញ្ជាការរង​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ សូម​អបអរសាទរ​ដោយស្មោះ ជូន​ចំពោះ​ឯកឧត្តម​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត ក្នុងឱកាស​ដែល​ឯកឧត្តម​បណ្ឌិត ត្រូវបាន​ព្រះករុណា ព្រះបាទ សម្តេចព្រះ​បរមនាថ នរោត្តម សីហ​មុនី ព្រះមហាក្សត្រ​នៃ​កម្ពុជា បាន​ត្រាស់បង្គាប់​ផ្តល់​គោរមងារ កិត្តិយស​ពិសេស​ដ៏​ឧត្តុង្គឧត្តម​បំផុត នៃ​រាជបណ្ឌិត្យសភាកម្ពុជា ជា «​កិត្តិ​ទេសាភិបាល​បណ្ឌិត​» តែ​មួយ​រូប​គត់​។​

​ឯកឧត្តម​កិត្តិ​ទេសាភិបាល​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត ពិតជា​ស័ក្តិសម​បំផុត ចំពោះ​ការទទួល​បាន​នូវ​គោរមងារ​កិត្តិយស​ពិសេស​ដ៏​ឧត្តុង្គឧត្តម​បំផុត នៃ​រាជបណ្ឌិត្យសភាកម្ពុជា ជា «​កិត្តិ​ទេសាភិបាល​បណ្ឌិត​» នេះ ដោយ​ឯកឧត្តម​កិត្តិ​ទេសាភិបាល​បណ្ឌិត មាន​គុណបំណាច់​ដ៏​ថ្លៃថ្លា និង​ស្នាដៃ​ដ៏​ត្រចះត្រចង់ ក្នុងនាម​ជា​យុវជន​ជំនាន់​ថ្មី និង​ជា​ឥស្សរជន​ដឹកនាំ​ដ៏​ឆ្នើម របស់​ព្រះរាជាណាចក្រ​កម្ពុជា ដែល​ពោរពេញ​ទៅ​ដោយ​សមត្ថភាព និង​ទេពកោសល្យ​ខ្ពស់ ព្រមទាំង​មាន​គុណធម៌ សីលធម៌ ព្រហ្ម​វិហារធម៌ ជា​ពិសេស​បាន​នឹង​កំពុង​ដឹកនាំ ធ្វើ​សកម្មភាព​ជា​គម្រូ ជាក់ស្ដែង​ជា​ច្រើន​ឆ្នាំ​មកហើយ ទៅលើ​វិស័យ​សំខាន់ៗ ដើម្បី​បុព្វហេតុ ជាតិ សាសនា និង​ព្រះមហាក្សត្រ​។​

​យើងខ្ញុំ សូម​លើក​ហត្ថ​បួងសួង វត្ថុ​ស័ក្ដិសិទ្ធិ​ទាំងឡាយ សូម​ជួយ​អភិបាល​គ្រងរ​ក្សា ប្រោះព្រំ ប្រសិទ្ធពរ បវរ​មហាប្រសើរ ជូន​ឯកឧត្តម​កិត្តិ​ទេសាភិបាល​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត និង​លោកជំទាវ ព្រមទាំង​គ្រួសារ​ជា​ទីស្រឡាញ់ សូម​បាន​ប្រកប​នូវ​ព្រះ​ពុទ្ធពរ​ទាំង​បួន​ប្រការ​គឺ អាយុ វណ្ណៈ សុខៈ ពលៈ ជានិច្ច​និរន្តរ៍​៕​