ថ្ងៃអាទិត្យ ទី២៨ ខែមេសា ឆ្នាំ២០៥០
ចាងហ្វាងការផ្សាយ ៖ លោក លាង គីម / ការិយាល័យនិពន្ធ ៖ 090 90 53 33
ទីតាំង​ល្បែងស៊ីសង​ជល់​មាន់​ឆ្នោត​ឡូតូ​និង​បៀ​រកា​រ៉ាត់​តាម​ប្រព័ន្ធ​អន​ឡាញ​ជាច្រើន​កន្លែង​ស្ថិតនៅ​សង្កាត់​ព្រែក​ហូរ​ក្រុង​តាខ្មៅ​កំពុង​បើក​យ៉ាង​គគ្រឹកគគ្រេង​មាន​ការទប់ស្កាត់​និង​បង្ក្រាប​អាជ្ញាធរ​និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ក្នុង​មូលដ្ឋាន​!
Sun,17 December 2023 (Time 10:39 AM)
ដោយ ៖ CTV Online ទូរស័ព្ទទំនាក់ទំនង ​៖ ០១១ ៣៩ ១៩ ៤៥ (ចំនួនអ្នកអាន: 107នាក់)

ខេត្ត​កណ្ដាល ៖ ទីតាំង​បន​ល្បែងស៊ីសង​ជល់​មាន់​ឆ្នោត​ឡូតូ និង​បៀ​រកា​រ៉ាត់​បើក​លេង​តាម​ប្រព័ន្ធ​អន​ឡាញ​ជាច្រើន​កន្លែង​ស្ថិតនៅ​សង្កាត់​ព្រែក​អូរ​ខាងក្រោយ​វត្ត​ក្រុង​តាខ្មៅ​ខេត្ត​កណ្ដាល​កំពុង​បើ​កលេ​ង​យ៉ាន​ក៏​ព្រឹក​គគ្រេង​អាណាធិបតេយ្យ ។ គ្មាន​ឃើញ​អាជ្ញាធរ និង​សមត្ថកិច្ច​មូលដ្ឋាន​ពាក់ព័ន្ធ​ហ៊ាន​ធ្វើការ​ទប់ស្កាត់​និង​បង្ក្រាប់​ឡើយ​។​

​ដោយមាន​សេចក្ដីរាយការណ៍​ពី​ប្រជាពលរដ្ឋ​និង​មហាជន​បានឲ្យដឹងថា​:​នៅ​ចំណុច​ខាងក្រៅ​វត្ត​ព្រែក​ហូរ​សង្កាត់​ព្រែក​ហូរ​ក្រុម​តាខ្មៅ​ខេត្តកណ្ដាល​កំពុង​បើ​កលេ​ង​ល្បែងស៊ីសង​ជល់​មាន់​ឆ្នោត​ឡូតូ​និង​បៀ​រកា​រ៉ាត់​តាម​ប្រព័ន្ធ​អន​ឡាញ​ជាក់ស្ដែង​បងប្អូន​អ្នកសារព័ត៌មាន​យើង​បាន​ថត​ផ្ដិត​យក​រូបភាព​នៅ​ថ្ងៃ​ទី 14 ខែ​ធ្នូ​ឆ្នាំ 2023​ក៏​ឃើញ​ដូច​អ្វី​ដែល​មាន​សេចក្ដីរាយការណ៍​ពិតប្រាកដ​មែន ។​

​ចំណែក​លោក យី វណ្ណដា អធិការដ្ឋាន​នគរបាល​ក្រុង​តាខ្មៅ​ទោះបី​បាន​ទទួល​បាន​សេចក្កីរាយការណ៍​ពី​ប្រជាពលរដ្ឋ​និងម​ហាជ​នឬ​អ្នកសារព័ត៌មាន​យ៉ាងណាក្ដី​ប៉ុន្តែ​លោក​ហាក់​ធ្វើ​ព្រងើយកន្តើយ​មិន​រវល់​អើពើ​ក្នុង​ការទប់ស្កាត់​និង​មាន​វិធានការ​បង្ក្រាប​ឡើយ​ដោយ​ទង្វើ​បែបនេះ​គឺ​ផ្ទុយ​និង​បទបញ្ជា​សម្ដេច​ក្រឡាហោម ស​ខេង​អតីត​ឧបនាយករដ្ឋមន្ត្រី​និង​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​គោលនយោបាយ​ភូមិ​ឃុំ​សង្កាត់​មាន​សុវត្ថិភាព ។ រាល់​បទល្មើស​ទាំងអស់​នេះ​សបញ្ជាក់​ឲ្យឃើញ​ថា ប្រហែលជា​មាន​ការឃុបឃិត​គ្នា​ជា​លក្ខណៈ​ប្រព័ន្ធ​បើកភ្លើង​ខៀវ​ពី​អាជ្ញាធរ​និង​សមត្ថកិច្ច​ឬ​ស្ថាប័ន​ពាក់ព័ន្ធ​ទើប​មាន​ការបើក​លេង​ល្បែងស៊ីសង​បាន​យ៉ាង​រលូន​គឺ​ដើម្បី​តែ​លាប​សក្ការៈ​រៀងៗ​ខ្លួន​ហើយ​មើលទៅ​។​

​គួរបញ្ជាក់​ថា​:​កន្លងមក​សម្ដេច​ក្រឡា​ហោម សខេង​ឧបនាយករដ្ឋមន្ត្រី​និង​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​ធ្លាប់​ដាក់​បទបញ្ជា​ឲ្យ​មន្ត្រីនគរបាល​មូលដ្ឋាន​និង​ស្ថាប័ន​ពាក់ព័ន្ធ​ទូទាំង​ប្រទេស​ត្រូវ​តែ​បង្ក្រាប​រាល់​ល្បែងស៊ីសង​ខុសច្បាប់​គ្រប់​ប្រភេទ​ដោយ​គ្មាន​ការយោគយល់​ឡើយ ដើម្បី​ធានាបាន​នៅ​សុខ​សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ​និង​មហាជន​ឲ្យស្រប​តាម​គោលនយោបាយ​ភូមិ​ឃុំ​សង្កាត់​មាន​សុវត្ថិភាព​ទាំង 7 ចំណុច​របស់​រាជរដ្ឋាភិបាល​ដែល​បាន​ដាក់ចេញ​ដោយ​ក្រសួង​មហាផ្ទៃ​។​លើសពីនេះទៅទៀត​កាលពី​ថ្ងៃ​ទី 14 ខែ​កញ្ញា 2022 សម្ដេច​ក្រឡាហោម ស​ខេង​អតីត​ឧបនាយក​រដ្ឋមន្ត្រី​រដ្ឋ​មន្ត្រី​ក្រសួង​មហាផ្ទៃ​បាន​ចេញ​លិខិត​បង្គាប់ការ​មួយ​បញ្ជាក់ឲ្យ​ឯកឧត្តម​នាយ​ឧត្តមសេនីយ៍សន្តិ​បណ្ឌិ​ត​សុផល​រដ្ឋលេខាធិកា​រ​ក្រសួង​មហាផ្ទៃ​ដឹកនាំ​ក្រុមការងារ​សហការ​បង្ក្រាប​ល្បែងស៊ីសង​ខុសច្បាប់​គ្រប់​ប្រភេទ​ទូទាំង​ប្រទេស​ប៉ុន្តែ​អាជ្ញាធរ​និង​សមត្ថកិច្ច​ក្នុង​មូលដ្ឋាន​ពាក់ព័ន្ធ​បែរ​ជា​ទាហាន​ផ្គើន​ទៅ​និង​បទបញ្ជា​សម្ដេច​ក្រឡាហោម ស​ខេង​ទៅ​វិញ​។​ហេតុ​នេះ​ប្រជាពលរដ្ឋ​និង​មហាជន​សូម​សំណូមពរ​ដល់​លោក​គង់​សោភ័ណ្ឌ​អភិបាលនៃ​គណៈ​អភិបាលខេត្ត​កណ្ដាល​លោក​ឈឿន​សុខចិត្ត​ស្នងការ​នគរបាល​ខេត្ត​កណ្ដាល​និង​លោក​សម​តុលា​មេបញ្ជាការ​កង​រាជ​រដ្ឋា​ន​ខេត្តកណ្ដាល​សូមមេត្តា​ជួយ​ចាត់​មន្ត្រី​ក្រោម​ឱវាទ​ចុះ​ពិនិត្យ​និង​ទប់ស្កាត់​បង្ក្រាប​ទៅលើ​ទីតាំង​បន​ល្បែងស៊ីសង​ខាងលើ​នេះ​ផង​ដែល​ហ៊ាន​បើក​លេង​ល្បែងស៊ីសង​ជល់​មាន់​ឆ្នោត​ឡូតូ​និង​បៀ​រកា​រ៉េត​តាម​ប្រព័ន្ធ​អន​ឡាញ​ដើម្បី​ឲ្យស្រប​គោលនយោបា​យ​ភូមិ​ឃុំ​សង្កាត់​មាន​សុវត្ថិភាព​ទាំង 7 ចំណុច​របស់​ក្រសួងមហាផ្ទៃ​។​

​អង្គភាព​សារព័ត៌មាន​យើង​ផ្សព្វផ្សាយ​តាម​ជា​ជីវៈ​សារព័ត៌មាន​គឺ​រិះគន់​ក្នុង​ន័យ​ស្ថាបនា​មិនមាន​ចេតនា​ញុះញង់​បំបែកបំបាក់​បុគ្គល​ឬ​ស្ថាប័ន​អង្គភាព​ណាមួយ​ឡើយ​។​