ចុះផ្សាយថ្ងៃទី 6 ខែធ្នូឆ្នាំ 2023ខេត្តតាកែវ ៖ មានសេចក្ដីរាយការណ៍ពីប្រជាពលរដ្ឋនិងមហាជនបានឲ្យដឹងថា មានទីតាំងរណ្ដៅដីខ្នាតយក្សជម្រៅដ៏ក្បាលប្រេតមួយកន្លែង នៅខាងកើតភ្នំជីសូរក្នុងភូមិសាស្ត្រភូមិអំពិលឃុំស្លាស្រុកសំរោងខេត្តតាកែវកំពុងសម្រុកដឹកយ៉ាងក៏ព្រឹកគគ្រេងអាណាធិបតេយ្យខណៈដែលលោក ផេង វុធ ប្រធានមន្ទីរ៉ែនិងថាមពលខេត្តតាកែវឆ្លើយថាមើលអាជ្ញាប័ណ្ណគេទៅ ! ចំណែករណ្ដៅដីខ្នាតយក្សមួយកន្លែង កំពុងតែសម្រុកដឹកដីរបស់ខ្លួនលក់ឲ្យឈ្មួញយ៉ាងមមាញឹក ខណៈដែលអង្គភាពសារព័ត៌មាន (ខលទៅសុំការបំភ្លឺពីលោក ផេង វុធ ប្រធានមន្ទីរ៉ែនិងថាមពលខេត្តតាកែវ បែរជាឆ្លើយប្រាប់ថា មើលអាជ្ញាប័ណ្ណគេទៅ ។ តែទោះបីយ៉ាងណាអង្គភាពហ្វាព័ត៌មានយើងព្យាយាមសុំការបំភ្លឺពីលោក ផេង វុធ តាមរយៈតេឡេក្រាបបែរជាលោក ផេង វុធ ប្រធានមន្ទីរ៉ែនិងថាមពលខេត្តតាកែវរូបនេះមិនបំភ្លឺ បែរជាប្លុកតេឡេក្រាម។ទីតាំងរណ្ដៅដីខ្នាតយក្សមួយកន្លែងជម្រៅដល់ក្បាលប្រេតនៅខាងកើតភ្នំជីសូរក្នុងភូមិសាស្ត្រភូមិអំពិលឃុំស្លាស្រុកសំរោងខេត្តតាកែវ ។បើតាមប្រភពប្រជាពលរដ្ឋនិងមហាជនដែលរស់នៅក្នុងមូលដ្ឋាននេះបានឲ្យដឹងថារណ្ដៅដីមួយកន្លែងនេះកំពុងតែមមាញឹកក្នុងការដាក់គ្រឿងចក្រនិងរថយន្តកែច្នៃដឹកជញ្ជូនយ៉ាងគគ្រឹកគគ្រេងយ៉ាងសកម្មជារៀងរាល់ថ្ងៃដើម្បីសម្រុកទៅលក់ឲ្យអតិថិជនរបស់ខ្លួន។រណ្ដៅដីមួយកន្លែងនេះត្រូវបានម្ចាស់អាជីវកម្មជីកយកអាចម៍ដីជិតដល់ក្បាលប្រេតហើយបែរជាមានលិខិតអនុញ្ញាតត្រឹមតែប្រធានមន្ទីររ៉ែនិងថាមពលខេត្តតាកែវតែប៉ុណ្ណោះ តើលិខិតអនុញ្ញាតត្រឹមតែប្រធានមន្ទីរ៉ែនិងថាមពលខេត្តតាកែវអាចធ្វើអាជីវកម្មដោយម៉ាសេរីដោយមិនមានលិខិតអនុញ្ញាតពីក្រសួងរ៉ែនិងថាមពលបានពិតដែរឬទេ ។បើតាមការបញ្ជាក់ពីមេការម្នាក់មិនបញ្ចេញឈ្មោះនិងមិនស្គាល់អត្តសញ្ញាណតាមរយៈលេខទូរសព្ទ 010 65 94 11 បានប្រាប់បណ្ដាញអង្គភាពស្វាព័ត៌មានយើងឲ្យដឹងថា លោកគឺជាមេការមើលខុសត្រូវនៅចំណុចទីតាំងរណ្ដៅដីនេះ ហើយមានឯកសារគ្រប់គ្រាន់សម្រាប់ធ្វើអាជីវកម្ម។ក្រោយពីទទួលបានដំណឹងពីលោកមេការមើលការខុសត្រូវរណ្ដៅដីខាងលើនេះថា:មានឯកសារសម្រាប់ធ្វើអាជីវកម្មរុណ្ដៅដីខាងកើតភ្នំជីសូរ ស្ថិតក្នុងភូមិសាស្ត្រភូមិអំពិល ឃុំស្លា ស្រុកសំរោង ខេត្តតាកែវ អង្គភាពប៉ាព័ត៌មានយើងបានទំនាក់ទំនងទៅលោក កេត ម៉ៅ អភិបាល នៃគណៈអភិបាលស្រុកសំរោង និងលោកអភិបាលបានថ្លែងប្រាប់ថា អត់មានការពាក់ព័ន្ធជាមួយលោកទេ ។ អាជីវកម្មរណ្ដៅដីមួយនេះពាក់ព័ន្ធនឹងរដ្ឋបាលសាលាខេត្តតាកែវ ហើយលោកក៏បានបង្ហាញអាជ្ញាប័ណ្ណសិប្បកម្មធនធានរ៉ែសម្រាប់ធ្វើអាជីវកម្មរុណ្ដៅដីឬគេយកអាចម៍ដីខាងលើដែលអនុញ្ញាតឲ្យក្រុមហ៊ុនមឿនសុធីដែលមានអាសយដ្ឋានភូមិត្រពាំងវែងឃុំរវាងសុខសំរោងខេត្តតាកែវ ឲ្យប្រកបអាជីវកម្មអាជ្ញាប័ណ្ណនេះ មានសុពលភាពទៅដល់រហូតដល់ថ្ងៃទី 1 ខែវិច្ឆិកាឆ្នាំ 2024 ចេញដោយរដ្ឋបាលសាលាខេត្តតាកែវលេខ 12២៥លអញចុះថ្ងៃទី 1 ខែវិច្ឆិកាឆ្នាំ 23 ចុះហត្ថលេខាដោយលោកលីសាវ៉េតអភិបាលរងខេត្តតាកែវ។អង្គភាពសារព័ត៌មានយើងប៉ែមែនអ្វីដែលកំពុងតែ។ បើយោងតាមការបញ្ជាក់ពីមន្ត្រីជំនាញមួយរូបសូមមិនបញ្ចេញឈ្មោះថា ពាក់ព័ន្ធអាជ្ញាប័ណ្ណសិប្បកម្មធនធានរ៉ែសម្រាប់ធ្វើអាជីវកម្មរណ្ដៅដីឬជីកយកអាចម៍ដីដែលមានការអនុញ្ញាតត្រឹមមន្ទីរ៉ែនិងថាមពលខេត្តតាកែវគឺអនុញ្ញាតឲ្យធ្វើអាជីវកម្មជីកយកអាចម៍ដីមិនលើសមួយហិចតាជម្រៅ 3 ម៉ែត្រនោះទេ ។ តែអ្វីដែលកត់សម្គាល់នោះ ទីតាំងរណ្ដៅដីមួយកន្លែងនេះគឺមានជម្រៅរហូតទៅដល់ក្បាលប្រេតទៅហើយបែរជាអាជ្ញាធរពាក់ព័ន្ធលោកប្រធានមន្ទីរ៉ែនិងថាមពលខេត្តតាកែវហាក់បីដូចជាមានការបិទភ្នែកមិនពិនិត្យមើលទីតាំងឬបណ្ដោយឲ្យម្ចាស់ទីតាំងមួយកន្លែងនេះយកអាជ្ញាប័ណ្ណប្រកបអាជីវកម្មត្រឹមតែប្រធានមន្ទីរ៉ែនិងថាមពលខេត្តតាកែវយកមកធ្វើអាជីវកម្មដោយម៉ាសេរី ។ ក្រោយមានភាពមិនប្រក្រតីអង្គភាពសារព័ត៌មានយើងបានទំនាក់ទំនងទៅលោក អ៊ូច ភា អភិបាលនៃគណៈអភិបាលខេត្តតាកែវតាមរយៈពេលលេខក្រាមដូចបានផ្ញើរូបភាពការជីកយកអាចម៍ដីនិងគ្រឿងចក្រជាច្រើនគ្រឿងកំពុងធ្វើកម្មភាពហើយក៏បានចោទជាសំណួរសួរទៅលោក អ៊ូច ភា អភិបាលនៃគណៈអភិបាលខេត្តតាកែវផងដែរថា តើអាជីវកម្មដែលមានលិខិតអនុញ្ញាតត្រឹមប្រធានមន្ទីរ៉ែនថាមពលខេត្តតាកែវ តើម្ចាស់អាជីវកម្មអាចធ្វើនិងប្រកបអាជីវកម្មបានដែរកំណត់ណា លោក អ៊ូច ភា អភិបាលនៃគណៈអភិបាលខេត្តតាកែវបានថ្លែងប្រាប់បណ្ដាញសារព័ត៌មានយើងឱ្យដឹងថាឱ្យពិនិត្យមើលអាជ្ញាប័ណ្ណ ហើយគេមានចែងក្នុងហ្នឹងហើយ ឱ្យអង្គភាពសហព័ត៌មានយើងទាក់ទងទៅលោកប្រធានមន្ទីរ៉ែនិងថាមពលខេត្តតាកែវទៅដឹងហើយ។ក្រោយពីមានការចង្អុលបង្ហាញពីលោក អ៊ូច ភា អភិបាលនៃគណៈអភិបាលខេត្តតាកែវអង្គភាពយើងក៏បានទំនាក់ទំនងទៅលោក ផេង វុធ ដើម្បីសុំធ្វើការបំភ្លឺជុំវិញអាជ្ញាប័ណ្ណដែរលោកប្រធានមន្ទាយរ៉ែថាមពលខេត្តតាកែវចេញឲ្យម្ចាស់អាជីវកម្មឈ្មោះមឿនសុធីជីកយកអាចម៍ដីនៅចំណុចខាងកើតភ្នំជីសូរតាមរយៈលេខទូរសព្ទ័012 92 49 52លោកបានឆ្លើយយ៉ាងខ្លីថា:សុំមើលអាជ្ញាប័ណ្ណគេទៅហើយក៏បិទទូរសព្ទយ៉ាងប្រញាប់ដោយមិនអស់ចិត្តអង្គភាពយើងក៏បានទំនាក់ទំនងទៅលោក ផេង វុធ បន្តតាមតេឡេក្រាមហើយក៏ផ្ញើរូបភាពពាក់ព័ន្ធនឹងរដូវដីដែលមានជម្រៅជ្រៅដល់ក្បាលប្រេតឱ្យលោកមើលនិងអាជ្ញាប័ណ្ណរបស់ប្រធានមន្ទីរ៉ែនិងថាមពលខេត្តតាកែវនិងបាទសុំការបំភ្លឺតាមរយៈតេឡេក្រាមតែបានត្រឹមលោក ផេង វុធ ដែលជាប្រធានរ៉ែនិងថាមពលខេត្តតាកែវមើលតេឡេក្រាមហើយក៏ប្លុកតេឡេក្រាមបណ្ដាញព័ត៌មានយ៉ាងប្រញាប់ប្រញ៉ាល់ ។ បីដូចជាខ្លាចបែករឿងអ្វីម្យ៉ាង។ជុំវិញការធ្វើអាជីវកម្មរណ្ដៅដីឬយកអាចម៍ដីឈ្មោះក្រុមហ៊ុន មឿន សុធី ប្រជាពលរដ្ឋនិងមហាជនជាច្រើនសំណូមពរដល់ឯកឧត្តមកែវរតនៈរដ្ឋមន្ត្រីក្រសួងរ៉ែនិងថាមពលនិងលោកអ៊ូចភាអភិបាលនៃគណៈអភិបាលខេត្តតាកែវមេត្តាជួយចាត់មន្ត្រីជំនាញមន្ទីរ៉ែនិងថាមពលខេត្តតាកែវនិងក្រសួងរ៉ែនិងថាមពលចុះពិនិត្យទីតាំង ។ រណ្ដៅដីជីកយកអាចម៍ដីខាងលើដែលឈ្មោះក្រុមហ៊ុន មឿន សុធី កំពុងតែធ្វើសកម្មភាពជីកយកអាចម៍ដីយ៉ាងគក្រិតគគ្រេងយ៉ាងសកម្មរណ្ដៅដីមានជម្រៅទៅដល់ក្បាលប្រេតហើយដែលមានត្រឹមតែលិខិតអនុញ្ញាតប្រកបអាជីវកម្មមួយសន្លឹកដោយចេញពីមន្ទីរ៉ែនិងថាមពលខេត្តតាកែវតែប៉ុណ្ណោះកំពុងតែតិចរំលោភលើច្បាប់រដ្ឋបាលខេត្តដែលបានកំណត់បើមើលស្ថានភាពធ្វើអាជីវកម្មរណ្ដៅដីខ្នាតយក្សទំហំធំនិងជម្រៅទៅដល់ក្បាលប្រែតនេះគួរតែមានលិខិតនិងការស្នើសុំពីក្រសួងរ៉ែនិងថាមពលដើម្បីវាយតម្លៃនិងបង់ហ្វ៊ុយសារបង់ពន្ធជូនរដ្ឋ ។អង្គភាពសារព័ត៌មានយើងនិងរង់ចាំការបំភ្លឺម្ចាស់ក្រុមហ៊ុនមានសុធីដែលមានអាស្រ័យដ្ឋានភូមិត្រពាំងវែងឃុំរវាងស្រុកសំរោងខេត្តតាកែវបើសិនថា មានលិខិតអនុញ្ញាតប្រកបអាជីវកម្មរណ្ដៅដីចេញពីក្រសួងរ៉ែនិងថាមពលពិតមែន ។ អង្គភាពសារព័ត៌មានយើងខ្ញុំរង់ចាំការបំភ្លឺជារៀងរាល់ម៉ោងធ្វើការចាប់ពីថ្ងៃចន្ទដល់ថ្ងៃអាទិត្យ សូមអរគុណ៕
ព័ត៌មានគួរចាប់អារម្មណ៍
សារលិខិតសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ផ្ញើជូនជនរួមជាតិ ក្នុងឱកាសទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ធ្នូ ឆ្នាំ២០២១ ()
វីដែអូ