ថ្ងៃពុធ ទី២២ ខែឧសភា ឆ្នាំ២០៥០
ចាងហ្វាងការផ្សាយ ៖ លោក លាង គីម / ការិយាល័យនិពន្ធ ៖ 090 90 53 33
ក្រុមការងារ អាវុធហត្ថ​ខណ្ឌ​ជ្រោយចង្វារ ចូលរួម​រំលែក​ទុក្ខ​ដល់​គ្រួសារ​សមាជិក ដែល​ឪពុក​របស់​លោក​ទទួល​មរណៈភាព​
Sun,27 August 2023 (Time 09:15 PM)
ដោយ ៖ CTV Online (ចំនួនអ្នកអាន: 120នាក់)

​នា​រសៀល ថ្ងៃទី​២៧ ខែ​សីហា ឆ្នាំ​២០២៣ លោក​វរសេនីយ៍ឯក ហង្ស ណា​រិទ្ធ មេបញ្ជាការ​មូលដ្ឋាន​អាវុធហត្ថ​ខណ្ឌ​ជ្រោយចង្វារ បាន​ចាត់​តំណាង​ប្រគល់​ថវិកា​ដែល​ប្រមូលបាន​ពី នាយ​-​នាយរង នៃ​អាវុធហត្ថ​ខណ្ឌ​ជ្រោយចង្វារ ក្នុង​ស្មារតី​សាមគ្គីភាព សរុប​ចំនួន ២,៦១០,០០០​រៀល (​ពីរលាន​ហុកសិប​មួយ​ម៉ឺន​រៀល​) ចូលរួម​រំលែក​ទុក្ខ​ដ៏​ក្រៀមក្រំ​ដល់​គ្រួសារ លោក​អនុសេនីយ៍ត្រី ម៉ៅ ប៊ុន​ថា ជំនួយការ​មូលដ្ឋាន​ខណ្ឌ ដែល​ឪពុក​របស់​លោក​បាន​ទទួល​មរណៈភាព កាលពី​ថ្ងៃ​ទី​០៥ ខែ​សីហា ឆ្នាំ​២០២៣ ក្នុង​ជន្មាយុ ៧៨​ឆ្នាំ ដោយ​ជរាពាធ និង​សូម​បួងសួង​ដល់​វិញ្ញាណក្ខន្ធ​បាន​ទៅកាន់​សុគតិភព​កុំបី​ឃ្លៀងឃ្លាត​ឡើយ​៕