ថ្ងៃអាទិត្យ ទី១២ ខែឧសភា ឆ្នាំ២០៥០
ចាងហ្វាងការផ្សាយ ៖ លោក លាង គីម / ការិយាល័យនិពន្ធ ៖ 090 90 53 33
ក្រុមការងារ អាវុធហត្ថ​ខណ្ឌ​បឹង​កេងកង ចូលរួម​រំលែក​ទុក្ខ​ដល់​គ្រួសារ​សមាជិក ដែល​ឪពុក​របស់​លោក​ទទួល​មរណៈភាព​!
Sat,21 October 2023 (Time 03:30 PM)
ដោយ ៖ CTV Online ដោយ ថៃ សក្តិសារៈ / ទូរស័ព្ទទំនាក់ទំនង ​៖ ០១១ ៣៩ ១៩ ៤៥ (ចំនួនអ្នកអាន: 108នាក់)

នា​ព្រឹក ថ្ងៃទី​២០ ខែតុលា ឆ្នាំ​២០២៣ លោក​វរសេនីយ៍ត្រី សុខ ឧត្តម មេបញ្ជាការ​មូលដ្ឋាន​អាវុធហត្ថ​ខណ្ឌ​បឹង​កេងកង បាន​ចាត់​តំណាង​ប្រគល់​ថវិកា​ដែល​ប្រមូលបាន​ពី នាយ​-​នាយរង នៃ​អាវុធហត្ថ​ខណ្ឌ​បឹង​កេងកង ក្នុង​ស្មារតី​សាមគ្គីភាព សរុប​ចំនួន ២,៧៧០,០០០​រៀល ទឹក​សុទ្ធ​២​កេស​, ទឹកក្រូច​២​កេស ចូលរួម​រំលែក​ទុក្ខ​ដ៏​ក្រៀមក្រំ​ដល់​គ្រួសារ លោក​អនុសេនីយ៍ត្រី ញឹម សុ​រ៉ា​ច្ច័​យ ជំនួយការ មូលដ្ឋាន​ខណ្ឌ ដែល​ឪពុក​របស់​លោក​បាន​ទទួល​មរណៈភាព កាលពី​ថ្ងៃ​ទី​១៣ ខែតុលា ឆ្នាំ​២០២៣ ក្នុង​ជន្មាយុ ៦០​ឆ្នាំ ដោយ​ជរាពាធ និង​សូម​បួងសួង​ដល់​វិញ្ញាណក្ខន្ធ​បាន​ទៅកាន់​សុគតិភព​កុំបី​ឃ្លៀងឃ្លាត​ឡើយ​៕