រាជធានីភ្នំពេញ ៖ ល្បែងស៊ីសង គឺជាអំពើខុសច្បាប់ដែលសង្គមស្អប់ខ្ពើម ប៉ុន្តែលោក ម៉ៅ សឿត ដែលត្រូវបានរាជរដ្ឋាភិបាលមានសេចក្ដីទុកចិត្តតែងតាំងជាអធិការនគរបាលខណ្ឌច្បារអំពៅហាក់ភ្លេចបទបញ្ជាសម្ដេចអតីតនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងភ្លេចអំពីការប្ដេជ្ញាតាំងចិត្តបម្រើរាស្ត្រ និងសង្គមជាតិ ដើម្បីរក្សាឲ្យបាននូវភូមិឃុំសង្កាត់មានសុវត្ថិភាពជូនប្រជាពលរដ្ឋ ។ផ្ទុយទៅវិញ អ្នកសារព័ត៌មានបានរាយការណ៍ជូនលោកអំពីទីតាំងបនល្បែងស៊ីសងនៅក្នុងមូលដ្ឋានយ៉ាងណាក្ដីក៏លោកមិនអើពើទាល់តែសោះ ឬមួយលោកជាប់ពាក់ព័ន្ធអ្វីហ្នឹងម្ចាស់ទីតាំងទម្រាំអ្នកសារព័ត៌មានបញ្ជូនសារតាមរយៈតេឡេក្រាមទៅកាន់លោកក្ដី តែលោកអធិការរូបនេះនៅតែសម្ងំស្ងៀមធ្វើមិនដឹងមិនឮ ។ តើប្រជាពលរដ្ឋ និងមហាជននៅក្នុងខណ្ឌច្បារអំពៅរំពឹងលើសន្តិសុខក្នុងសង្គមនិងភូមិឃុំសង្កាត់មានសុវត្ថិភាពអ្វីទៀតបើលោកអធិការរូបនេះមិនទទួលនូវការឆ្លើយតបពីប្រជាពលរដ្ឋហ្នឹងមហាជនក៏ដូចជាអ្នកសារព័ត៌មានរាយការណ៍ជូនលោកយ៉ាងដូច្នេះ ! ជាក់ស្ដែងទីតាំងបនល្បែងស៊ីសងជល់មាន់ឆ្នោតឡូតូនិងបៀរការ៉ាត់បើកលេងតាមប្រព័ន្ធអនឡាញ(onljne) ខុសច្បាប់របស់មេបនល្បែង នៅចំណុចភូមិងៅសង្កាត់និរោធខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ នៅជិតផ្ទះលីហួរ កំពុងមានសិទ្ធិអំណាចធំពង្វក់ស្មារតី និងប្រមូលលុយខុសច្បាប់ពីប្រជាពលរដ្ឋនិងមហាជនតាមមូលដ្ឋានយ៉ាងសិរីមានអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានពាក់ព័ន្ធណាហ៊ានចាត់វិធានការទប់ស្កាត់ឬបង្ក្រាប់សោះឡើយសូម្បីតែលោកអធិការ ម៉ៅ សឿត ជាអាជ្ញាធរគ្រប់គ្រងតំបន់នៅធ្វើមិនអាពើទៅហើយ ។សូមបញ្ជាក់ផងដែរថាក្រុមការងារសារព័ត៌មានបានធ្វើការទំនាក់ទំនងទៅលោកវរៈសេនីយ៍ឯក ម៉ៅ សឿត តាមរយៈប្រព័ន្ធតេឡេក្រាមដោយឃើញថា លោកបានចូលអនឡាញ ប៉ុន្តែលោកមិនចូលមើលនិងឆ្លើយតបវិញទាល់តែសោះ ។ ហេតុនេះហើយទើបអាចដាក់ការសង្ស័យបានថា លោកអធិការមានបញ្ហាពាក់ព័ន្ធអ្វីនឹងលោកម្ចាស់បងល្បែងស៊ីសងខុសច្បាប់មែនឬទេ!យោងទៅតាមច្បាប់ស្ដីពីការបង្ក្រាបល្បែងស៊ីសងត្រាំមួយត្រូវហាមឃាត់រាគដាច់ខាតការលេងល្បែងស៊ីសងគ្រប់ប្រភេទនៅគ្រប់ទីកន្លែងទូទាំងព្រះរាជាណាចក្រកម្ពុជាលើកលែងតែបានទទួលការអនុញ្ញាតពីរាជរដ្ឋាភិបាល ។មាត្រា 11 ជនណាដែលចេញមុខការពារវង់ល្បែងស៊ីសងឬបុណ្យល្បែងស៊ីសងគ្រប់ប្រភេទនៅទីណាក៏ដោយត្រូវផ្ដន្ទាទោសដាក់គុកពីមួយឆ្នាំដល់ 5 ឆ្នាំ ។ ដូច្នេះមានតែសង្ឃឹមថា ឯកឧត្តម ស សុខា ឯកឧត្តម ស ថេត ជាពិសេសនោះ គឺឯកឧត្តម ជួន ណារិន ស្នងការនគរបាលរាជធានីភ្នំពេញ មេត្តាពិនិត្យនិងកាត់ធនធានដែលមានឆន្ទៈក្នុងការបង្ក្រាបល្បែងស៊ីសងខុសច្បាប់នៅក្នុងភូមិសាស្ត្រភូមិតានៅសង្កាត់និរោធខណ្ឌច្បារអំពៅរាជធានីភ្នំពេញ និងបទល្មើសផ្សេងៗនៅក្នុងមូលដ្ឋាន ដើម្បីរក្សាឲ្យបាននូវភូមិឃុំសង្កាត់មានសុវត្ថិភាពជូនប្រជាពលរដ្ឋនិងមហាជន ។អង្គភាពសារព័ត៌មានយើងផ្សព្វផ្សាយតាមវិជ្ជាជីវៈសារព័ត៌មានគឺរិះគន់ក្នុងន័យស្ថាបនាមិនមានចេតនាញុះញង់បំបែកបំបាក់បុគ្គលឬស្ថាប័នអង្គភាពណាមួយឡើយ ! សូមអរគុណ៕
ព័ត៌មានគួរចាប់អារម្មណ៍
សារលិខិតសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ផ្ញើជូនជនរួមជាតិ ក្នុងឱកាសទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ធ្នូ ឆ្នាំ២០២១ ()
វីដែអូ