ចំពោះជនសង្ស័យជាមេក្លោងមានពីរនាក់ដែលជាអ្នករួមគំនិតគ្នាប្រើល្បិចកលក្នុងការលួចបន្លំធ្វើឯកសារ តាមរយៈការក្លែងក្លាយស្នាមមេដៃពីប្រជាពលរដ្ឋចំនួន ២៣០គ្រួសារនៃមូលដ្ឋានភូមិឃុំខាងលើ។ ជនសង្ស័យ ៖១. ឈ្មោះ សាន់ សុធន់ ហៅឡូត សុធន់ ភេទប្រុស សញ្ជាតិខ្មែរ កាន់អត្តសញ្ញាណប័ណ្ណលេខ០២០២០៦៥២៣ នៅភូមិព្រែកតាព្រហ្ម ឃុំកំពង់អុស ស្រុកពញាឮ ខេត្តកណ្តាល ។ ២. ឈ្មោះ ហាច ហាក់ ភេទប្រុស សញ្ជាតិខ្មែរ កាន់អត្តសញ្ញាណប័ណ្ណលេខ០១១៣០៦៤៥៥ មានទីលំនៅបច្ចុប្បន្នភូមិគ្រួស សង្កាត់សំរោង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ។ ក្នុងខណៈនោះគេបានដឹងថា មេក្លោងទាំងពីររូបបានឃុបឃិតជាមួយមេភូមិព្រែកតាព្រហ្មឈ្មោះ នឹម មាន ធ្វើជាខ្នងបង្អែករបស់ខ្លួនផង ទើបហ៊ានប្រព្រឹត្តនូវការលួចបន្លំ ឆ្ពិនភ្នែកស៊ីឆៅឥតមានកោតក្រែងអ្វីទាំងអស់ ក្នុងការបង្កើតស្នាមមេដៃក្លែងក្លាយយ៉ាងនេះ ។គប្បីបញ្ជាក់ថាទំហំដីរបស់ប្រជាពលរដ្ឋទាំង ៨គ្រួសារនៃភូមិឃុំខាងលើនេះមានចំនួនសរុប ៧៥០០០ ម៉ែត្រក្រឡា ដែលបានកាន់កាប់ជាកម្មសិទ្ធិស្របច្បាប់ និងអាស្រ័យផលជាយូរមកហើយ ។ ដូចនេះពួកខ្លួន (៨គ្រួសារ) មិនសុខចិត្តឲ្យជនណាមកយកដីរបស់គាត់ជាដាច់ខាតជាក់ស្តែងនៅក្នុងអង្គប្រជុំប្រជាជនក្នុងភូមិព្រែកតាព្រហ្មគឺមានប្រជាពលរដ្ឋចំនួន ១៧០គ្រួសារបានគាំទ្រថាពិតជាដីរបស់ម្ចាស់ដើមទាំង ៨គ្រួសារដែលកំពុងតវ៉ានោះមែន ។មានហេតុផលមួយនៅពីក្រោយនោះគឺជនជាមេក្លោងទាំងពីរបានផ្សំគំនិតខិលខូចជាមួយលោកប្រធានភូមិឈ្មោះ នឹម មាន ដើម្បីធ្វើយ៉ាងណាក្នុងការឆក់យកដីនោះលក់ឲ្យឯកឧត្តម ភឺន ផល្លា និងលោកស្រី សាយ សោភា ដែលហៅថាផ្ទេរសិទ្ធិលក់ចេញស្របច្បាប់។ យ៉ាននេះហើយទើបជាមូលហេតុនៃការក្លែងបន្លំស្នាមមេដៃរបស់ប្រជាពលរដ្ឋក្នុងភូមិព្រែកតាព្រហ្មនោះ ។ ដោយឡែកចំពោះអាជ្ញាធរឃុំកំពង់អុស និងអាជ្ញាធរស្រុកពញាឮ គេមិនទាន់បានទទួលព័ត៌មានពីរឿងទំនាស់ដីខាងលើនេះទេ គឺនៅ “នឹងខាងលើអង្គើខាងក្រោម” ប៉ុណ្ណោះ ។ទាក់ទងនិងបញ្ហាឈឺក្នុងចិត្តនៃប្រជាពលរដ្ឋជាម្ចាស់ដីទាំង៨គ្រួសារខាងលើនេះ ហើយដែលមានប្រជាពលរដ្ឋក្នុងភូមិជាមួយគាជាសាក្សីគាំទ្រផងន៉បានបញ្ជាក់ថា បើខាងក្រោមស្លាមសសៃអស់ទៅហើយគឺមានតែសង្ឃឹមនៅលើសម្តេចអគ្គមហាសេនាបតិតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាពាចក្រកម្ពុជាប៉ុណ្ណោះដើម្បីមេត្តាជួយរដោះទុក្ខប្រជាពលរដ្ឋស្លូតត្រង់ឲ្យរួចផុតពីការរំលាភបំពានដោយម្រោលយ៉ាងអយុត្តិធម៌នេះ ឆ្ពោះទៅរកយុត្តិធម៌ជាស្ថាពរក្នុងសង្គម ។
ព័ត៌មានគួរចាប់អារម្មណ៍
សារលិខិតសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ផ្ញើជូនជនរួមជាតិ ក្នុងឱកាសទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ធ្នូ ឆ្នាំ២០២១ ()
វីដែអូ