ខេត្តកែប ៖ មានសេចក្ដីរាយការណ៍ពីប្រជាពលរដ្ឋនិងមហាជនបានឲ្យដឹងថា នៅថ្ងៃទី១៧ ខែវិច្ចិកា ឆ្នាំ២០២៣នេះ មានគ្រឿងចាក់ជាច្រើនគ្រឿង កំពុងតែធ្វើសកម្មភាពយ៉ាងសកម្មកាយទន្ទ្រានដីព្រៃលិចទឹកនៅចំណុចភូមិទួលសាងាំ ឃុំអង្កោល ស្រុកដំណាក់ចង្អើរ ខេត្តកែប ។ សេចក្ដីរាយការណ៍បានបន្ដទៀតថា គ្រឿងចក្រកំពុងតែធ្វើសកម្មភាពឈូសឆាយនោះ គ្មានច្បាប់អនុញ្ញាតទេ ព្រោះដីនៅចំណុចទីតាំងនោះ គឺជាដីទំនាស់ កំពុងប្ដឹងផ្ដល់នៅតុលាការផងដែរ ។ជុំវិញករណីគ្រឿងចក្រជាច្រើនគ្រឿងកំពុងតែធ្វើសកម្មភាពកាយទន្ទ្រានដីព្រៃកោងកានិងដីព្រៃលិចទឹកនៅចំណុចភូមិសាស្ដ្រភូមិទួលសាងាំឃុំអង្កោលស្រុកដំណាក់ចង្អើរខេត្តកែប នៅព្រឹកនៅថ្ងៃទី១៧ ខែវិច្ចិការឆ្នាំ២០២៣នេះ អង្គភាពសារព័ត៌មានយើងបានទំនាក់ទំនងទៅលោកអភិបាលស្រុកដំណាក់ចង្អើរ គឺលោក ឆាង ឆៃ ដោយលោកបានប្រាប់អង្គភាពសារព័ត៌មានយើងដឹងថា បើចង់ដឹងព័ត៌មានច្បាស់ ឲ្យមកជួបលោកនៅសាលាស្រុក ទើបផ្ដល់ព័ត៌មានបាន ។ជុំវិញករណីគ្រឿងចក្រកំពុងតែធ្វើសកម្មភាពឈូសឆាយពីព្រៃកោងកាងនិងដីព្រៃលិចទឹកដែលកំពុងតែមានទំនាស់ប្ដឹងផ្ដល់គ្នានៅតុលាការ តើមានអាថ៌កំបាំងអ្វីនៅពីក្រោយរឿងនេះ ទើបលោកអភិបាលស្រុកមិនអាចបរិយាយប្រាប់អ្នកសារព័ត៌មានបាន ។អង្គភាពសារព័ត៌មានយើងរង់ចាំការបកស្រាយរៀងរាលើម៉ោងធ្វើការជុំវិញ ករណីគ្រឿងចក្រកំពុងតែធ្វើការកាយទន្ទ្រាបដីព្រៃកោងកាងនិងដីព្រៃលិចទឹកដែលកំពុងតែមានទំនាស់ប្ដឹងផ្ដល់គ្នានៅស្ថាប័នតុលាការនេះ។ អង្គភាពសារព័ត៌មានយើងខ្ញុំធ្វើការផ្សព្វផ្សាយនេះទៅតាមវិជ្ជាជីវៈ: រិះគន់ក្នុងន័យស្ថាបនាមិនមានចេតនាញុះញង់បំបែកបំបាក់បុគ្គល ស្ថាប័នឬអង្គភាពណាមួយឡើយ ៕
ព័ត៌មានគួរចាប់អារម្មណ៍
សារលិខិតសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ផ្ញើជូនជនរួមជាតិ ក្នុងឱកាសទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ធ្នូ ឆ្នាំ២០២១ ()
វីដែអូ