ភ្នំពេញ ៖ ទីតាំងបនល្បែងស៊ីសង (ភ្នាល់ចាក់បាល់)ខុសច្បាប់តាមប្រពន័ន្ឋអនឡាញមួយកន្លែងកំពុងបើកដំណើរការលេងបានយ៉ាងរលូន នៅចំណុចផ្លូវលេខ២៣១ ស្ថិតផ្សារដើមគរ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។អាជ្ញាធរសមត្ថកិច្ចមូលដ្ឋានមិនហ៊ានក្អក និងធ្វើបង្ក្រាប ឲ្យស្របតាមគោលនយោបាយភូមិឃុំមានសុវស្ថិភាពទាំង៧ចំណុចនោះឡើយ !។ប់យោងតាមប្រភពច្បាស់ការណ៍ពីប្រជាពលរដ្ឋមូលដ្ឋានបានឲ្យដឹងថា ៖ ទីតាំងខាងលើនេះបាននាំបក្សពួកមកជួបជុំ !ប់កលេងល្បែងស៊ីសង(ភ្នាល់ចាក់បាល់)ខុសច្បាប់)ខុសច្បាប់ជារៀងរាល់ថ្ងៃ ។ គេសង្ស័យទំនងអាជ្ញាធរមានសមត្ថកិច្ចមូលដ្ឋានសង្កាត់ផ្សារដើមគរខណ្ឌទួលគោកជាអ្នកបើកភ្លើងខៀវឲ្យទេដឹង? ទើបម្ចាស់ទីតាំងបនល្បែងមួយកន្លែងនេះហ៊ានបើកដំណើរការបានដោយរលូនធ្វើឲ្យពលរដ្ឋរស់នៅមានការបានដោយរលូនធ្វើឲ្យពលរដ្ឋរស់នៅមានការព្រួយបារម្ភអំពីបញ្ហារអសន្ដិសុខនឹងបទល្មើសផ្សេងៗដូចជាលួចឆកប្លន់និងអំពើហិង្សាក្នុងគ្រួសារជាដើម ។សូមរំលឹកថា កន្លងមករាជរដ្ឋាភិបាលបានអំពាវនាវដល់ប្រជាពលរដ្ឋទូទាំងប្រទេសកម្ពុជា ឲ្យអនុវត្តបីកុំបីការពារនិងចូលរួមលុបបំបាត់បញ្ហារការឆ្លងរីករាលដាលជំងឺកូវិដ១៩បម្លែងថ្មីឈ្មោះថា(អូមីក្រុង) ឲ្យមានប្រសិទ្ឋភាព។ជុំវិញករណីនេះប្រជាពលរដ្ឋបានសំណូមទៅដល់ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណះអភិបាលរាជធានីភ្នំពេញ ជាពិសេសឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនិងស្នងការនគបាលរាជធានីភ្នំពេញ រួមទាំងលោកវរះសេនីយ៍ឯក សុខ ហេង អធិការនគបាលខណ្ឌទួលគោកមានវិធានការចាត់កម្លាំងជំនាញចុះធ្វើការទប់ស្កាត់ឬមួយបង្ក្រាបទីតាំងបនល្បែងស៊ីសង(ភ្នាល់ចាក់បាល)ខុសច្បាប់មួយកន្លែងតាមប្រព័ន្ឋអនឡាញកំពុងបើកលេងនៅក្នុងភូមិសាស្ដ្រខាងលើនេះ តាមនិតិវិធីច្បាប់ផងដែរ ៕
ព័ត៌មានគួរចាប់អារម្មណ៍
សារលិខិតសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ផ្ញើជូនជនរួមជាតិ ក្នុងឱកាសទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ធ្នូ ឆ្នាំ២០២១ ()
វីដែអូ