ថ្ងៃអង្គារ៍ ទី២៣ ខែកក្កដា ឆ្នាំ២០៥០
ចាងហ្វាងការផ្សាយ ៖ លោក លាង គីម / ការិយាល័យនិពន្ធ ៖ 090 90 53 33
ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ប្រជុំ​ផ្សព្វផ្សាយ​ផែនការ ការ ពារ​សន្តិសុខ រក្សា​សណ្តាប់ធ្នាប់ ក្នុង​ពិធី​បិទ​យុទ្ធនាការ​ឃោសនា និង​ដំណើរការ​បោះឆ្នោត​ជ្រើសតាំង តំណាងរាស្ត្រ នីតិកាល​ទី​៧!
Thu,20 July 2023 (Time 04:41 PM)
ដោយ ៖ NNC Tv Online (ចំនួនអ្នកអាន: 283នាក់)

​នា​រសៀល ថ្ងៃទី​១៩ ខែកក្កដា ឆ្នាំ​២០២៣ លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ជា​មេបញ្ជាការ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​បើក​កិច្ចប្រជុំ​ផ្សព្វផ្សាយ​ផែនការ ការពារ សន្តិសុខ សុវត្ថិភាព និង​សណ្តាប់ធ្នាប់ ក្នុង​ពិធី​បិទ​យុទ្ធនាការ​ឃោសនា និង​ដំណើរការ​បោះឆ្នោត​ជ្រើសតាំង តំណាងរាស្ត្រ នីតិកាល​ទី​៧ ដោយ​មាន​ការចូលរួម​ពី លោក​មេបញ្ជាការរង នាយ​-​នាយសេនាធិការ​រង ប្រធាន​-​អនុប្រធាន​មន្ទីរ នាយការិយាល័យ លោក​មេបញ្ជាការ មូលដ្ឋាន​អាវុធហត្ថ​ខណ្ឌ​ទាំង​១៤ និង​លោក​មេបញ្ជាការ​-​មេបញ្ជាការរង វរ​សេនា​តូច​។

​លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បាន​មានប្រសាសន៍​ណែនាំ​ដល់ នាយ​-​នាយរង​អាវុធហត្ថ ដែល​ទទួល​ដឹកនាំ​តាម​បណ្តា​គោលដៅ​ទាំងអស់ ត្រូវតែ​ធានា​ឲ្យបាន​ដាច់ខាត ទាំង​មធ្យោបាយ សម្ភារ​គ្រឿង​បំពាក់ និង កម្លាំង​ប្រតិបត្តិការ ដើម្បី​សម្រេច​នូវ​បេសកកម្ម​ខាងមុខ​នេះ​ឲ្យខាងតែបាន​។

​ក្រោយពេល​សំណេះសំណាល​ណែនាំ​ចប់ លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ក៏​បាន​ផ្តាំផ្ញើ ដល់​កម្លាំង​អាវុធហត្ថ​ដែល​ចូលរួម​ប្រជុំ​ទាំងអស់ ពេល​ត្រលប់​ទៅ​វិញ​ត្រូវ​ដាស់តឿន ក្រើនរំលឹក ដល់​កម្លាំង​ក្រោម​ឱវាទ​រៀងៗ​ខ្លួន ក៏ដូចជា មិត្តភក្តិ បងប្អូន​សាច់ញាតិ​ទាំងអស់ ឲ្យទៅ​ចូលរួម​បោះឆ្នោត នៅ​ថ្ងៃ​អាទិត្យ ទី​២៣ ខែកក្កដា ឆ្នាំ​២០២៣ ខាងមុខនេះ ឲ្យបាន​គ្រប់ៗ​គ្នា ដើម្បី​បំពេញ​តួនាទី​ជា​ពលរដ្ឋ​ល្អ​ក្នុង​សង្គម​កុំបី​ខាន​៕