ថ្ងៃអង្គារ៍ ទី០៥ ខែវិច្ឆិការ ឆ្នាំ២០៥០
ចាងហ្វាងការផ្សាយ ៖ លោក លាង គីម / ការិយាល័យនិពន្ធ ៖ 090 90 53 33
ដីព្រៃ​លិច​ទឹក​និង​ព្រៃកោងកាង ស្រុកដំណាក់ចង្អើរ ​ខេត្ត​កែប​កំពុង ​រង​ការវិនាស​ដោយសារ​ជនខិលខូច​មាន​អំណាច​មួយ​ក្រុម​បាន​កំពុង​ទន្ទ្រាន​កាប់​ព្រែក​ចាក់ដី​លុប​ធ្វើជា​កម្មសិទ្ធិ​ផ្ទាល់ខ្លួន !
Sat,18 November 2023 (Time 02:54 PM)
ដោយ ៖ CTV Online ទូរស័ព្ទទំនាក់ទំនង ​៖ ០១១ ៣៩ ១៩ ៤៥ (ចំនួនអ្នកអាន: 226នាក់)

​ចុះ​ផ្សាយ​ថ្ងៃ​ទី​១៥ ខែ​វិច្ចិកា ឆ្នាំ​២០២៣
​ខេត្ត​កែប ៖ មាន​សេចក្ដីរាយការណ៍​ពី​ប្រជាពលរដ្ឋ​បានឲ្យដឹងថា ដីព្រៃ​លិច​ទឹក​និង​ព្រៃកោងកាង ដែល​ជា​សម្បត្តិ​សាធារណៈ របស់​រដ្ឋ​នៅក្នុង​កោះ​ស្ករ ស្ថិតនៅ​ភូមិ​ទួល​សាំង ភូមិ​ទួល​ស្រ​ង៉ាំ ភូម​អំពែង ភូមិ​អូរ​ដួង ឃុំ​ពងទឹក និង​ឃុំ​អង្កោល ស្រុក​ដំណាក់​ចង្អើរ ខេត្ត​កែប ត្រូវបាន​ក្រុម​ឈ្មួញ​មាន​អំណាច​មួយចំនួន​បាន​កំពុង​ទន្ទ្រាន​យក​ដី​របស់​រដ្ឋ ហើយ​យក​គ្រឿងចក្រ​មក​កាយ​ព្រំដី ដើម្បី​ធ្វើ​ជា​កម្ម​សិទ្ឋិ​ផ្ទាល់ខ្លួន ដោយ​មិន​ញញើត និង​ច្បាប់​បន្ដិច​ណា​សោះឡើយ​។

​ជាក់ស្ដែង នៅ​ចំណុច​កោះ​ស្ករ ស្ថិតនៅ​ភូមិ​ទួល​សាំង ភូមិស្រ​ង៉ាំ ភូមិ​អូរ​ដូង ភូមិ​ពែង​អំពែង ឃុំ​អង្កោល ស្រុក​ដំណាក់​ចង្អើរ​ខេត្ត​កែប​នេះ​តែម្ដង​។

​បើ​យោង​តាម​សេចក្ដីរាយការណ៍​ពី​ប្រជាពលរដ្ឋ និង​មហាជន​បានឲ្យដឹង​ទៀតថា សព្វថ្ងៃនេះ នៅ​ចំណុច​កោះ​ស្ករ ស្ថិតនៅ​ភូមិ​ទួល​សាំង ឃុំ​អង្កោល ស្រុក​ដំណាក់​ចង្អើរ ខេត្ត​កែប មាន​ការព្រួយបារម្ភ​ជា​ខ្លាំង ព្រោះ​ខ្លាច​បាត់បង់​របរ​បន្ដិច​បន្ដួច​របស់គាត់ ដែល​ធ្លាប់​អាស្រ័យ​ផល និង​ប្រកប​មុខរបរ​ចិញ្ចឹមជីវិត​ដោយ​ដើរ​រើស​ខ្យង​ងា​វ ចាក់​ច្រែង និង​ដាក់​លប​ក្ដាម ជា​លក្ខណ​:​គ្រួសារ ដើម្បី​ចិញ្ចឹមជីវិត តែ​ឥឡូវ​ត្រូវបាន​ក្រុម​ឈ្មួញ​មាន​អំណាច​យក​គ្រឿងចក្រ​កាយ​ព្រុំដី​លិច​ទឹក​ដី​ព្រៃកោងកាង ដែល​ជា​សម្បត្តិ​សាធារណ​: របស់​រដ្ឋ​ទាំងនោះ​ស្ទើរ​ទាំងស្រុង​ដើម្បី​យក​ធ្វើ​ជា​កម្ម​សិទ្ឋិ​ទាំងអស់ ចំណែក​អាជ្ញាធរ និង​សមត្ថកិច្ច​ពាក់ព័ន្ធ​មិន​អើពើ​ទាល់តែសោះ​។

​សេចក្ដីរាយការណ៍​ពី​ប្រជាពលរដ្ឋ​បានឲ្យដឹង​ទៀត​ថា ដីព្រៃ​លិច​ទឹក និង​ដី​ព្រៃកោងកាង ដែល​ជា​សម្បត្តិ​សាធារណៈ​របស់​រដ្ឋ នៅតាម​បណ្ដោយ​មាត់​ព្រែក និង​ដៃ​ព្រែក នៅក្នុង​ចំណុះ​កោះ​ស្ករ ស្ថិតនៅ​ភូមិ​ទួល​សាំង ឃុំ​អង្កោល ស្រុក​ដំណាក់​ចង្អើរ ខេត្ត​កែប ទាំងអស់នោះ សម្បូរ​ទៅដោយ​ដី​ព្រៃកោងកាង និង​ដី​ព្រៃ​លិច​ទឹក ដែល​ជា​សម្បត្តិ​សាធារណ​:​របស់​រដ្ឋ នៅតាម​បណ្ដោយ​មាត់​ព្រែក និង​ដៃ​ព្រែ ក្នុងស្រុក​ដំណាក់​ចង្អើរ ខេត្ត​កែប ទាំងអស់នោះ សម្បូរ​ទៅដោយ​ព្រៃកោងកាង និង​ព្រៃ​លិច​ទឹក​នឹងមាន​ដើមឈើ​ចម្រុះ​ដុះ​ជាច្រើន​ទៀត ហើយក៏​ជា​ជម្រក​មច្ឆា​ជាតិ​យ៉ាង​បន្ដ​ពូជ​ពងត្រី​កូន​ត្រី​ផង​ដែរ ។​

​នៅក្នុង​អំឡុង​រយៈពេល​ប៉ុន្មាន​ឆ្នាំនេះ គេ​សង្កេតឃើញ​ក្រុម​ឈ្មួញ​មាន​អំណាច​ខិលខូច​មួយចំនួន​លួច​បោះបង្គោល​ចូល​តំបន់​ព្រៃ​លិច​ទឹក​ព្រៃកោងកាង​ចែក​គ្នា​ដោយ​អ្នកខ្លះ​អាង​មាន​លុយ​មានអំណាច និង​អ្នកខ្លះ​អាង​ខ្សែ​ខ្នង មក​កាប់​ទន្ទ្រាន​បំផ្លាញ​រំលោភ​យក​ទាំង​ប​ពាន​ដោយមាន​ឡេះ​ដាក់បន្ទុក​ទៅ​លើ​ស្ថាប័ន​មន្ទីរ​ជំនាញ​របស់​ថ្នាក់​ខេត្ត​ផងដែរ ។

​សកម្មភាព​ទាំងនេះ គឺ​ផ្ទុយ​ពី​ច្បាប់​បាន​ហាមឃាត់​នៃ​តំបន់​មួយចំនួន​ដែល​ក្នុងនោះ​ដែន​អភិរក្ស​នៅឡើយ ដូចជា​អនុក្រិត្យ​លេខ ១៧៩ ជាដើម ដែល​ស្ថិត​ក្នុង​មូលដ្ឋាន​របស់​ឃុំ​សង្កាត់​ស្រុក​ក្រុង​ទាំង​នោះ ដោយ​រហូត​មក​ពេល​នេះ គេ​នៅតែ​សង្កេតឃើញ​មាន​ការ​លួច​ទន្ទ្រាន​កាប់​ព្រៃកោងកាង នឹង​ព្រៃ​លិច​ទឹក​ដឹក​ដី​ចាក់​លប់​ទៅលើ​តំបន់​ព្រៃ​លិច​ទឹក​នៅ​តាម​ដងព្រែក និង​តាម​ដៃ​ព្រែក​ស្ទើរ​គ្រប់​ទីកន្លែង មិនដែល​ឃើញ​អាជ្ញាធរ និង​សមត្ថកិច្ច​ជំនាញ​ពាក់​ព​ន្ឋ័ណា​ម្នាក់​ហ៊ាន​លូក​ដៃ​ចុះមក​ពិនិត្យ ឬ​បង្ក្រាប​ឡើយ​។

​ប្រជាពលរដ្ឋ និង​មហាជន​ជាច្រើន​បាន​ដាក់​ការសង្ស័យថា ៖ មន្ដ្រី​ជំនាញ​ពាក់ព័ន្ធ និង​អាជ្ញាធរ​មូលដ្ឋាន អាច​ទទួល​លាភ​សក្ដារ​: ពី​សំណាក់​ក្រុម​ឈ្មួញ​មាន​អំណាច់​ហើយ​មើលទៅ ៕