ថ្ងៃសៅរ៍ ទី១១ ខែឧសភា ឆ្នាំ២០៥០
ចាងហ្វាងការផ្សាយ ៖ លោក លាង គីម / ការិយាល័យនិពន្ធ ៖ 090 90 53 33
មេបញ្ជាការ អាវុធហត្ថ​ខណ្ឌ​ព្រែក​ព្នៅ ចុះសួរសុខទុក្ខ​លោក​មេបញ្ជាការរង​ខណ្ឌ ដែល​កំពុង​សម្រាក​ព្យាបាល វះកាត់​ពោះវៀន​ដុះ​ខ្នែង នៅ​មន្ទីរពេទ្យ​!
Wed,25 October 2023 (Time 07:41 AM)
ដោយ ៖ NNC TV Online ដោយ លាង គីម / ទូរស័ព្ទទំនាក់ទំនង ​៖ ០១២ ៣៩ ១៩ ៤៥ (ចំនួនអ្នកអាន: 137នាក់)

​នា​រសៀល ថ្ងៃទី​២៣ ខែតុលា ឆ្នាំ​២០២៣ លោក​វរសេនីយ៍ឯក ភួង​  សុ​ភី មេបញ្ជាការ មូលដ្ឋាន​អាវុធហត្ថ​ខណ្ឌ​ព្រែក​ព្នៅ បាន​ដឹកនាំ​កម្លាំង​ចុះ​សួរសុខទុក្ខ លោក​វរសេនីយ៍ត្រី អ៊ូច សុភាព មេបញ្ជាការរង​អាវុធហត្ថ​ខណ្ឌ ដែល​កំពុង​សម្រាក​ព្យាបាល វះកាត់​ពោះវៀន​ដុះ​ខ្នែង នៅ​មន្ទីរពេទ្យ​ជោរៃ​។​

​ក្នុងឱកាស​នោះ លោក​មេបញ្ជាការ​ខណ្ឌ បាន​នាំយក​ថវិកា​ផ្ទាល់ខ្លួន រួម​ហ្នឹង​ថវិកា​ដែល​មាន​ការចូលរួម​ពី នាយ​-​នាយរង នៃ​អាវុធហត្ថ​ខណ្ឌ​ព្រែក​ព្នៅ ក្នុង​ស្មារតី​សាមគ្គីភាព សរុប​ចំនួន ២​លាន​រៀល​, ទឹក​សុទ្ធ ២​កេស​, ទឹក​ត្រចៀកកាំ ១​កន្ត្រក ជា​អំណោយ​សួរសុខទុក្ខ និង​ទុក​ជា​ការចែករំលែក​សម្រាល​បន្ទុក​ក្នុង​ការ​សម្រាក​ព្យាបាល​ផងដែរ​៕​