ភ្នំពេញ ៖ ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២២ ចាប់ផ្ដើមលឺទៀតហើយ បនល្បែងស៊ីសងភ្នាល់ទឹកភ្លៀងខុសច្បាប់របស់លោក សួ អនិកជនខ្មែរសញ្ជាតិអាមេរិក ជាថៅកែបាននាំគ្នីគ្នាលេងចាក់លុយ (រាប់ពាន់ដុល្លារ) យ៉ាងគគ្រឹកគ្រេងនៅក្នុងទឹកដីសង្ក្រាត់អូរឬស្សីទី២ ខណ្ឌ៧មករា រាជធានីភ្នំពេញ ។ គេនៅមិនទាន់មានឃើញអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានចុះទៅធ្វើការបង្ក្រាប ! តាមការណែនាំរបស់រដ្ឋបាលរាជធានីភ្នំពេញ បីកុំបីការពារ និងចូលរួមលុបបំបាត់ការឆ្លងរីករាលដាលជំងឺកូរីដ១៩ ឲ្យមានប្រសិទ្ឋភាព ។ជុំវិញករណីនេះ ប្រជាពលរដ្ឋបាននាំគ្នាដាក់ការសង្ស័យទៅអាជ្ញាធរនឹងសមត្ថកិច្ចមូលដ្ឋានជាអ្នកបើកភ្លើងខៀវ ឲ្យលោកសួអនិកជនខ្មែរសញ្ជាតិអាមេរិកជា ថៅកែម្ចាស់ទីតាំងមួយកន្លែងនេះ ហើយទើបហ៊ាននាំគ្នីគ្នានិងបក្សពួកមកជួបជុំគ្នាបើកលេងល្បែងភ្នាល់ទឹកភ្លៀងខុសច្បាប់បានដោយរលូននៅក្នុងមូលដ្ឋានខាងលើនេះ ឬមួយអាជ្ញាធរនិងសមត្ថកិច្ចពាក់ពន្ឋ័មូលដ្ឋានសង្កាត់អូរឬស្សីទី២ ខណ្ឌ៧មករា មួយចំនួន អាចបានទទួលផលប្រយោជន៍ពីម្ចាស់ទីតាំងមួយកន្លែងនេះហើយទេដឹង បានជាមិនហ៊ានបង្ក្រាប ! ទុកឲ្យប្រជាពលរដ្ឋរស់នៅមានការព្រួយបារម្ភដោយសារកន្លងមកអ្នកញៀនល្បែងទាំងអស់នេះលេងចាញ់លុយអស់ពីខ្លួនខ្លះគិតខ្លីសម្រេចចិត្តលោតពីលើផ្ទះសម្លាប់ខ្លួនឯង ។ រឿងទាំងនេះកើតជាញឹកញាប់មកហើយ ។ ម្យាងទៀត ពួកគាត់ភ័យខ្លាចអំពីបញ្ហាអន្ដិសុខនិងបទល្មើសផ្សេងៗលួចឆក់ប្លន់ជាដើម ។ដូច្នេះហើយ ប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋានខាងលើនេះបាននាំគ្នាធ្វើការអំពាវនាវដល់ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណអភិបាលរាជធានីភ្នំពេញ និងជាគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ ជាពិសេសឯកឧត្តមឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងស្នងការនគរបាលរាជធានីភ្នំពេញឯកឧត្តមនាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការរងក្រសួងការពារជាតិ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃ ប្រទេស ឯកឧត្តម ឧត្តមសេនីយ៍ឯក រត្ន័ ស្រ៊ាង មេបញ្ជាការរងលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ សូមមេត្តាជួយពិនិត្យភាពជាក់ស្ដែង ដើម្បីចាត់កម្លាំងជំនាញធ្វើការទប់ស្កាត់ឬមួយបង្ក្រាប !។
ព័ត៌មានគួរចាប់អារម្មណ៍
សារលិខិតសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ផ្ញើជូនជនរួមជាតិ ក្នុងឱកាសទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ធ្នូ ឆ្នាំ២០២១ ()
វីដែអូ