ខេត្តកណ្ដាល ៖ ទីតាំងបនល្បែងស៊ីសងជល់មាន់ និងឡូតូតាមប្រពន្ឋ័អនឡាញ (online) ខុសច្បាប់មួយកន្លែងស្ថិតនៅផ្លូវរោងចក្រទុយយោ ក្នុងភូមិទួលក្រសាំង សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅខេត្តកណ្ដាល កំពុងបើកលេងយ៉ាងអនាធិបតេយ្យ គ្មានឃើញអាជ្ញាធរ និងសមត្ថកិច្ចមូលដ្ឋាន ឬស្ថាប័នណាពាក់ព័ន្ឋមិនហ៊ានធ្វើការទប់ស្កាត់ និងបង្ក្រាបឡើយ ។ប្រភពព័ត៌មានពីប្រជាពលរដ្ឋបានបន្ដទៀតថា នៅចំណុចទីតាំងផ្លូវរោងចក្រទុយយោ ស្ថិតនៅភូមិទួលក្រសាំង សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្ដាល បាននិងកំពុងបើកលេងល្បែងស៊ីសងជល់មាន់ និងឡូតូតាមប្រពន្ឋ័អនឡាញ (online) ជាក់ស្ដែងបងប្អូនអ្នកសារព័ត៌មានយើងបានថតផ្ដិតយករូបភាពនៅថ្ងៃទី១ ខែវិថ្ឆិកា ឆ្នាំ២០២៣ ក៏ឃើញដូចអ្វីដែលបានរាយការណ៍ពីប្រជាពលរដ្ឋពិតប្រាកដមែន។ ចំណែកលោក យី វណ្ណដា អធិការនគបាលក្រុងតាខ្មៅ ទោះបីជាទទួលបានសេចក្ដីរាយការណ៍ជូនពីប្រជាពលរដ្ឋ ឬអ្នកសារព័ត៌មានយ៉ាងណាក្ដី ប៉ុន្ដែលោកហាក់ធ្វើព្រងើយកន្ដើយ មិនរវល់អើពើក្នុងការទប់ស្កាត់ និងមិនមានវិធានការបង្ក្រាបឡើយដោយទង្វើបែបនេះ គឺផ្ទុយនឹងបទបញ្ជាសម្ដេច គោលនយោបាយភូមិសង្កាត់ឃុំឲ្យមានសមត្ថិភាពទាំង ៧ ចំណុច របស់រាជរដ្ឋាភិបាលដែលបានដាក់ចេញដោយក្រសួងមហាផ្ទៃ ។រាល់បទល្មើសទាំងអស់នេះ សបញ្ជាក់ឲ្យឃើញថា ប្រហែលជាមានការឃុបឃិតគ្នាជាលក្ខណៈប្រព័ន្ឋ បើកភ្លែងខៀវពីសំណាក់អាជ្ញាធរ និងសមត្ថកិច្វស្ថាប័នពាក់ព័ន្ធ ទើបមានការប់កបនល្បែងស៊ីសងបានដោយរលូន គឺដើម្បីតែលាភសក្ដារៈរៀងៗខ្លួន ហើយមើលទៅ ។ គួររំលឹកថា កន្លងមកសម្ដេចធ្លាប់ដាក់បទបញ្ជាឲ្យមន្ដ្រីនគបាលមូលដ្ឋាន និងស្ថាប័នពាក់ព័ន្ធទូទាំងប្រទេស ត្រូវតែបង្ក្រាបរាល់ទីតាំងបនល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ ដោយគ្មានការលើកលេងយោគយល់ឡើយ ដើម្បីធានាបាននូវសុខវត្ថិភាពជូនប្រជាពលរដ្ឋឧ្យិស្របតាមគោលនយោបាយភូមិសង្ក្រាត់ ឃុំឲ្យមា នសុវត្ថិភាពទាំង៧ចំណុចរបស់រារដ្ឋាភិបាល ដែលបានដាក់ចេញដោយក្រសួងមហាផ្ទៃ ។លើសពីនេះទៅទៀត កាលពីថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២២ សម្ដេចបានចេញលិខិតបង្កាប់ការមួយបញ្ជាឲ្យឯកឧត្តមនាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត សុខ ផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃដឹកនាំក្រុមការងារសហការបង្ក្រាបបនល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទទូរទាំងប្រទេស ប៉ុន្ដែអាជ្ញាធរ និងសមត្ថកិច្ច ក្នុងមូលដ្ឋាន បែរជាហ៊ានផ្គើនទៅនឹងបទបញ្ជាសម្ដេចទៅវិញ ។ហេតុនេះ ប្រជាពលរដ្ឋ និងមហាជនសំណូមពរដល់លោក គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាលលោក ឈឿន សុចិត្ត ស្នងការនគបាលខេត្តកណ្ដាល និងលោក សម តុលា មេបញ្ជារការកងរាជអាវុធហត្ថខេត្តកណ្ដាល មេត្តាជួយពិនិត្យមើលឡើងវិញ ចំពោះភាពអសកម្មរបស់លោក ឃឹម សំភា អភិបាលនៃគណៈអភិបាលក្រុងតាខ្មៅ លោក យី វណ្ណដា អធិការនគបាលក្រុតាខ្មៅ និងលោកមេបញ្ជារការកងរាជអាវុធហត្ថកនុងតាខ្មៅ ដែលបណ្ដែតបណ្ដោយឲ្យមានបនល្បែងស៊ីសងជល់មាន់ និងឡូតូខុសច្បាប់តាមប្រពន្ឋ័អនឡាញ (online) ភ្នាល់ដាក់លុយក្នុងដែនសមត្ថកិច្ចរបស់ ខន លួន ៕
ព័ត៌មានគួរចាប់អារម្មណ៍
សារលិខិតសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ផ្ញើជូនជនរួមជាតិ ក្នុងឱកាសទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ធ្នូ ឆ្នាំ២០២១ ()
វីដែអូ