មានសេចក្ដីរាយការណ៍ពីប្រជាពលរដ្ឋនៅភូមិស្គន់ ឃុំទិព្វ ស្រុកជើងព្រៃ ខេត្តកំពង់ចាម បានឲ្យដឹងថា លោក កាំង គឹមហុង អធិការរងនគបាលស្រុកជើងព្រៃ ទទួលបន្ទុកផែនព្រហ្មទណ្ឌ បើកសង្វៀនបញ្ជល់មាន់ និងវង់អាប៉ោងនៅក្រោយផ្ទះរបស់ខ្លួនយ៉ាងសុខស្រួល ។ ទីតាំងសង្វៀនបញ្ជល់មាន់និងវង់អាប៉ោងនោះនៅខាងក្រោយហាងលក់បាយយីហោ៩៩ ដែលជាលំនៅដ្ឋានរបស់លោក កាំង គឹមហុង តែម្ដង ហើយមានអ្នកចូលរួមលេងល្បែងយ៉ាងពពាក់ពពូន ។ ហេតុនេះហើយទើបប្រជាពលរដ្ឋអំពាវនាវឲ្យលោក ឯម កុសល ស្នងការនគបាលខេត្តកំពង់ចាម និងលោក អ៊ុន ចាន់ដា អភិបាលខេត្រកំពង់ចាម ចាត់វិធានការបង្ក្រាបបនល្បែងស៊ីសងខុសច្បាប់ក្នុងភូមិស្គន់ឃុំសូទិព្វស្រុកជើងព្រៃជាបន្ទាន់ ។សេចក្ដីរាយការណ៍ដដែលពីប្រជាពលរដ្ឋបានឲ្យដឹងទៀតថា បនល្បែងបញ្ជល់មាន់នៅសង្វៀនរបស់លោក កាំង គឹមហុង បើកលេងទ្រង់ទ្រាយធំព្រោះគូរពិសេសដាក់ដើមថាន់ពី៤០០០ដុល្លារ ទៅ៥០០០ដុល្លារ ហើយបនល្បែងនិងវង់អាប៉ោងក៏ស៊ីសងលុយច្រីនៗដែរ ។បនល្បែងបញ្ជល់មាន់ និងវង់អាប៉ោងបើកលេងចាប់ពីវេលាម៉ោង ១១ ថ្ងៃជិតត្រង់ រហូតដល់ល្ងាច ដូច្នោះលោក កាំង គឹមហុង ដែលជាអធិការរងនគបាលស្រុកជើងព្រៃ និងជាមេបនល្បែងស៊ីសង អាចប្រមូលលុយបានយ៉ាងច្រើនជារៀងរាល់ថ្ងៃ ។ប្រជាពលរដ្ឋកំពុងព្រួយបារម្ភយ៉ាងខ្លាំងអំពីបញ្ហាអសន្ដិសុខសង្គម ព្រោះលោក កាំង គឹមហុង អធិការរងនគបាលស្រុកជើងព្រៃ ទទួលបន្ទុកផែនព្រហ្មទណ្ឋ បែរជាអាចបើកល្បែងស៊ីសងខុសច្បាប់យ៉ាងគឃ្លើន ។ តាមការកត់សម្គាល់ពីប្រជាពលរដ្ឋបានឲ្យដឹងថា ដោយសារលោក កាំង គឹមហុង អធិការរងស្រុកជើងព្រៃបើកបនល្បែងស៊ីសងខុសច្បាប់តាមអំពើចិត្តនោះ ហើយទើបបច្ចុប្បន្ននៅឃុំសូទិព្វស្រុកជើងព្រៃកើតមានអំពើចោរកម្ម និងបទល្មើសផ្សេងៗគួរឲ្យភ័យខ្លាច ។ហេតុនេះ លោក ឯម កុសល ដល់ស្នងការនគរបាលខេត្តកំពង់ចាម និង លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម មិនគួរបណ្ដោយឲ្យលោក កាំង គឹមហុង អធិការរងនគបាលស្រុកជើងព្រៃធ្វើៗតាមអំពើចិត្តតទៅទៀតឡើយ ។ទន្ទឹមនឹងនេះ ប្រជាពលរដ្ឋក៏អំពាវនាវអោយថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ និងនាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគបាលជាតិពិនិត្យទៅលើភាពអសកម្មរបស់អភិបាលខេត្តកំពង់ចាម និងស្នងការនគបាលខេត្តកំពង់ចាមផងដែរ ៕
ព័ត៌មានគួរចាប់អារម្មណ៍
សារលិខិតសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ផ្ញើជូនជនរួមជាតិ ក្នុងឱកាសទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ធ្នូ ឆ្នាំ២០២១ ()
វីដែអូ