ចុះផ្សាយថ្ងៃទី៩ខែវិច្ឆិកាឆ្នាំ២០២៣ខេត្តកណ្ដាល ៖ មានសេចក្ដីរាយការណ៍ពីប្រជាពលរដ្ឋ និងមហាជនរស់នៅក្នុងភូមិលេខ ៥ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្ដាល បានឲ្យដឹងថា មានបើកបនល្បែងស៊ីសងជល់មាន និងឆ្នោតឡូតូតាមប្រពន្ឋ័អនឡាញ onljne ខុសច្បាប់ រីកដូចផ្សិតចំបើង បែរអាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ឋក្នុងមូលដ្ឋាន បណ្ដែតបណ្ដោយឲ្យលេងតាមអំចិត្ត។មជ្ឍដ្ឋានខាងក្រៅបានរិះគន់ចំៗទៅលើអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ឋ ក្នុងសង្កាត់ស្វាយរលំ និងអាជ្ញាធរ និងសមត្ថកិច្ចថ្នាក់ក្រុងតាខ្មៅ ព្រមទាំងអាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ឋ ថ្នាក់ខេត្តកណ្ដាល មិនគួរមានបនល្បែងស៊ីសង ជល់មាន់ និងឆ្នោតឡូតូលេងតាមប្រពន្ឋ័អនឡាញ (online) ខុសច្បាប់ក្នុងដែនដីរបស់ខ្លួនតទៅទៀតនោះទេ។ និងគួរចាត់វិធានការបង្ក្រាបឲ្យសមស្របតាមគោលនយោបាយភូមិឃុំ សង្កាត់មានសុវត្ថិភាព ដែលដាក់ចេញដោយក្រសួងមហាផ្ទៃ ។ ហេតុនេះទើបលោក គង់ សោភ័ណ្ឌ អភិបាល នៃគណ:អភិបាលខេត្តកណ្ដាលលោក ឈឿន សុចិត្ត ស្នងការដ្ឋាននគបាលខេត្តកណ្ដាល លោក សម តុលា មេបញ្ជារការកងរាជអាវុធហត្ថខេត្តកណ្ដាលមិនគួរមើលលំលងភាពអសកម្មរបស់លោក ឃឹម សំភារ អភិបាលក្រុងតាខ្មៅលោក យី វណ្ណដា អធិការដ្ឋាននគរបាលក្រុងតាខ្មៅ និងលោកមេបញ្ជារការកងរាជអាវុធហត្ថក្រុងតាខ្មៅ លោកចៅសង្កាត់ស្វាយរលំ លោកមេប៉ុស្ដិ៍រដ្ឋបាលសង្កាត់ស្វាយរលំ បណ្ដែតបណ្ដោយឲ្យមានបនល្បែងស៊ីសងជល់មាន់ និងឆ្នោតឡូតូតាមប្រពន្ឋ័អនឡាញ (online) ខុសច្បាប់ភ្នាល់ចាក់លុយស៊ីសងយ៉ាងអនាធិបតេយ្យមិនខ្វល់ពីការរិះគន់អ្វីទាំងអស់ ។ប្រជាពលរដ្ឋ និងមហាជនរស់នៅភូមិលេខ ៥ សង្កាត់ស្វាយរលំក្រុងតាខ្មៅ ខេត្តកណ្ដាល សូមអំពាវនាវដល់ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ និងលោក គង់ សោភ័ណ្ឌ អភិបាលនៃគណ:អភិបាលខេត្តកណ្ដាល លោក ឈឿន សុចិត្ត ស្នងការដ្ឋាននគបាលខេត្តកណ្ដាល និងលោក សម តុលា មេបញ្ជារការកងរាជអាវុធហត្ថខេត្តកណ្ដាល មេត្ដាចាត់មន្ដ្រីក្រោមឱវាទ ចុះត្រួតពិនិត្យបនល្បែងស៊ីសងជល់មាន់ និងឆ្នោតឡូតូ លេងតាមប្រពន្ឋ័អនឡាញ onljne ខុសច្បាប់នៅភូមិលេខ ៥ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្ដាល ជាបន្ទាន់ជាបន្ទាន់ ដើម្បីពង្រឹងសន្ដិសុខសង្គម ជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានផងទាន !៕
ព័ត៌មានគួរចាប់អារម្មណ៍
សារលិខិតសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ផ្ញើជូនជនរួមជាតិ ក្នុងឱកាសទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ធ្នូ ឆ្នាំ២០២១ ()
វីដែអូ