ថ្ងៃអាទិត្យ ទី២៨ ខែមេសា ឆ្នាំ២០៥០
ចាងហ្វាងការផ្សាយ ៖ លោក លាង គីម / ការិយាល័យនិពន្ធ ៖ 090 90 53 33
ទីតាំង​បម​ល្បែងស៊ីសង​ជល់​មាន់​និង​ឆ្នោត​ឡូតូ​លេង​តាម​ប្រពន្ឋ័​អន​ឡាញ​ online ​ខុស​ច្បាប់​របស់​លោកស្រី​ធារ៉ា ​កំពុងបើក​ដំណើរ​ការលេង​យ៉ាង​គគ្រឹកគគ្រេង ​នៅក្នុង​ភូមិ​ស្ដៅ​កន្លែង​ ឃុំ​ដីឥដ្ឋ​ ស្រុក​គៀនស្វាយ​ ខេត្ត​កណ្ដាល ​មាន​ឈ្មោះ ​ម៉ា​ ជា​អ្នក​កាង​អាជ្ញាធរ ​និង​សមត្ថកិច្ច​មូលដ្ឋាន ​មិន​ហ៊ាន​ទប់ស្កាត់​បង្ក្រាប​រក្សា​ទុក្ខ​ចិញ្ចឹម​ឆ្នាំងបាយ !
Sun,05 November 2023 (Time 11:54 AM)
ដោយ ៖ CTV Online ដោយ ថៃ សក្តិសារៈ / ទូរស័ព្ទទំនាក់ទំនង ​៖ ០១១ ៣៩ ១៩ ៤៥ (ចំនួនអ្នកអាន: 153នាក់)

​ចុះ​ផ្សាយ​ថ្ងៃ​ទី ៥ ខែ​វិច្ចិកា ឆ្នាំ​២០២៣
​មាន​សេចក្ដីរាយការណ៍​ពី​ប្រជាពលរដ្ឋ និង​មហាជន​រស់នៅ​ក្នុងភូមិ​ស្ដៅ​កន្លែង​ប្រាំ ឃុំ​ដីឥដ្ឋ ស្រុក​គៀនស្វាយ ខេត្ត​កណ្ដាល បានឲ្យដឹងថា មាន​ទីតាំង​បន​ល្បែងស៊ីសង​ជល់​មាន់ និង​ឆ្នោត​ឡូតូ កំពុងបើក​ដំណើរការ​បើក​លេង​តាម​ប្រពន្ឋ័​អន​ឡាញ onljne ខុសច្បាប់ ស្ថិតនៅក្នុង​ភូមិ​ស្ដៅ​កន្លែង ប្រាំ​ឃុំ​ដីឥដ្ឋ​ស្រុក​គៀនស្វាយ ខេត្ត​កណ្ដាល យ៉ាង​គគ្រឹកគគ្រេង អ្នកចាញ់​ឈាន​ទៅ​ដល់​លក់​ម៉តូ​លក់​រថយន្ដ​លក់​ដី និង​ផ្ទះ​បន្ត​យកទៅ​ចាក់​លេង​ថែមទៀត អ្នកញៀន​ល្បែង​ទាំង​ក្មេង​ទាំងចាស់​លេង​យ៉ាងច្រើន​កុះករ បែរជា​អាជ្ញាធរ​និង​សមត្ថកិច្ច​ពាក់​ព​ន្ឋ័​នៅក្នុង​មូលដ្ឋាន​មិន​ចាត់វិធានការ​ទប់ស្កាត់​និង​បង្ក្រាប​ប្រហែល​ជា​បុគ្គល​រូបនោះ​មាន​ខ្នងបង្អែក​រឹងមាំ​នៅ​ពីក្រោយ​ខ្នង​ទើប​ហ៊ាន​បើក​បន​ល្បែងស៊ីសង​ជល់​មាន់​និង​ឆ្នោត​ឡូ​តូ​តាម​ប្រពន្ឋ័​អន​ឡាញ (online) ខុស​ច្បាប់​តាម​តែ​អំពើ​ចិត្ត​បែបនេះ​។​

​មជ្ឍដ្ឋាន​ខាងក្រៅ​រិះគន់ចំៗ​ទៅលើ​លោក​មេឃុំ​ដី​ឥដ្ឋ លោក​មេ​ប៉ុស្ដិ៍​នគ​បាល​រដ្ឋបាល​ឃុំ​ដីឥដ្ឋ​និង​អាជ្ញាធរ​និង​សមត្ថកិច្ច​ស្រុក​គៀនស្វាយ​ព្រម​ទាំង​អាជ្ញាធរ​និង​សមត្ថកិច្ច​ពាក់​ព​ន្ខ័​ខេត្តកណ្ដាល​បណ្ដែតបណ្ដោយ​ឲ្យមាន​ប​ន​ល្បែងស៊ីសង​គ្រប់​ប្រភេទ​ជល់​មាន់​និង​ឆ្នោត​ឡូតូ​លេង​តាម​ប្រពន្ឋ័​អន​ឡាញ​(online)​ខុសច្បាប់​ភ្នាល់​ចាក់​លុយ​លេង​យ៉ាង​ពពាក់ពពូន​ស្ថិតនៅក្នុង​ភូមិ​ស្ដៅ​កន្លែង​ប្រាំ​ឃុំ​ដីឥដ្ឋ​ស្រុក​គៀនស្វាយ ខេត្តកណ្ដាល​មិនទាន់​ចាត់វិធានការ​ទប់ស្កាត់ និង​បង្ក្រាប​ឲ្យទាន់ពេល ស្របតាម​គោលនយោបាយ​ភូមិ ឃុំ សង្ក្រា​ត់​មាន​សុវត្ថិភាព​ទាំង ៧ ចំណុច ដែល​ប្រមុខ​រាជរដ្ឋាភិបាល​ដែល​បាន​ដាក់ចេញ​ដោយ​ក្រសួង​មហាផ្ទៃ​នោះទេ​។

​ហេតុនេះ លោក គង់ សោ​ភ​ណ្ឌ័ អភិបាលខេត្ត​កណ្ដាល លោក ឈឿន​សុ​ចិត្ត ស្នងការ​នគ​បាល​ខេត្ត​កណ្ដាល និង​លោក សម តុលា មេ​បញ្ជារ​ការ​កងរាជអាវុធហត្ថ​ខេត្ត​កណ្ដាល មិន​គួរ​មើលរំលង​ភាព​អសកម្ម​របស់​លោក​មេឃុំ​ដី​ឥដ្ឋ លោក​មេ​ប៉ុស្ដិ៍​រដ្ឋបាល នគរបាល​ឃុំ​ដី​ឥដ្ឋ លោក​អធិការ​នគ​បាល​ស្រុក​គៀនស្វាយ លោក​មេ​បញ្ជារ​ការ​កងរាជអាវុធហត្ថ​ស្រុក​គៀនស្វាយ និង​លោក​អភិបាល​ស្រុក​គៀនស្វាយ​បណ្ដែតបណ្ដោយ​ឲ្យមាន​ទី​តាំង​បន​ល្បែងស៊ីសង​គ្រប់​ប្រភេទ​ជល់​មាន់​និង​ឆ្នោត​ឡូ​តូ​តាម​ប្រពន្ឋ័​អន​ឡាញ​(online)​រីក​ដូច​ផ្សិតចំបើង​ក្នុង​ដែនដី​របស់​ខ្លួន​គ្រប់គ្រង​ឡើយ​។

​ប្រជាពលរដ្ឋ និង​មហាជន​រស់នៅ​ក្នុងភូមិ​ស្ដៅ​កន្លែង​ប្រាំ​ឃុំ​ដីឥដ្ឋ​ស្រុក​គៀនស្វាយ ខេត្ត​កណ្ដាល សូម​អំពាវនាវ​ដល់​ថ្នាក់ដឹកនាំ​ក្រសួង​មហាផ្ទៃ និង​លោក គង់ សោ​ភណ្ឌ អភិបាលខេត្ត​កណ្ដាល​លោក ឈឿន សុ​ចិត្ត ស្នងការ​នគ​បាល​ខេត្ត​កណ្ដាល និង​លោក សម តុលា មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​កណ្ដាល មេត្តា​ចាត់​មន្ដ្រីក្រោឱវាទចុះ​ត្រួតពិ​និត្យ​បន​ល្បែងស៊ីសង​គ្រប់​ប្រភេទ ជល់​មាន់ និង​ឆ្នោត​ឡូតូ តាម​ប្រពន្ឋ័​អន​ឡាញ​(online)​ខុសច្បាប់ នៅ​ភូមិ​ស្ដៅ​កន្លែង​ប្រាំ ឃុំ​ដីឥដ្ឋ​ស្រុក​គៀនស្វាយ ខេត្ត​កណ្ដាល របស់​លោកស្រី​ធារ៉ា និង​មេ​កាង​បន​ល្បែង ឈ្មោះ ម៉ា ជាបន្ទាន់ ដើម្បី​ពង្រឹង​សន្ដិសុខ​សង្គម​ជូន​ប្រជា​ពលរដ្ដ​នៅក្នុង​មូលដ្ឋា​ន​ដែនដី​គ្រប់គ្រង​ផង​ទាន ៕