ភ្នំពេញ ៖ មានសេចក្ដីរាយការណ៍ព័ត៌មានជាច្រើនណាស់ ដែលបានចុះផ្សាយពីភាពអសកម្មរបស់មន្ដ្រីសាលាខណ្ឌ ៧ មករា និងសាលារាជធានីភ្នំពេញដែលបិទភ្នែកឲ្យជនល្មើសបើកបនល្បែងភ្នាល់ទឹកភ្លៀង របស់តាសួ អនិកជនខ្មែរ សញ្ជាតិអាមេរិក ជាថៅកែនៅចំណុចទីតាំងផ្ការាំទឹករាំ ផ្លូវលេខ១៣៩ ធ្វើថៅកែភ្នាល់ស៊ីសងរសប់ពាន់រាប់ម៉ឺនដុល្លារ។សេចក្ដីរាយការណ៍ព័ត៌មានបានបន្ដទៀតថា ទីតាំងភ្នាល់ទឹកភ្លៀង នៅចំណុចទឹករាំផ្ការាំ បានបំបែកជាសាខានៅស្ដាតអូឡាំពិវជសដើម ។ វាជារឿងដែលគួរឲ្យអស់សំណើចនៅពេលលេចចេញព័ត៌មានខ្លះៗចុះផ្សាយថាទាល់តែមានបទបញ្ជារពីសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា ទើបអាចបង្ក្រាបបនល្បែងភ្នាល់ទឹកភ្លៀងរបស់តាសួ អនិកជនខ្មែរសញ្ជាតិអាមេរិក ជាថៅកែនៅចំណុចទឹករាំផ្ការាំបាន ។ បើគ្រាន់តែបទល្មើសល្បែងស៊ីសងភ្នាល់ទឹកភ្លៀងសោះ ក៏ចាំបាច់ឲ្យមានបទបញ្ជាចេញពីនាយករដ្ឋមន្ដ្រីទៅហើយនោះ តើចាំបាច់បង្កើតឲ្យមានគណៈបញ្ជាការឯកភាពខណ្ឌ និងគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ នាំបង្ហិនប្រាក់ខែរដ្ឋធ្វើអ្វី? សមដូចប្រសាសន៍សម្តេចធ្លាប់ក្រើនរំលឹក ចំពោះមន្ដ្រីខេត្តក្រុងរួចមកហើយ បើធ្វើមិនកើត ចាំតែនាយករដ្ឋមន្ដ្រីបញ្ជសដដែលនោះ ល្មមចុះចេញពីតំណែងទៅ ។ ហើយរឿងដែលនឹកស្មានមិនដល់ទៅទៀតនោះ ស្របពេលដែលគេហទំព័រ TCNTV, PTV, NNCTV VCS គេហទំព័រកាសែតនិស្សិតក្មេងវត្ត គេហទំព័រកាសែតគតិយុត្ត និងគេហទំព័រ CCN ហ៊តញ៉ូ ចុះផ្សាយពីបទល្មើសបនល្បែងស៊ីសងភ្នាល់ទឹកភ្លៀងរបស់តាសួ អនិកជនខ្មែរសញ្ជាតិអាមេរិក នៅតាមបណ្ដោយផ្លូវលេខ១៣៩ ក្នុងសង្កាត់អូរឬស្សីទី ២ ស្រាប់តែមានអ្នកសាព័ត៌មានដូចគ្នាបានលើកឡើងបែបបំភ័យថា ពួកល្បែងឥឡូវ គឺមានមន្ដ្រីក្រសួងព័ត៌មានជាអ្នកកាង ។ បើយើងចុះផ្សាយ គេប្រកាសបិទអាជ្ញាប័ណ្ណយើងថែមទៀតផង ។ ករណីលើកឡើងថា មន្ដ្រីក្រសួងព័ត៌មានជាអ្នកកាងបទល្មើសបែបហ្នឹង នៅតាមហាងកាហ្វេ ដែលមានអ្នកសារព័ត៌មានភាគច្រើនចូលផឹក ដូចជានៅហាងកាហ្វាលឹមហាក់ផ្សារចាស់ និងហាងកាហ្វេសំណង់ ១២ ជាដើម ។ ប្រសិនបើការជជែកវែកញែក នៅតាមហាងកាហ្វេពាក់ព័ន្ឋទៅនឹងករណីខាងលើ ក្រសួងព័ត៌មានកាងនៅពីក្រោយបទល្មើសបនល្បែងស៊ីសងបែបហ្នឹង គឺអាចធ្វើឲ្យខូចឈ្មោះក្រសួងព័ត៌មាន ដែលតម្រូវឲ្យអ្នកសារព័ត៌មានគោរពក្រមសីលធម៌ និងវិជ្ជាជីវៈអ្នកសារព័ត៌មានឲ្យបានខ្ជាប់ខ្ជួន ។
ព័ត៌មានគួរចាប់អារម្មណ៍
សារលិខិតសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ផ្ញើជូនជនរួមជាតិ ក្នុងឱកាសទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ធ្នូ ឆ្នាំ២០២១ ()
វីដែអូ