ទីតាំងបនល្បែងស៊ីសងដុះស្លែពីរកន្លែងធំៗ (ឆ្នោតឡូតូ ជល់មាន់ បៀរការ៉ាត់ ចាក់បាល់បើកលេងតាមប្រពន្ខ័អនឡាញ Online ខុសច្បាប់ តាមបណ្ដោយផ្លូវលេខ៣៦៩ ភូមិដើមចាន់ និងភូមិចំបាក់ សង្កាត់ច្បារអំពៅពីរ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ កំពុងតែសប្បាយចិត្ត កើបលុយពីប្រជាពលរដ្ឋ និងមហាជននៅក្នុងខណ្ឌច្បារអំពៅ និងកំពុងតែបង្កបង្កើននូវភាពអសន្តិសុខក្នុងខណ្ឌច្បារអំពៅដូចជាក្នុងរាជធានីភ្នំពេញទាំងមូល ។ទីតាំងទី 1 នៅភូមិដើមចន្ទ ទីតាំងទី 2 នៅភូមិច្រាំងប៉ាក់ សង្កាត់ច្បារអំពៅពីរ ខណ្ឌច្បារអំពៅរាជធានីភ្នំពេញ។តាមប្រភពព័ត៌មានដែលសារព័ត៌មានយើងទទួលបានពីប្រជាពលរដ្ឋ និងមហាជន បានបញ្ជាក់ប្រាប់ថា ទីតាំងនោះ បានបើកដំណើរការយូរអង្វែងណាស់មកហើយ ដោយមិនដែលឃើញមានអាជ្ញាធរ និងសមត្ថកិច្ចមូលដ្ឋានពាក់ព័ន្ធណាមួយមកបង្ក្រាបឡើយ ។ប្រភពដដែលបានបញ្ជាក់ទៀតថា រាល់ថ្ងៃពួកគាត់សង្កេតឃើញថា ទីតាំងទាំងពីរកន្លែងនោះ មានចម្ងាយពីគ្នាប្រមាណជាង 100 ម៉ែត្រហើយពួកគាត់សង្កេតឃើញទៀតថា រាល់ថ្ងៃឃើញមានមនុស្សចូលលេងរាប់រយនាក់ក្នុងមួយថ្ងៃៗ គឺមានទាំងក្មេងមានទាំងចាស់ទាំងប្រុសទាំងស្រី ដោយមានអ្នកខ្លះចាញ់រហូតដល់លក់អស់ទ្រព្យសម្បត្តិ ថែមទាំងមានចិត្តវិបល្លាសប្រែប្រួលចរិត មិនប្រក្រតីអាចនឹងចេញទៅលួចឆក់ប្លន់ថ្ងៃណាមួយក៏មិនដឹង ។ប្រជាពលរដ្ឋនិងមហាជនជាច្រើនក្នុងមូលដ្ឋានកំពុងមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះវត្តមានល្បែងស៊ីសងខុសច្បាប់ទាំងនោះដែលកំពុងបើកដំណើរការដោយរលូននិងមិនទាន់មានអាជ្ញាធរ និងសមត្ថកិច្ចមូលដ្ឋានពាក់ព័ន្ធណាហ៊ានមកបង្ក្រាបឡើយ ។ពាក់ព័ន្ធទៅនឹងបទល្មើសល្បែងស៊ីសងខុសច្បាប់នេះ ប្រជាពលរដ្ឋនិងមហាជនសូមសំណូមពរដល់លោក ចេង មុន្នីរ៉ា អភិបាលនៃគណៈអភិបាលខណ្ឌច្បារអំពៅ និងលោកវរៈសេនីយ៍ឯក ម៉ៅ សឿត អធិការនគរបាលខណ្ឌច្បារអំពៅ សុំលោកដឹកនាំកម្លាំងចុះបង្ក្រាបទីតាំងបងល្បែងស៊ីសងខុសច្បាប់ទាំងនោះផង ជៀសវាងមានការរិះគន់ពីសំណាក់ប្រជាពលរដ្ឋ និងមហាជនថា អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានពាក់ព័ន្ធខណ្ឌច្បារអំពៅឃុបឃិតគ្នាជាមួយបទល្មើសយកលុយដាក់ហោប៉ៅបង្កើតបក្សពួកស៊ីជាប្រព័ន្ធអាចនឹងកើតជាអំពើពុករលួយដែលរដ្ឋាភិបាលកំពុងតែបោសសំអាត ។
ព័ត៌មានគួរចាប់អារម្មណ៍
សារលិខិតសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ផ្ញើជូនជនរួមជាតិ ក្នុងឱកាសទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ធ្នូ ឆ្នាំ២០២១ ()
វីដែអូ