ថ្ងៃពុធ ទី០៥ ខែកុម្ភៈ ឆ្នាំ២០៥០
ចាងហ្វាងការផ្សាយ ៖ លោក លាង គីម / ការិយាល័យនិពន្ធ ៖ 090 90 53 33
ទីតាំង​បន​ល្បែងស៊ីសង​ជល់​មាន់​និង​ឡូតូ​ខុសច្បាប់​តាម​ប្រពន្ឋ័​អន​ឡាញ​(០nline)​ស្ថិត​នៅ​ចុង​ភូមិ​ព្រែក​ថី​ សង្កាត់រ​កា​ខ្ពស់​ ក្រុង​តាខ្មៅ ​កំពុងបើក​ដំណើរការ​បើក​លេង​យ៉ាង​គគ្រឹកគគ្រេង​ អាជ្ញាធរ​និង​សមត្ថកិច្ច​មូលដ្ឋាន​មិន​ហ៊ាន​បង្ក្រាប​ខ្លាច​បែក​ឆ្នាំងបាយ​!
Wed,18 October 2023 (Time 10:26 AM)
ដោយ ៖ CTV Online ដោយ ថៃ សក្តិសារៈ / ទូរស័ព្ទទំនាក់ទំនង ​៖ ០១១ ៣៩ ១៩ ៤៥ (ចំនួនអ្នកអាន: 217នាក់)

ខេត្ត​កណ្ដាល ៖ ចេញផ្សាយ​ថ្ងៃ​ទី​១៨​ខែតុលា​ឆ្នាំ​២០២៣
​ប្រភព​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​បានឲ្យដឹងថា ៖ មាន​ទីតាំង​បន​ល្បែង​ដុះ​ស្លែ​ជល់​មាន់ និង​ឡូតូ​ខុសច្បាប់ តាម​ប្រព័ន្ឋ​អន​ឡាញ​មួយកនែ្លង ស្ថិត​នៅ​ចុង​ភូមិ​ព្រែក​ថី​សង្កាត់រ​កា​ខ្ពស់​ក្រុង​តាខ្មៅ ខេត្ត​កណ្ដាល កំពុងបើក​ដំណើរការ​លេង​យ៉ាង​គគ្រឹកគគ្រេង គ្មាន​ឃើញ​អាជ្ញាធរ និង​សមត្ថកិច្ច​មូលដ្ឋាន​បើកភ្នែក​មើល និង​ធ្វើ​ការទប់ស្កាត់ បង្ក្រាប​ឡើយ ។​

​ប្រភព​ដដែល​បាន​បន្ដទៀតថា ៖ នៅ​ចំណុច​ទីតាំង​ចុង​ភូមិ​ព្រែក​ថី សង្កាត់​រកា​ខ្ពស់ ក្រុង​តាខ្មៅ ខេត្ត​កណ្ដាល បាន​និង​កំពុង​បើកប​ន​ល្បែងស៊ីសង​ជល់​មាន់ និង​ឡូតូ​ខុស​ច្បាប់​តាម​ប្រព័ន្ឋ​អន​ឡាញ​(online)​ជាក់ បងប្អូន​អ្នកសារព័ត៌មាន​ឃើញ​បាន​ធ្វើ​ការថត​ផ្ដិត​យក​រូបភាព​នៅ​ថ្ងៃ​ទី​១៦​ខែតុលា​ឆ្នាំ​២០២៣ ក៏​ឃើញ ដូច​អ្វី​ដែល​ពិតប្រាកដ​មែន ។

​ចំណែក​លោក​យី​វណ្ណដា​អធិការ​នគ​បាល​ក្រុង​តាខ្មៅ​ទោះបី​បាន​ទទួល​បាន​សេចក្ដីរាយការណ៍​ជូន​ពី​ប្រជាពលរដ្ឋ​ឬ​អ្នកសារព័ត៌មាន​យ៉ាងណាក្ដី ប៉ុន្ដែ​លោក​ធ្វើ​ព្រងើយ មិន​រវល់​អើពើ​ក្នុង​ការទប់ស្កាត់​និង​បង្ក្រាប​ឡើយ ដោយ​ទង្វើ​បែបនេះ គឺ​ផ្ទុយ​នឹង​បទបញ្ជា​សម្ដេច​ក្រ​គា​ហោ​សខេង គោលនយោបាយ​ភូមិ​ឃុំ សង្ក្រា​ត់​មាន​សុវត្ថិភាព​។ រាល់​បទល្មើស​ទាំងនេះ សបញ្ជាក់​ឲ្យឃើញ​ថា ប្រហែលជា​មាន​ការឃុបឃិត​គ្នា​ជា​លក្ខណះ​ប្រព័ន្ឋ ទើប​មាន​ការបើក​លេង​ល្បែងស៊ីសង​ជល់​មាន់​និង​ឡូតូ​ខុស​ច្បាប់​តាម​ប្រព័ន្ឋ​អន​ឡាញ​(online)​បាន​ដោយ​រលូន គឺ​ដើម្បី​តែ​លាភ​ស​ក្ដារៈរៀងៗ​ខ្លួន ហើយ​មើលទៅ ។​

​គួរ​បញ្ជាក់​ទៀត​ថា​៖ កន្លងមក សម្ដេច​ក្រឡាហោម ស ខេង ធ្លាប់​ដាក់​បទបញ្ជារ​ឲ្យ​មន្ដ្រី​នគរបាល​មូលដ្ឋាន និង​ស្ថាប័ន​ពាក់ព័ន្ធ​ទូទាំងប្រទេស ត្រូវតែ​បង្ក្រាប​រាល់​បទល្មើស​ល្បែងស៊ីសង​គ្រប់​ប្រភេទ​ដោយ​គ្មាន​ការយោគយល់​ឡើយ ដើម្បី​ធានាបាន​នូវ​សុខ​សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ​ឧ្យិ​ស្របតាម​គោលនយោបាយ​ភូមិ ឃុំ សង្កាត់​មាន​សុវត្ថិភាព​ទាំង ៧ ចំណុច​របស់​រាជរដ្ឋាភិបាល ដែល​ដាក់​ចេញ​ដោយ​ក្រសួង​មហាផ្ទៃ ។​

​លើសពីនេះទៅទៀត កាលពី​ថ្ងៃ​ទី​១៤ ខែ​កញ្ញា ឆ្នាំ​២០២២ សម្ដេច​ក្ឡោ​ហោ​ម ស ខេង បានចេញ​លិខិត​បង្គាប់ការ​ការ​មួយ បញ្ជា ឯកឧត្តមឧ​ត្ត​មនាយ​ឧត្តមសេនីយ៍សន្ដិ​បណ្ឌិ​ត សុខ ផល រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ ដឹកនាំ​ក្រុមការងារ​សហការ​បង្ក្រាប​បន​ល្បែងស៊ីសង​ខុសច្បាប់​គ្រប់​ប្រភេទ​ទូទាំងប្រទេស ប៉ុន្ដែ​អាជ្ញាធរ និង​សមត្ថកិច្ច​ក្នុង​មូលដ្ឋាន​បែរ​ជា​ហ៊ាន​ផ្គើន​ទៅនឹង​បទបញ្ជា​សម្ដេច​ក្រឡាហោម​ស ខេង​ទៅ​វិញ​។ ហេតុ​នេះ​ប្រជាពលរដ្ឋ​សូម​សំណូមពរ​ដល់​លោក គង់ សោ​ភណ្ឌ អភិបាល​នៃ​គ​ណះ​អ​ភិល​ខេត្តកណ្ដាល លោក ឈឿន សុ​ចិត្ត ស្នងការ​នគ​បាល​ខេត្ត​កណ្ដាល និង​លោក សម តិកា មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តកណ្ដាល​មេត្ដា ជួយ​ពិនិត្យ​មេ​នី​លឡេ​សីង​វិញ​ចំពោះ លោក ឃឹម សំភារៈ អភិបាល​ក្រុង​តាខ្មៅ លោក យី វណ្ណដា អធិការ​នគរបាល​ក្រុង​តាខ្មៅ និង​មេ​បញ្ជារ​ការ​កងរាជអាវុធហត្ថ​ក្រុង​តាខ្មៅ ដែល​បណ្ដែតបណ្ដោយ បន​ល្បែងស៊ីសង​ជល់​មាន់ និង​ឡូតូ​ខុស​ច្បាប់​តាម​ប្រព័ន្ឋ​អន​ឡាញ​(online)​ភ្នាល់​ដាក់​លុយ​ក្នុង​ដែន​សមត្ថកិច្ច​របស់​ខ្លួន​គ្រប់គ្រង​។

​ប្រជាពលរដ្ឋ​សូម​អំពាវនាវ​ដល់​លោក គង់ សោ​ភណ្ឌ អភិបាល នៃ​គណៈ​អភិបាលខេត្ត​កណ្ដាល លោក ឈឿន សុ​ចិត្ត ស្នងការ​នគ​បាល​ខេត្ត​កណ្ដាល​និង​លោក សម តិកា មេ​បញ្ជារ​ការ​កងរាជអាវុធហត្ថ​ខេត្ត​កណ្ដាល សូម​ជួយ​ចាត់​មន្ដ្រី​ក្រោម​ឧត្តម​វា​ទ ពិនិត្យ និង​ទប់ស្កាត់​បង្ក្រាប​ទៅ​លើ​ទីតាំង​បន​ល្បែងស៊ីសង​ជល់​មាន់ និង​ឡូតូ​ខុស​ច្បាប់​តាម​ប្រព័ន្ឋ​អន​ឡាញ (online) ភ្នាល់​ដាក់​លុយ ដើម្បី​ឧត្តម​ស្របតាម​គោលនយោបាយ​ភូមិ ឃុំ សង្កាត់​មាន​សុវត្ថិភាព​ទាំង​៧​ចំណុច​របស់​ក្រសួង​មហាផ្ទៃ​ផង​ទាន ៕