ខេត្តរតនគីរី ៖ មានសេចក្ដីរាយការណ៍ពីប្រជាពលរដ្ឋរស់នៅក្រុងបានលុង ខេត្តរតនគីរី បានឲ្យដឹងថា បច្ចុប្បន្ននេះ ឈ្មោះ ពិន តន ហៅតាតន ជាមេបនល្បែងសង្វៀនបញ្ជល់មាន់ និងវង់អាប៉ោង ហើយមានខ្នងបង្អែកយ៉ាងរឹងមាំ កំពុងបើកសង្វៀនបញ្ជល់មាន់ និងវង់អាប៉ោងចំនួនពីរកន្លែង ហើយដំណើរការយ៉ាងរលូន ។ប្រជាពលរដ្ឋបានឲ្យដឹងថា ទីតាំងទី១នៅចំណុចចម្កាស្វាយចន្ទី ក្នុងភូមិឡាប៉ូ សង្កាត់យក្ខឡោម ក្រុងបានលុង ហើយទីតាំងទី ២ នៅចំណុចចម្ការកៅស៊ូតំបន់ភ្នំយោល អូរត្រាវ ក្រុងបានលុង ខេត្តរតនគីរី ។ទីតាំងល្បែងបញ្ជល់មាន់ និងវង់អាប៉ោងរបស់ឈ្មោះ ពិន តន ហៅតាតន ទាំង ២ កន្កែងនេះ មានអ្នកចូលទៅរួមលេងល្បែងយ៉ាងគគ្រឹកគគ្រេងជារៀងរាល់ថ្ងៃ ព្រោះមេល្បែងស៊ីសងហ៊ានធានាសុវត្ថិភាពចំពោះអតិថិជនរបស់ខ្លួនទៀតផង ។បើតាមការលើកឡើងពីប្រជាពលរដ្ឋបានឲ្យដឹងថា បើគ្មានការបើកដៃ ពីអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានទេនោះ គឺឈ្មោះ ពិន តន និងបក្ខមិនអាចបើកបនល្បែងសង្វៀនបញ្ជល់មាន់ និងវង់អាប៉ោង ទ្រង់ទ្រាយធំដំណើរការយ៉ាងរលូនបានទេ ។ ជាក់ស្ដែង នាយប៉ុស្ដិ៍ននគបាលរដ្ឋបាលសង្កាត់យក្ខឡោម ក៏ដូចជាអធិការនគបាលក្រុងបានលុង និងអភិបាលក្រុងបានលុង រក្សាភាពស្ងៀមស្ងាតបណ្ដោយឲ្យមានល្បែងស៊ីសងខុសច្បាប់កើតឡើងយ៉ាងពេញបន្ទុក ។ សម្រាប់ការបញ្ជល់មាន់ ១ គូរៗ មានដាក់ដើមថាន់ ចាប់ពី១០០០ដុល្លារ ដល់២០០០ដុល្លារ ឬច្រើនជាងនេះ ហើយល្បែងអាប៉ោងក៏ស៊ីសងទឹកលុយច្រើនៗដែរ ធ្វើឲ្យឈ្មោះ ពិន តន និងបក្ខពួកប្រមូលលុយពីក្រុមអ្នកញៀនល្បែងបានមិនតិចឡើយ ។ប្រជាពលរដ្ឋបានអំពាវនាវឲ្យលោក យិន ចំណាន ស្នងការនគបាលខេត្តរតនគីរី ព្រមទាំងលោក ញ៉ែម សំអឿន អភិបាលខេត្តរតនគីរី និងលោក ថាវ យ៉េន មេបញ្ជារកាកងរាជអាវុធហត្ថខេត្តរតនគីរីចាត់វិធានការបង្ក្រាបសង្វៀនបញ្ជល់មាន់ និងវង់អាប៉ោងរបស់លោក ពិន តន ហៅតាតន នៅក្នុងក្រុងបានលុងជាបន្ទាន់ ។ ដោយហេតុថា ដោយសារមានបនល្បែងស៊ីសងសង្វៀនបញ្ជល់មាន់ និងវង់អាប៉ោងខុសច្បាប់រាលដាលយ៉ាងកំហុកនោះហើយ ទើបបច្ចុប្បន្ននៅសង្កាត់យក្ខឡោមនិងសង្កាត់ផ្សេងៗទៀតក្នុងក្រុងបានលុងកើតមានអំពើចោរកម្ម និងបទល្មើសផ្សេងៗ ធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់សន្ដិសុខសង្គម ។ រីឯអធិការនគរបាលក្រុងបានលុង និងអភិបាលក្រុងបានលុង ទំនងជាប់ពាក់ពន្ឋ័ផលប្រយោជន៍ ទើបបណ្ដោយឲ្យល្បែងស៊ីសងកើតឡើងយ៉ាងពេញបន្ទុក មិនខ្វល់ពីការរិះគន់អ្វីទាំងអស់ ៕
ព័ត៌មានគួរចាប់អារម្មណ៍
សារលិខិតសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ផ្ញើជូនជនរួមជាតិ ក្នុងឱកាសទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ធ្នូ ឆ្នាំ២០២១ ()
វីដែអូ