ខេត្តកំពង់ចាម ៖ សេចក្ដីរាយការណ៍ពីប្រជាពលរដ្ឋនៅភូមិសារាយឃុំបុសខ្នុរ ស្រុកចំការលើ ខេត្តកំពង់ចាម បានឲ្យដឹងថា ក្នុងមូលដ្ឋានរបស់ពួកគាត់ មានបនល្បែងស៊ីសងច្រើនប្រភេទ កំពុងកើតឡើងពេញបន្ទុកជាពិសេសល្បែងបញជល់មាន់តាមអនឡាញ កំពុងក្លាយជាល្បែងភ្នាល់ដាក់លុយពេញនិយម ។លោកនាយប៉ុស្ដិ៍នគបាលរដ្ឋបាលឃុំបុសខ្នុរ និងលោក ឯម វឌ្ឍនា អធិការនគបាលស្រុកចំការលើ ព្រមទាំងអភិបាលស្រុកចំការលលើ មិនចាត់វិធានការបង្ក្រាបល្បែងស៊ីសងដើម្បីពង្រឹងសន្ដិសុខសង្គមឲ្យស្របទៅតាមគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាពទាំង៩ចំណុចនោះទេ។រីឯនៅតាមបណ្ដាលឃុំមួយចំនួនទៀត មានល្បែងបញ្ជល់មាន់ អាប៉ោង និងល្បែងតាមប្រពន្ឋ័អនឡាញកើតឡើងយ៉ាងរាលដាល ធ្វើឲ្យប្រជាពលរដ្ឋព្រួយបារម្ភពីបញ្ហាអសន្ដិសុខសង្គម។សេចក្ដីរាយការណ៍ពីប្រជាពលរដ្ឋនៅភូមិសារាយឃុំបុស្ទុរ បានឲ្យដឹងថា ក្នុងភូមិពួកគាត់មានល្បែងបញ្ជល់មាន់តាមអនឡាញ ២ ទីតាំង ជាប់គ្នា ដំណើរការយ៉ាងរលូន មិនរំខានដល់មន្ដ្រីអាជ្ញាធរ និងសមត្ថកិច្ចមូលដ្ឋានឡើយ ។ ក្នុងមួយថ្ងៃៗ មានអ្នកចេញចូលលេងល្បែងបញ្ជល់មាន់តាមអនឡាញ នៅក្នុងទីតាំងទាំង២កន្លែងនោះយ៉ាងកុះករ ហើយមន្ដ្រីអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន រក្សាភាពស្ងៀមស្ងាត់ ធ្វើមិនដឹងមិនលឺអ្វីទាំងអស់ ។ ហេតុនេះហើយ ទើបធ្វើឲ្យក្នុងមូលដ្ឋានឃុំបុខ្នុរ ស្រុកចំការលើ កើតមានអំពើចោរកម្ម អំពើហិង្សាក្នុងគ្រួសារ និងបទល្មើសផ្សេងៗ គួរឲ្យភ័យខ្លាច ដោយសារតែល្បែងស៊ីសងជាដើមហេតុ នៃបញ្ហាអន្ដិសុខសង្គម។ប្រជាពលរដ្ឋបានអំពាវនាវឲ្យលោកឧត្តមសេនីយ៍ទោ ឯម កុសល់ ស្នងការនគបាលខេត្តកំពង់ចាម និងលោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ចាត់វិធានការលុបបំបាត់ល្បែងស៊ីសង ក្នុងភូមិសារាយឃុំបុខ្នុរ ស្រុកចំការលើជាបន្ទាន់ ។ ដោយហេតុថា ល្បែងបញ្ជល់មាន់តាមប្រពន្ឋ័អនឡាញកំពុងបើកលេងយ៉ាងពេញបន្ទុក ហលយនាយប៉ុស្ដ៍នគបាលឃុំបុសខ្នុរ និងលោក ឯម វឌ្ឍនា អធិការនគបាលស្រុកចំការលើ មិនចាត់វិធានការបង្ក្រាបឡើយ ។ ប្រជាពលរដ្ឋសង្ស័យថា មន្ដ្រីអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានទទួលបានផលប្រយោជន៍ពីអ្នកបើកល្បែងស៊ីសងខុសច្បាប់ ទើបមិនបង្ក្រាបដើម្បីពង្រឹងសន្ដិសុខសង្គម ៕
ព័ត៌មានគួរចាប់អារម្មណ៍
សារលិខិតសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ផ្ញើជូនជនរួមជាតិ ក្នុងឱកាសទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ធ្នូ ឆ្នាំ២០២១ ()
វីដែអូ