ភ្នំពេញ ៖ ទីតាំងបនល្បែងស៊ីសងភ្នាល់ទឹកភ្លៀងមួយកន្លែង របស់លោក សួរ អនិកជនខ្មែរ សញ្ជាតិអាមេរិក ជាថៅកែស្ថិតនៅតាមបណ្ដោយផ្លូវលេខ១៣៩ កែង១៦៤ ក្នុងបវេណសង្កាត់អូរឬស្សី២ ខណ្ឌ៧មករា រាជធានីភ្នំពេញ កំពុងតែបើកដំណើរការលេងយ៉ាងរលូន ហាក់មិនរំខានដល់អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាននោះឡើយ ។ បើទោះបីជាមានប្រជាពលរដ្ឋ ក៏ដូចជាអ្នកសារព័ត៌មានបានរាយការលណ៍ជម្រាបជូនដល់លោក នេត ស៊ីថុន អធិការនគបាលខណ្ឌ៧មករាក៏ដោយ ក៏លោក នេត ស៊ីថុន អធិការនគបាល៧មករាមិនមានចំណាត់ការបង្ក្រាប ចំពោះទីតាំងបនល្បែងលោកសួរអនិកជនខ្មែរសញ្ជាតិអាមេរកជាថៅកែខុសច្បាប់មួយនេះនៅឡើយទេ ហាក់រក្សាភាពស្ងៀមស្ងាត់ ។ពាក់ពន្ឋ័ទៅនឹងទីតាំងបនល្បែងស៊ីសងភ្នាល់ទឹកភ្លៀងរបស់លោកសួរខាងលើនេះ ប្រជាពលរដ្ឋជាច្រើននៅក្នុងមូលដ្ឋានកំពុងតែមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះសុខទុក្ខនិងសុវត្ថិភាពរបស់ពួកគាត់ខណះដែលមូលដ្ឋានទាំងមូលក្នុងខណ្ឌ៧មករាពោរពេញទៅដោយក្រុមអ្នកញៀនល្បែងដូចពាក្យចាស់ពោលថាអ្នកឈ្នះមុខខ្លាញ់អ្នកចាញ់មុខសេះទាល់តម្រិះ បើមិនលួចក៏ប្លង់សម្លាប់ដែរ ។ ក្នុងករណីនេះ ល្បែងស៊ីសងខាងលើនេះ ប្រជាពលរដ្ឋជាច្រើនសុំសំណូមពរដល់សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រីរដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណះអភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈបញ្ជារការឯកភាពរាជធានីភ្នំពេញ ឯកឧត្តម ស ថេត អគ្គស្នងការរងនគបាលជាតិ និងស្នងការនគរបាលរាជធានីភ្នំពេញ សូមមេត្តាចាត់កម្លាំងជំនាញចុះទៅបង្ក្រាបទីតាំងបនល្បែងស៊ីសងភ្នាល់ទឹកភ្លៀងរបស់លោកសួរខាងលើនេះផង ដើម្បីទប់ស្កាត់បទល្មើសផ្សេងៗ ព្រោះល្បែងស៊ីសងទាំងនោះជាដើមចមនៃការបង្កបង្កើនរាល់បទល្មើស ។ ដោយកាលពីថ្មីៗនេះ សម្ដេចករឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រីរដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ មានប្រសាសន៍ដូចជាដាក់បទបញ្ជារថាប្រសិនបើមានល្បែងស៊ីសងនៅកន្លែងណា អាជ្ញាធរនៅកន្លែងនោះ ជាអ្នកទទួលខុសត្រូវ ។ជុំវិញករណីបើកល្បែងស៊ីសងនេះ បើយោងតាមច្បាប់នៃការបង្ក្រាបល្បែងស៊ីសង ជំពូក ៣ ទោសបញ្ញតិបានចែងក្នុងមាត្រា៤ជនណាលេងល្បែងស៊ីសងជននោះត្រូវផ្ដន្ទាទោសពិន័យជាប្រាក់ពី់មួយម៉ឺនរៀល (១០០០០) ដល់ប្រាំម៉ឺនរៀល(៥០០០០) ឬដាក់គុកពីមួយខែដល់មួយឆ្នាំ ។មាត្រា ៥ ៖ ត្រូវផ្ដន្ទាទោសពិន័យជាប្រាក់ពីប្រាំលាន(៥០០០០០០)ដល់ម្ភៃលាន(២០០០០០០)និងដាក់គុកពីមួយឆ្នាំដល់ប្រាំឆ្នាំ ចំពោះអ្នកបើកកន្លែងលេងល្បែងអ្នកកាន់កាប់ល្បែងស៊ីសងអ្នកចាត់ចែងនិងភ្នាក់ងារស៊ីសង ។ ក្នុងករណីពុំរាងចាល ត្រូវផ្ដន្ទាទោពិន័យជាប្រាក់និងដាក់គុកខាងលើជាអតិបរមា ។ និងមាត្រា ៦៧៨៩១០និង១១។ទៀតផង។
ព័ត៌មានគួរចាប់អារម្មណ៍
សារលិខិតសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ផ្ញើជូនជនរួមជាតិ ក្នុងឱកាសទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ធ្នូ ឆ្នាំ២០២១ ()
វីដែអូ