ថ្ងៃច័ន្ទ ទី១៧ ខែមិថុនា ឆ្នាំ២០៥០
ចាងហ្វាងការផ្សាយ ៖ លោក លាង គីម / ការិយាល័យនិពន្ធ ៖ 090 90 53 33
ទីតាំង​បន​ល្បែងស៊ីសង​បន​ល្បែងស៊ីសង​ជល់​មាន់​និង​ឆ្នោត​ឡូតូ បើក​លេង​តាម​ប្រព័ន្ធ​អន​ឡាញ​មួយកន្លែង​ស្ថិត នៅ​ភូមិ​ព្រែក​រាំង​ សង្កាត់​កំពង់​សំណាញ់ ក្រុង​តាខ្មៅ ខេត្ត​កណ្ដាល កំពុងបើក​លេង​យ៉ាង​ក៏​ព្រឹក​គគ្រេង អាជ្ញាធរ និង​សមត្ថកិច្ច​មូលដ្ឋាន​ពាក់ព័ន្ធ​មិន​ហ៊ាន​ធ្វើ​ការបង្ក្រាប
Tue,19 December 2023 (Time 08:40 PM)
ដោយ ៖ CTV Online ទូរស័ព្ទទំនាក់ទំនង ​៖ ០១១ ៣៩ ១៩ ៤៥ (ចំនួនអ្នកអាន: 178នាក់)

ភ្នំពេញ ៖ ប្រភព​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​បានឲ្យដឹងថា មាន​ទីតាំង​បន​ល្បែងស៊ីសង​ជល់​មាន់​ឆ្នោត​ឡូតូ​បើក​លេង​តាម​ប្រព័ន្ធ​អន​ឡាញ​មួយកន្លែង​ស្ថិតនៅក្នុង​ភូមិ​ព្រែក​រាំង សង្កាត់​កំពង់​សំណាញ់ ក្រុង​តាខ្មៅ ខេត្ត​កណ្ដាល កំពុង​វង់​វក់​ស្មារតី​អ្នកញៀន​ល្បែង​ឲ្យចូល​លេង​យ៉ាង​គគ្រឹកគគ្រេង ក្នុងនោះ អាជ្ញាធរ​និង​សមត្ថកិច្ច​មូលដ្ឋាន​ពាក់ព័ន្ធ​បាន​រក្សា​ភាព​ស្ងៀមស្ងាត់ មិន​មាន​ឆន្ទៈ​ក្នុង​ការទប់ស្កាត់​និង​បង្ក្រាប​ឡើយ ! សង្ស័យ​ជា​ឆ្នាំងបាយ​របស់​អស់លោក​អាជ្ញាធរ​និង​សមត្ថកិច្ច​មូលដ្ឋាន​ពាក់ព័ន្ធ​ផង​ក៏​មិនដឹង ។​

​សូម​បញ្ជាក់​ឲ្យដឹងថា ទីតាំង​បន់​ល្បែងស៊ីសង​ជល់​មាន់​ឆ្នោត​ឡូតូ​ខុសច្បាប់ បើក​លេង​តាម​ប្រព័ន្ធ​អន​ឡាញ​មួយកន្លែង​ស្ថិតនៅក្នុង​ភូមិ​ព្រែក​រាំង សង្កាត់​កំពង់​សំណាញ់ ក្រុង​តាខ្មៅ ខេត្ត​កណ្ដាល កំពុងបើក​ដំណើរការ​បើក​លេង​យ៉ាង​គគ្រឹកគគ្រេង ប៉ុន្តែ​អាជ្ញាធរ​និង​សមត្ថកិច្ច​ក្នុង​មូលដ្ឋាន​ពាក់ព័ន្ធ​មិនទាន់​ធ្វើការ​បង្ក្រាប សង្ស័យ​អាជ្ញាធរ​និង​សមត្ថកិច្ច​ក្នុង​មូលដ្ឋាន​ពាក់ព័ន្ធ​អាច​ឃុបឃិត​គ្នា​ជា​លក្ខណៈ​ប្រព័ន្ធ​ជាមួយ​ម្ចាស់​ទីតាំង​បង​ល្បែងស៊ីសង​ខាងលើនេះ ទើប​ដើរ​បញ្ច្រាសទិស​ពី​គោលនយោបាយ​ភូមិ​ឃុំ​សង្កាត់​មាន​សុវត្ថិភាព 7 ចំណុច​របស់​រាជរដ្ឋាភិបាល​ដែល​បាន​ដាក់ចេញ​ដោយ​ក្រសួង​មហាផ្ទៃ ។

​ករណី​បទល្មើស​ល្បែង​ជល់​មាន់​ឆ្នោត​ឡូតូ​ខុសច្បាប់ បើក​លេង​តាម​ប្រព័ន្ធ​អន​ឡា​ញ ឋិត​នៅក្នុង​ភូមិសាស្ត្រ​ភូមិ​ព្រែក​រាំង​សង្កាត់​កំពង់​សំណាញ់​ក្រុង​តាខ្មៅ​ខេត្ត​កណ្ដាល ។ ឃើញ​អ្នក​ញៀន​ល្បែង​ចេញ​ចូល​លេង​យ៉ាង​អនាធិបតេយ្យ​បែបនេះ ប្រជាពលរដ្ឋ​លើកឡើងថា ជា​បញ្ហា​មួយ​ដែល​ធ្វើឲ្យ​ពួកគាត់​មាន​ការព្រួយបារម្ភ​ជា​ខ្លាំង ខ្លាច​កើត​មាន​អសន្តិសុខ​កើត​នៅ​អំពើចោរកម្ម និង​បទល្មើស​ផ្សេងៗ​ដូច​ជា​ចោរលួច​ចោរប្លន់​ចោរឆក់​ចោល​គាស់​ផ្ទះ​និង​អំពើ​ហិង្សា​ជា​ដើម ។​ល​។​

​សូម​រំលឹក​ថា​នៅ​ថ្ងៃទី 17 ខែ​កញ្ញា​ឆ្នាំ 2022 បាន​កន្លងផុតទៅ សម្ដេច​តេជោ ហ៊ុន សែន អតីត​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​ដាក់​បទបញ្ជា​ឲ្យ​គណៈ​អភិបាល​រាជធានី​ទាំង 25 ខេត្ត​ក្រុង ដែល​តម្រូវ​ឲ្យ​បង្ក្រាប​ទីតាំង​បន​ល្បែងស៊ីសង​ខុសច្បាប់​គ្រប់​ប្រភេទ ដោយ​គ្មាន​ការលើកលែង ។ សម្ដេច​តេជោ ហ៊ុន សែន បាន​បញ្ជាក់​យ៉ាង​ដាច់​ណាត់​ទៀតថា បើ​អាជ្ញាធរ និង​សមត្ថកិច្ច​មូលដ្ឋាន​ពាក់ព័ន្ធ​ស្រុក​ក្រុម​ខេត្ត​ណា មិន​ហ៊ាន​ក្នុង​ការទប់ស្កាត់ និង​បង្ក្រាប​ទីតាំង​បន​ល្បែងស៊ីសង​ខុសច្បាប់​នៅក្នុង​មូលដ្ឋាន​របស់​ខ្លួន​ទេ អាជ្ញាធរ​និង​សមត្ថកិច្ច​ទាំងនោះ​នឹង​មាន​បញ្ហា​ប្រឈម​និង​បាត់បង់​ពី​តំណែង​ទៀតផង ។​

​អាស្រ័យហេតុនេះ ប្រជាពលរដ្ឋ​សូម​ស្នើ​យ៉ាង​ទទួច​ដល់​លោក គង់ សោភ័ណ្ឌ​អភិបាលខេត្តក​ណ្ដា​ល លោក ឈឿន សុ​ចិត្ត ស្នងការ​នគរបាល​ខេត្ត​កណ្ដាល លោក សម តុលា មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​កណ្ដាល សូម​ចាត់វិធានការ​ទប់ស្កាត់​និង​បង្ក្រាប ទីតាំង​បន​ល្បែងស៊ីសង​ជល់​មាន់​ឆ្នោត​ឡូតូ​ខុសច្បាប់​តាម​ប្រព័ន្ធ​អន​ឡាញ​មួយ​កន្លែង​នេះ​ផង​ទាន​។​

​អង្គភាព​សារព័ត៌មាន​យើង​ផ្សព្វផ្សាយ​តាម​វិជ្ជាជីវៈ​អ្នកសារព័ត៌មាន​រិះគន់​ក្នុងន័យ​ស្ថាបនា​មិន​មាន​ចេតនា​ញុះញង់​បំបែកបំបាក់​បុគ្គល​ឬ​ស្ថាប័ន​អង្គភាព​មួយណា​ឡើយ​។ សូម​អរគុណ​!​។​