ថ្ងៃអាទិត្យ ទី២៨ ខែមេសា ឆ្នាំ២០៥០
ចាងហ្វាងការផ្សាយ ៖ លោក លាង គីម / ការិយាល័យនិពន្ធ ៖ 090 90 53 33
ម្ចាស់កា​រ៉ាស់​លាង​រថយន្ត​ថ្មី​ជានិច្ច​ស្ថិតនៅ​សង្កាត់​ស្រះចក​ខណ្ឌ​ដូនពេញ​រាជធានី​ភ្នំពេញ​កំពុង​បើក​ឱ្យ​ក្រុម​អ្នក​មាន​ល្បែង​បៀរ​និង​អាប៉ោង​ឲ្យចូល​លេង​យ៉ាង​គគ្រឹកគគ្រេង​បញ្ញា​ធរ​និង​សមត្ថកិច្ច​មូលដ្ឋាន​ពាក់ព័ន្ធ​មិន​ហ៊ាន​ធ្វើ​ការបង្ក្រាប !
Tue,12 December 2023 (Time 10:17 PM)
ដោយ ៖ CTV Online ទូរស័ព្ទទំនាក់ទំនង ​៖ ០១១ ៣៩ ១៩ ៤៥ (ចំនួនអ្នកអាន: 82នាក់)

រាជធានី​ភ្នំពេញ ៖ ប្រភព​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​បានឲ្យដឹងថា​:​មាន​ទីតាំង​បើកបរ​ល្បែងស៊ីសង​ខុសច្បាប់​បៀរ​និង​អាប៉ោង​មួយកន្លែង​ស្ថិត​នៅក្នុង​ភូមិសាស្ត្រ​កា​រ៉ាស់​លាង​រថយន្ដ​ថ្មី​ជានិច្ច​ស្ថិតនៅ​សង្កាត់​ស្រះចក​ខណ្ឌ​ដូនពេញ​រាជធានី​ភ្នំពេញ​។​កំពុង​វក់ស្មារតី​អ្នក​មាន​ល្បែង​បៀរ​និង​អាប៉ោង​ឱ្យ​ចូល​លេង​យ៉ាង​ក៏​ក្រឹក​គគ្រេង​ក្នុង​នោះ​អាជ្ញាធរ​និង​សមត្ថកិច្ច​ក្នុង​មូលដ្ឋាន​ពាក់ព័ន្ធ​បាន​រក្សា​ភាព​ស្ងៀមស្ងាត់​មិន​មាន​ឆន្ទៈ​ក្នុង​ការទប់ស្កាត់​និង​បង្ក្រាប​ឡើយ !

​គួរ​បញ្ជាក់​ឲ្យដឹងថា​:​ទីតាំង​បន់​ល្បែងស៊ីសង​ខុសច្បាប់​បៀរ​និង​អាប៉ោង 1 កន្លែង​ស្ថិត​នៅក្នុង​ភូមិសាស្ត្រ​កា​រ៉ា​ស់លៀង​រថយន្ត​ថ្មី​ជា​និច្ច​លាង​រថយន្ត​ថ្មី​ជា​និច្ច​ស្ថិតនៅ​ក្នុង​សង្កាត់​ស្រះចក​ខណ្ឌ​ដូនពេញ​រាជធានី​ភ្នំពេញ​។​កំពុងបើក​ដំណើរការ​បើក​លេង​ជា​ធម្មតា​ប៉ុន្តែ​អាជ្ញាធរ​និង​សមត្ថកិច្ច​ក្នុង​មូលដ្ឋាន​ពាក់ព័ន្ធ​មិនទាន់​ធ្វើ​ការបង្ក្រាប ។ សង្ស័យថា​:​អាជ្ញាធរ និង​សមត្ថកិច្ច​ក្នុង​មូលដ្ឋាន​ពាក់ព័ន្ធ​អាច​ឃុបឃិត​គ្នា​ជា​លក្ខណៈ​ជា​ប្រព័ន្ធ ជាមួយ​ម្ចាស់កា​រ៉ា​ស់លៀង​រថយន្ត​ស្អាត​ជា​ជានិច្ច​បើកបរ​ល្បែងស៊ីសង​បៀរ​និង​អាប៉ោង​ខាងលើ​នេះ​ទើប​ដើរ​បញ្ច្រាស​ទិស​ពី​គោលនយោបាយ​ភូមិ​ឃុំ​សង្កាត់​មាន​សុវត្ថិភាព​ទាំង 7 ចំណុច​របស់​រាជរដ្ឋាភិបាល​ដែល​បាន​ដាក់ចេញ​ដោយ​ក្រសួង​មហាផ្ទៃ​។​

​ករណី​បទល្មើស​ល្បែងស៊ីសង​បៀរ​និង​អាប៉ោង​ស្ថិតនៅ​សង្កាត់​ស្រះចក​ខណ្ឌ​ដូនពេញ​រាជធានី​ភ្នំពេញ​។​ឃើញ​អ្នក​ញៀន​ល្បែង​ចូល​ទៅ​លេង​យ៉ាង​ក៏​គគ្រឹកគគ្រេង​បែប​នេះ​ប្រជាពលរដ្ឋ​លើកឡើងថា​:​ជា​បញ្ហា​មួយ​ដែល​ធ្វើឲ្យ​ពួកគាត់​មាន​ការព្រួយបារម្ភ​ជា​ខ្លាំងខ្លាច​កើត​មាន​អសន្តិសុខ​សង្គម​កើត​នៅ​អំពើ​ចោរកម្ម​និង​បទល្មើស​ផ្សេងៗ​ទៀត​ដូចជា​លួច​ចោរឆក់​ចោរប្លន់​ចោរ​គាស់​ផ្ទះ​និង​អំពើ​ហិង្សា​ជា​ដើម​។​

​សូមបញ្ជាក់​ថា​:​នៅ​ថ្ងៃ​ទី 17 ខែ​កញ្ញា​ឆ្នាំ 2022 កន្លងផុត​ទៅ​សម្ដេច​តេជោ​ហ៊ុន​សែន​អតីត​នាយក​រដ្ឋមន្ត្រី​បានដា​ក់បិទ​បញ្ជា​ឱ្យ​គណៈ​អភិបាល​រាជធានី​ទាំង 25 ខេត្ត​ក្រុង​ដែល​តម្រូវ​ឲ្យ​បង្ក្រាប​ទីតាំង​បន​ល្បែងស៊ីសង​ខុសច្បាប់​គ្រប់​ប្រភេទ​នៅ​ទូទាំង​ប្រទេស​ដោយ​គ្មាន​ការលើកលែង ។​

​សម្ដេច​បាន​បញ្ជាក់​យ៉ាង​ដាច់​ណាត់​ទៀតថា​: បើ​អាជ្ញាធរ​និង​សមត្ថកិច្ច​ក្នុង​មូលដ្ឋាន​ពាក់ព័ន្ធ​ស្រុក​ក្រុង​ខេត្ត​ណា​មិន​ហ៊ាន​ក្នុង​ការទប់ស្កាត់​និង​បង្ក្រាប !​ទីតាំង​ល្បែងស៊ីសង​ខុសច្បាប់​នៅក្នុង​មូលដ្ឋាន​របស់​ខ្លួន​ទេ !​អាជ្ញាធរ​និង​សមត្ថកិច្ច​ទាំងនោះ​និង​មាន​បញ្ហា​និង​បាត់បង់​ពី​តំណែង​ទៀតផង​។​អាស្រ័យហេតុនេះ​ប្រជាពលរដ្ឋ​សូម​ស្នើរ​យ៉ាង​ទទួច​ដល់​សម្ដេច​បវ​រធិប​តីហ៊ុ​ន​ម៉ា​ណែ​ត​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​និង​ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត​ស​សុខា​ឧបនាយក​រដ្ឋមន្ត្រី​រដ្ឋ​មន្ត្រី​ក្រសួង​មហាផ្ទៃ​ឯកឧត្តម​នាយ​ឧត្តមសេនីយ៍ស​ថេតអ​គ្គ​ស្នងការន​គរ​បទ​ជាតិ​ឯកឧត្តម​ឧត្តមសេនី​យ៍​ឯកជួន​ណារិ​ន្ទ​អគ្គស្នងកា​រ​រង​នគរបាលជាតិ​និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​និង​ឯកឧត្តម​ឃួន​ស្រេង​អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ​សូមមេត្តា​ចិត្ត​កម្លាំង​ជំនាញ​ចុះ​បង្ក្រាប​ទីតាំង​បន​ល្បែងស៊ីសង​ខុសច្បាប់​បៀរ​និង​អាប៉ោង​នៅក្នុង​ភូមិសាស្ត្រ​កា​រ៉ា​ស់លៀង​រថយន្ត​ថ្មី​ជា​និច្ច​នៅក្នុង​សង្កាត់​ស្រះចក​ខណ្ឌ​ដូនពេញ​រាជធានី​ភ្នំពេញ​ដោយ​ក្ដី​អនុគ្រោះ​។​

​អង្គភាព​សារព័ត៌មាន​យើង​ផ្សព្វផ្សាយ​តាម​វិជ្ជាជីវៈ​របប​សារព័ត៌មាន​គ្មាន​គោលបំណង​ញុះញង់​បំបែកបំបាក់​ស្ថាប័ន​មួយណា​ឡើយ​។​សូម​អរគុណ​។​