ថ្ងៃអង្គារ៍ ទី២៣ ខែកក្កដា ឆ្នាំ២០៥០
ចាងហ្វាងការផ្សាយ ៖ លោក លាង គីម / ការិយាល័យនិពន្ធ ៖ 090 90 53 33
ក្រុមការងារ អាវុធហត្ថ​ខណ្ឌ​ពោធិ៍​សែន​ជ័យ ចូលរួម​រំលែក​ទុក្ខ​ដល់​គ្រួសារ​អតីត​សមាជិក ដែល​ប្រពន្ធ​របស់​លោក​ទទួលមរណៈភាព​!
Thu,31 August 2023 (Time 10:18 AM)
ដោយ ៖ TCN Asian (ចំនួនអ្នកអាន: 160នាក់)

​នា​ព្រឹក ថ្ងៃទី​៣០ ខែ​សីហា ឆ្នាំ​២០២៣ លោក​វរសេនីយ៍ឯក ជឹម ឬ​ទ្ធី មេបញ្ជាការ​មូលដ្ឋាន​អាវុធហត្ថ​ខណ្ឌ​ពោធិ៍​សែន​ជ័យ បាន​ចាត់​តំណាង​នាំយក​ថវិកា​មួយចំនួន និង​អង្ករ​៥០​គីឡូក្រាម ទឹក​សុទ្ធ​២​កេស ទឹកក្រូច​១​កេស ចូលរួម​រំលែក​ទុក្ខ​ដ៏​ក្រៀមក្រំ​ដល់​គ្រួសារ លោក​អនុសេនីយ៍ទោ គាំ សំណាង អតីត​សមាជិក​អាវុធហត្ថ​ខណ្ឌ (​ចូល​សោធន​និវត្តន៍ ដែល​ប្រពន្ធ​របស់​លោក​ទទួលមរណៈភាព ដោយ​រោគាពាធ និង​សូម​បួងសួង​ដល់​វិញ្ញាណក្ខន្ធ​បាន​ទៅកាន់​សុគតិភព​កុំបី​ឃ្លៀងឃ្លាត​ឡើយ​៕