ថ្ងៃទី ១១ ខែឧសភាឆ្នាំ២០២២ភ្នំពេញ ៖ ទីតាំងបើកល្បែងស៊ីសងភ្នាល់ទឹកភ្លៀងមួយកន្លែង ស្ថិតនៅបណ្ដោយផ្លូវ១៣៩ កែង១៦៤ ក្នុងបរិវេណសង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ កំពុងតែបើកដំណើរការលេងយ៉ាងរលូន ហាក់មិនរំខានដល់អាជ្ញាធរ និងសមត្ថកិច្ចមូលដ្ឋាននោះឡើយ ។បើទោះបីជាមានប្រជាពលរដ្ឋ ក៏ដូចជាអ្នកសារព័ត៌មានបានរាយការណ៍ជម្រាបជូនជាព័ត៌មាន ដល់លោក នេត ស៊ីថុន អធិការនគបាលខណ្ឌ ៧ មករា ក៏ដោយក៏លោកអធិការនគបាលមិនមានចំណាត់កាតបង្ក្រាប ចំពោះទីតាំងល្បែងស៊ីសងខុសច្បាប់មួយនេះនៅឡើយទេ ហាក់រក្សាភាពស្ងាមស្ងាត់ ពាក់ព័ន្ធទៅនឹងទីតាំងល្បែងស៊ីសងខាងលើនេះ ប្រជាពលរដ្ឋជាច្រើននៅក្នុងមូលដ្ឋានកំពុងតែមានការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះសុខទុក្ខ និងសុវត្ថិភាពគាត់ ខណៈដែលមូលដ្ឋានទាំងមូលក្នុងខណ្ឌ ៧ មករាពោរពេញទៅដោយក្រុមញៀនល្បែង ដូចពាក្យចាស់ពោលថា អ្នកឈ្នះមុខខ្លាញ់ អ្នកចាញ់មុខសេះ ទាល់តម្រិះ មិនលួចក៏ប្លន់សម្លាប់ ។ក្នុងករណីល្បែងស៊ីសងខាងលើនេះ ប្រជាពលរដ្ឋជាច្រើនសុំណូមពរដល់សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រីក្រសួងមហាផ្ទៃឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈបញ្ជារការឯកភាពរាជធានី និងឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងស្នងការនគបាលរាជធានីភ្នំពេញ សូមមេត្តាចាត់កម្លាំងជំនាញចុះទៅបង្ក្រាបទីតាំងល្បែងស៊ីសងខាងលើនេះផង ដើម្បីទប់ស្កាត់បទល្មើសផ្សេងៗ ព្រោះល្បែងស៊ីសងទាំងនោះជាដើមចមនៃការបង្កបង្កើនរាល់បទល្មើស ។ដោយកាលពីពេលថ្មីៗនេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រីរដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានមានប្រសាសន៍ក៏ដូចជាដាក់បទបញ្ជាថា ប្រសិនបើមានល្បែងស៊ីសងនៅកន្លែងណាអាជ្ញាធរនៅកន្លែងនោះ ជាអ្នកទទួលខុសត្រូវ។ជុំវិញករណីបើកល្បែងស៊ីសងនេះ បើយោងតាមច្បាប់នៃការបង្ក្រាបល្បែងស៊ីសងជំពូក ៣ ទោសបញ្ញតិ បានចែង ក្នុងមាត្រាទី៤ ជនណាលេងល្បែងស៊ីសង ជននោះត្រូវផ្ដន្ទាទោសពិន័យជាប្រាក់ពីមួយម៉ឺនរៀល(១០០០០) ដល់ប្រាំម៉ឺនរៀល ឬដាក់គុកពីមួយខែដល់ដល់១ឆ្នាំ ។ មាត្រា ៥ ត្រូវផ្ដន្ទាទោស ពិន័យជាប្រាក់ពីប្រាំលានរៀល (៥០០០០០០) ដល់ម្ភៃលានរៀល(២០០០០០០) និងដាក់គុក់ពីមួយឆ្នាំដល់ប្រាំឆ្នាំ ចំពោះអ្នកបើកកន្លែងលេងល្បែង អ្នកកាន់កាប់ល្បែងស៊ីសង អ្នកចាត់ចែងនិងភ្នាក់ងារស៊ីសង ។ ក្នុងករណីពុំរាងចាល ត្រូវផ្ដន្ទាទោសពិន័យជាប្រាក់និងដាក់គុកខាងលើជាអតិបរមា ៕
ព័ត៌មានគួរចាប់អារម្មណ៍
សារលិខិតសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ផ្ញើជូនជនរួមជាតិ ក្នុងឱកាសទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ធ្នូ ឆ្នាំ២០២១ ()
វីដែអូ