ថ្ងៃអាទិត្យ ទី២៨ ខែមេសា ឆ្នាំ២០៥០
ចាងហ្វាងការផ្សាយ ៖ លោក លាង គីម / ការិយាល័យនិពន្ធ ៖ 090 90 53 33
ម្ចាស់​ក្លឹប​កីឡា​ស្នុកឃ័​រអេ​លីដ​(Eljte snoo club) នៅ​ផ្លូវ​លេខ​៩៥​សង្កាត់​បឹងត្របែក​ខណ្ឌ​ចំការមន បើក​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​ចូល​លេង​ល្បែង​បៀរ និង​អាប៉ោង​យ៉ាង​គគ្រឹកគគ្រេង អាជ្ញាធរ និង​សមត្ថកិច្ច​ក្នុង​មូលដ្ឋាន​ពាក់ព័​ន្ឋ​មិន​ហ៊ាន​បង្ក្រាប !
Tue,12 December 2023 (Time 10:12 AM)
ដោយ ៖ CTV Online ទូរស័ព្ទទំនាក់ទំនង ​៖ ០១១ ៣៩ ១៩ ៤៥ (ចំនួនអ្នកអាន: 133នាក់)

​រាជ​នី​ភ្នំពេញ ៖ ប្រភព​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​និង​មហាជន​បានឲ្យដឹងថា​:​មាន​ទីតាំង​បន​ល្បែងស៊ីសង​បៀ​អាប៉ោង​ស្ថិត​នៅក្នុង​ភូមិសាស្ដ្រ​ក្លឹប​កីឡា​ស្មុកឃ័​រអេ​លីដ (Eljtesn00Kerclub) មួយ​កន្លែង​ក្នុង​ផ្លូវ 95 សង្កាត់​បឹងត្របែក ខណ្ឌចំការមន រាជធានី​ភ្នំពេញ នៅ​ខាងក្រោយ​ក្រសួង​អភិវឌ្ឍន៍​និង​ជនបទ កំពុងបើក​ទាក់​ឲ្យ​ក្រុម​អ្នក​មាន​ល្បែង ឲ្យចូល​លេង​យ៉ាង​គគ្រឹកគគ្រេង​យ៉ាង​អាណាធិបតេយ្យ រីឯ​អាជ្ញាធរ​និង​សមត្ថកិច្ច​មូលដ្ឋាន​ពាក់ព័ន្ធ​ហាក់បីដូច​បាន​រក្សា​ភាព​ស្ងៀមស្ងាត់​មិន​ហ៊ាន​ធ្វើការ​បង្ក្រាប​!​សង្ស័យថា​មាន​លាប​សក្ការៈ​និង​ផលប្រយោជន៍​ផង​ក៏​មិនដឹង​។​

​បើ​តាម​ប្រភព​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​និង​មហាជន​រស់នៅ​ក្នុងភូមិ​សាស្ត្រ​ខាងលើ​បាន​ប្រាប់​មក​អង្គភាព​សារព័ត៌មាន​យើង​ឲ្យដឹងថា​មានបង​ល្បែងស៊ីសង​ប៊ី​អាប៉ោង​ខុស​ច្បាប់​ស្ថិត​នៅក្នុង​ក្លឹប​កីឡា​ស្នុកឃ័​រអេ​លិដ​(EljtesnooKerclub)​ស្ថិតនៅ​ផ្លូវ​លេខ 95 សង្កាត់​បឹងត្របែក​ខណ្ឌ​ចំការមន​រាជធានី​ភ្នំពេញ​កំពុងបើក​លេង​បាន​យ៉ាង​រលូន​អាជ្ញាធរ​និង​សមត្ថកិច្ច​មូលដ្ឋាន​ពាក់ព័ន្ធ​មិន​ហ៊ាន​ធ្វើ​ការទប់ស្កាត់​និង​បង្ក្រាប​ឡើយ​!

​ពួកគាត់​បាន​ដាក់​ការសង្ស័យថា អាជ្ញាធរ​និង​សមត្ថកិច្ច​មូលដ្ឋាន​ពាក់ព័ន្ធ​ជា​អ្នក​បើក​ភ្លើង​ខៀវ​មិន​ខាន បាន​បាន​ជា​ទីតាំង​នេះ​មាន​បុណ្យ​ល្បែងស៊ីសង​បៀ​និង​អាប៉ោង​បើក​លេង​បាន​យ៉ាង​រលូន ។ ប្រជាពលរដ្ឋ​និង​មហាជន​មាន​ការព្រួយបារម្ភ​ជា​ខ្លាំង ខ្លាច​ប្ដី​និង​កូន​ពួកគាត់​បោះបង់​ការងារ​ចោល នាំគ្នា​មក​លេង​ល្បែងស៊ីសង​បៀរ​និង​អាប៉ោង​ខុសច្បាប់​ទាំងនេះ ជាហេតុ​ខ្លាច​កើតមាន​នៅ​អំពើ​ចោរកម្ម​និង​បទល្មើស​ផ្សេងៗ​ដូច​ជា​ចោរលួច​ចូល​ប្លន់​ចង់​ឆក់​ចោរ​គាស់​ផ្ទះ​និង​អំពើ​ហិង្សា​ក្នុង​គ្រួសារ​ជាដើម ទើប​ពួកគាត់​បាន​លើកឡើង​ថា ឯណា​ទៅ​ភូមិ​ឃុំ​សង្កាត់​មាន​សុវត្ថិភាព​ទាំង 7 ចំណុច​រដ្ឋាភិបាល​កម្ពុ​ជា​ដាក់ចេញ​ដោយ​ក្រសួងមហាផ្ទៃ ឲ្យ​មន្ត្រី​មូលដ្ឋាន​កន្លងមក​។​អង្គភាព​សារព័ត៌មាន​យើង​ផ្សព្វផ្សាយ​តាម​វិជ្ជាជីវៈ​ស្វា​ព័ត៌មាន​គឺ​រិះគន់​ក្នុងន័យ​ស្ថាបនា​មិន​មាន​ចេតនា​ញុះញង់​បំបែកបំបាក់​បុគ្គល​ឬ​ស្ថាប័ន​អង្គភាព​ណាមួយ​ឡើយ ៕
​សូម​អរគុណ​!